Traduction des sens du Noble Coran - La traduction khmère - Association du Développement de la Société Musulmane

Numéro de la page:close

external-link copy
196 : 7

إِنَّ وَلِـِّۧيَ ٱللَّهُ ٱلَّذِي نَزَّلَ ٱلۡكِتَٰبَۖ وَهُوَ يَتَوَلَّى ٱلصَّٰلِحِينَ

ពិតប្រាកដណាស់ អ្នកគាំពាររបស់ខ្ញុំនោះ គឺអល់ឡោះ ដែលបានបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ជាអ្នកគាំពារបណ្ដាអ្នក ដែលធ្វើអំពើល្អ។ info
التفاسير:

external-link copy
197 : 7

وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ

ហើយពួកដែលពួកអ្នកកំពុងតែបួងសួងសុំផេ្សងពីទ្រង់ នោះ ពួកគេមិនអាចជួយពួកអ្នកបានឡើយ ហើយពួកគេក៏មិនអាច ជួយខ្លួនឯងបានដែរ។ info
التفاسير:

external-link copy
198 : 7

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَسۡمَعُواْۖ وَتَرَىٰهُمۡ يَنظُرُونَ إِلَيۡكَ وَهُمۡ لَا يُبۡصِرُونَ

ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនឮឡើយ។ អ្នកឃើញពួកវា ខណៈដែល ពួកវាកំពុងសម្លឹងមើលអ្នក តែពួកវាមើលមិនឃើញឡើយ។ info
التفاسير:

external-link copy
199 : 7

خُذِ ٱلۡعَفۡوَ وَأۡمُرۡ بِٱلۡعُرۡفِ وَأَعۡرِضۡ عَنِ ٱلۡجَٰهِلِينَ

ចូរអ្នក(មូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ និង ប្រើគ្នាឱ្យធ្វើល្អ និងចៀសវាងពីទង្វើរបស់ពួកដែលល្ងង់ខ្លៅ(កុំផ្ដ ន្ទាទោសពួកគេ)។ info
التفاسير:

external-link copy
200 : 7

وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ

ហើយប្រសិនបើមានការអុចអាលពីស្ហៃតនកើតមាន ចំពោះអ្នក ចូរអ្នកសុំពីអល់ឡោះឱ្យបញ្ចៀសឱ្យឆ្ងាយ(ពីវា)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។ info
التفاسير:

external-link copy
201 : 7

إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَٰٓئِفٞ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ នៅពេលក្រុមស្ហៃតនបានមករំខានដល់ពួកគេ ពួកគេនឹកឃើញ អល់ឡោះ។ ហើយនៅពេលនោះពួកគេគឺជាពួកដែលមើលឃើញ (ប្រការដែលត្រឹមត្រូវ)។ info
التفاسير:

external-link copy
202 : 7

وَإِخۡوَٰنُهُمۡ يَمُدُّونَهُمۡ فِي ٱلۡغَيِّ ثُمَّ لَا يُقۡصِرُونَ

តែបងប្អូនរបស់ពួកគេ(ស្ហៃតននិងជិន)នៅតែជំរុញពួក គេឱ្យធ្លាក់ក្នុងភាពវងេ្វង ក្រោយមកពួកគេគ្មានទីបពា្ចប់ឡើយ។ info
التفاسير:

external-link copy
203 : 7

وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٖ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُؤۡمِنُونَ

កាលណាអ្នកមិនទាន់នាំទៅកាន់ពួកគេ នូវអាយ៉ាត់ណាមួយទេ ពួកគេនឹងបាន ចេញវាចាថា ហេតុអ្វីបានជាអ្នកមិនច្នៃបង្កើតអាយ៉ាត់មួយទៅ?។ ចូរថាទៅ ការពិត យើងចាំតែប្រតិបត្តិតាមអ្វីដែលគេធ្វើវ៉ាហ៊ីមកកាន់យើង មកពីម្ចាស់របស់យើងតែប៉ុណ្ណោះ។ គួរអាននេះ គឺជាអាយ៉ាត់ពណ្ណរាយមកពីម្ចាស់ពួកអ្នកជាមគ្គុទ្ទេសក៍ និងជាក្តីអាណិតអាសូរ សំរាប់ក្រុមមនុស្សកំពុងមានជំនឿ។ info
التفاسير:

external-link copy
204 : 7

وَإِذَا قُرِئَ ٱلۡقُرۡءَانُ فَٱسۡتَمِعُواْ لَهُۥ وَأَنصِتُواْ لَعَلَّكُمۡ تُرۡحَمُونَ

នៅពេលដែលមានគេសូត្រគម្ពីរគួរអាន ចូរពួកអ្នក ស្ដាប់វា និងត្រូវស្ងៀមស្ងាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបានការ អាណិតស្រឡាញ់។ info
التفاسير:

external-link copy
205 : 7

وَٱذۡكُر رَّبَّكَ فِي نَفۡسِكَ تَضَرُّعٗا وَخِيفَةٗ وَدُونَ ٱلۡجَهۡرِ مِنَ ٱلۡقَوۡلِ بِٱلۡغُدُوِّ وَٱلۡأٓصَالِ وَلَا تَكُن مِّنَ ٱلۡغَٰفِلِينَ

ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកទៅចំពោះម្ចាស់របស់ អ្នកនៅក្នុងខ្លួនប្រាណរបស់អ្នកដោយឱនលំទោន និងកោតខ្លាចចុះ ហើយមិនត្រូវបពោ្ចញសំឡេងខ្លាំងៗនៅពេលព្រឹកនិងពេលរសៀល ឡើយ ហើយកុំធ្វើឱ្យខ្លួនរបស់អ្នកស្ថិតនៅក្នុងចំណោមពួកដែល ធេ្វសប្រហែសឱ្យសោះ។ info
التفاسير:

external-link copy
206 : 7

إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسۡجُدُونَۤ۩

ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅជិតម្ចាស់របស់អ្នក (ម៉ាឡាអ៊ីកាត់) ពួកគេមិនដែលក្រអឺតក្រទមអំពីការគោរពប្រតិបត្ដិចំពោះអល់ឡោះឡើយ ផ្ទុយទៅវិញពួកគេលើកតម្កើងទ្រង់ និង ស៊ូជូតចំពោះទ្រង់។ info
التفاسير: