Traduction des sens du Noble Coran - La traduction khmère - Association du Développement de la Société Musulmane

អាល់កឡាំ

external-link copy
1 : 68

نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ

នូន។ អល់ឡោះស្បថនឹងស្លាបប៉ាកា និងអ្វីដែលពួកគេ (ម៉ាឡាអ៊ីកាត់ និងមនុស្សលោក)កំពុងសរសេរ។ info
التفاسير:

external-link copy
2 : 68

مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٖ

ដោយសារតែនៀកម៉ាត់នៃម្ចាស់របស់អ្នក(មូហាំម៉ាត់)នោះ អ្នកមិនមែនជាអ្នកដែលវិកលចរិតឡើយ។ info
التفاسير:

external-link copy
3 : 68

وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٖ

ហើយពិតប្រាកដណាស់ អ្នកនឹងទទួលបានផលបុណ្យដោយ គ្មានទីបពា្ចប់ឡើយ។ info
التفاسير:

external-link copy
4 : 68

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ

ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត។ info
التفاسير:

external-link copy
5 : 68

فَسَتُبۡصِرُ وَيُبۡصِرُونَ

ដូចេ្នះអ្នក(មូហាំំម៉ាត់)នឹងឃើញ ហើយពួកគេ(ពួកគ្មាន ជំនឿ)ក៏នឹងឃើញដែរ។ info
التفاسير:

external-link copy
6 : 68

بِأَييِّكُمُ ٱلۡمَفۡتُونُ

តើអ្នកណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ? info
التفاسير:

external-link copy
7 : 68

إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះអ្នក ដែលបានវងេ្វងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះបណ្ដាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
8 : 68

فَلَا تُطِعِ ٱلۡمُكَذِّبِينَ

ដូចេ្នះ ចូរអ្នកកុំធ្វើតាមពួកដែលបដិសេធ(នឹងអាយ៉ាត់ និង អ្នកនាំសាររបស់យើង)ឱ្យសោះ។ info
التفاسير:

external-link copy
9 : 68

وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ

ពួកគេស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំង ប្រសិនបើអ្នក(មូហាំម៉ាត់)ឯកភាព ហើយពួកគេក៏ឯកភាពវិញដែរ។ info
التفاسير:

external-link copy
10 : 68

وَلَا تُطِعۡ كُلَّ حَلَّافٖ مَّهِينٍ

ហើយចូរអ្នកកុំធ្វើតាមពួកដែលស្បថបំពានដែលថោក ទាបបំផុតនោះឱ្យសោះ។ info
التفاسير:

external-link copy
11 : 68

هَمَّازٖ مَّشَّآءِۭ بِنَمِيمٖ

គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដគេ និងដើរចាក់រុកគេ។ info
التفاسير:

external-link copy
12 : 68

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ

អ្នកដែលកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពាន និងចូលចិត្ដ ប្រព្រឹត្ដបាបកម្ម។ info
التفاسير:

external-link copy
13 : 68

عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ

គេជាមនុស្សដែលប្រឆាំងយ៉ាងខ្លាំង លើសពីនេះទៀត គេជាមនុស្សឃោរឃៅបំផុត។ info
التفاسير:

external-link copy
14 : 68

أَن كَانَ ذَا مَالٖ وَبَنِينَ

ដោយសារតែគេមានទ្រព្យសម្បត្ដិ និងកូនជាច្រើន។ info
التفاسير:

external-link copy
15 : 68

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ

នៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងនិទានរបស់អ្នក ជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
16 : 68

سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ

យើងនឹងដាក់សញ្ញាចំណាំលើច្រមុះរបស់គេជាមិនខាន។ info
التفاسير:

external-link copy
17 : 68

إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ

ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមូស្ហ-រីគីនម៉ាក្កះ)ដូចដែលយើងបានសាកល្បងចំពោះពួកដែលមានចំការ ជាច្រើនដែរ ខណៈដែលពួកគេបានស្បថថាៈ ពួកគេពិតជានឹង ប្រមូលផលដំណាំនៅពេលព្រឹកព្រហាម។ info
التفاسير:

external-link copy
18 : 68

وَلَا يَسۡتَثۡنُونَ

ដោយពួកគេមិននិយាយថាៈ អិនស្ហាអល់ឡោះ (ប្រសិន បើអល់ឡោះមានចេតនា)ឡើយ។ info
التفاسير:

external-link copy
19 : 68

فَطَافَ عَلَيۡهَا طَآئِفٞ مِّن رَّبِّكَ وَهُمۡ نَآئِمُونَ

ពេលនោះភ្លើងមួយបានឆាបឆេះចំការនោះតាមបទបញ្ជា នៃម្ចាស់របស់អ្នក ខណៈដែលពួកគេដេកលន់លក់នៅពេលយប់។ info
التفاسير:

external-link copy
20 : 68

فَأَصۡبَحَتۡ كَٱلصَّرِيمِ

ដូច្នេះ ចម្ការនោះក៏បានក្លាយទៅជាពណ៌ខ្មៅដូចជាយប់ដែលងងឹតសូន្យសុង។ info
التفاسير:

external-link copy
21 : 68

فَتَنَادَوۡاْ مُصۡبِحِينَ

ពេលនោះពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹម ថា info
التفاسير:

external-link copy
22 : 68

أَنِ ٱغۡدُواْ عَلَىٰ حَرۡثِكُمۡ إِن كُنتُمۡ صَٰرِمِينَ

ចូរពួកអ្នកធ្វើដំណើរទៅកាន់ចំការរបស់ពួកអ្នកចុះ ប្រសិន បើពួកអ្នកចង់ប្រមូលផលនោះ។ info
التفاسير:

external-link copy
23 : 68

فَٱنطَلَقُواْ وَهُمۡ يَتَخَٰفَتُونَ

ពេលនោះពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅចំការ)ដោយ ពួកគេនិយាយគ្នាតិចៗថា info
التفاسير:

external-link copy
24 : 68

أَن لَّا يَدۡخُلَنَّهَا ٱلۡيَوۡمَ عَلَيۡكُم مِّسۡكِينٞ

ដើម្បីកុំឱ្យអ្នកក្រីក្រណាម្នាក់ចូលទៅក្នុងចំការនោះទៅរក អ្នកនៅថ្ងៃនេះ។ info
التفاسير:

external-link copy
25 : 68

وَغَدَوۡاْ عَلَىٰ حَرۡدٖ قَٰدِرِينَ

ហើយពួកគេស្រូតដំណើរតាំងពីព្រលឹម(ទៅកាន់ចំការ នោះ)ក្នុងគោលបំណងរារាំងអ្នកក្រីក្រមិនឱ្យចូលទៅក្នុងចំការនោះ ដោយពួកគេគិតថាៈ ពួកគេមានលទ្ធភាពធ្វើដូច្នោះ។ info
التفاسير:

external-link copy
26 : 68

فَلَمَّا رَأَوۡهَا قَالُوٓاْ إِنَّا لَضَآلُّونَ

ហើយនៅពេលដែលពួកគេបានឃើញចំការនោះ ពួកគេ ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកយើងវងេ្វងផ្លូវហើយ។ info
التفاسير:

external-link copy
27 : 68

بَلۡ نَحۡنُ مَحۡرُومُونَ

ផ្ទុយទៅវិញ ពួកយើងទេត្រូវបានគេរារាំង(អំពីការ ប្រមូលផល)នោះ។ info
التفاسير:

external-link copy
28 : 68

قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ

អ្នកដែលមានប្រាជ្ញាល្អជាងគេក្នុងចំណោមពួកនោះបាន និយាយថាៈ តើខ្ញុំមិនបាននិយាយជាមួយពួកអ្នកទេឬថាៈ ហេតុអ្វី បានពួកអ្នកមិននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះ មានចេតនា)? info
التفاسير:

external-link copy
29 : 68

قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ

ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើងមហាស្អាត ស្អំ. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពាន។ info
التفاسير:

external-link copy
30 : 68

فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَلَٰوَمُونَ

បន្ទាប់មក ពួកគេបានដើរទៅរកគ្នា ដោយស្ដីបន្ទោសគ្នា ទៅវិញទៅមក។ info
التفاسير:

external-link copy
31 : 68

قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا طَٰغِينَ

ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពាន។ info
التفاسير:

external-link copy
32 : 68

عَسَىٰ رَبُّنَآ أَن يُبۡدِلَنَا خَيۡرٗا مِّنۡهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ

សង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញ នូវប្រការល្អជាងចំការនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើង សង្ឃឹមទៅចំពោះម្ចាស់របស់យើងតែមួយគត់ថានឹងទទួលបានការ អភ័យទោស។ info
التفاسير:

external-link copy
33 : 68

كَذَٰلِكَ ٱلۡعَذَابُۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ

នោះគ្រាន់តែជាទារុណកម្ម(លោកិយ)ប៉ុណ្ណោះ តែ ទារុណកម្មនៅថ្ងៃបរលោកវិញពិតជាធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។ info
التفاسير:

external-link copy
34 : 68

إِنَّ لِلۡمُتَّقِينَ عِندَ رَبِّهِمۡ جَنَّٰتِ ٱلنَّعِيمِ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ទទួលបានឋានសួគ៌ណាអ៊ីមពីម្ចាស់របស់ពួកគេជាមិនខាន។ info
التفاسير:

external-link copy
35 : 68

أَفَنَجۡعَلُ ٱلۡمُسۡلِمِينَ كَٱلۡمُجۡرِمِينَ

ដូចេ្នះ តើឱ្យយើងចាត់ទុកបណ្ដាអ្នកមូស្លីម(ដែលគោរព តាមបទបញ្ជារបស់យើង) ដូចពួកដែលប្រព្រឹត្ដបាបកម្មឬ? info
التفاسير:

external-link copy
36 : 68

مَا لَكُمۡ كَيۡفَ تَحۡكُمُونَ

តើពួកអ្នកមានបញ្ហាអ្វី តើពួកអ្នកកាត់សេចក្ដីយ៉ាងដូច មេ្ដច? info
التفاسير:

external-link copy
37 : 68

أَمۡ لَكُمۡ كِتَٰبٞ فِيهِ تَدۡرُسُونَ

ឬមួយអ្នកមានគម្ពីរមួយ ដែលពួកអ្នកកំពុងតែសិក្សាវា? info
التفاسير:

external-link copy
38 : 68

إِنَّ لَكُمۡ فِيهِ لَمَا تَخَيَّرُونَ

(បើដូចេ្នះមែន) ពិតប្រាកដណាស់ នៅក្នុងនោះពួកអ្នក ពិតជាមានអ្វីៗដែលពួកអ្នកអាចជ្រើសរើសសម្រាប់ពួកអ្នកបាន។ info
التفاسير:

external-link copy
39 : 68

أَمۡ لَكُمۡ أَيۡمَٰنٌ عَلَيۡنَا بَٰلِغَةٌ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ إِنَّ لَكُمۡ لَمَا تَحۡكُمُونَ

ឬមួយពួកអ្នកមានពាក្យសម្បថព្រមព្រៀងមួយអំពីយើង រហូតដល់ថ្ងៃបរលោក ដែលអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែល ពួកអ្នកចង់ឬ? info
التفاسير:

external-link copy
40 : 68

سَلۡهُمۡ أَيُّهُم بِذَٰلِكَ زَعِيمٌ

ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាម្នាក់ក្នុង ចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងកាត់សេចក្ដីនោះ? info
التفاسير:

external-link copy
41 : 68

أَمۡ لَهُمۡ شُرَكَآءُ فَلۡيَأۡتُواْ بِشُرَكَآئِهِمۡ إِن كَانُواْ صَٰدِقِينَ

ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)? (ប្រសិនបើមានមែន) ដូចេ្នះ ចូរឱ្យពួកគេនាំព្រះនានារបស់ពួកគេ នោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវមែននោះ។ info
التفاسير:

external-link copy
42 : 68

يَوۡمَ يُكۡشَفُ عَن سَاقٖ وَيُدۡعَوۡنَ إِلَى ٱلسُّجُودِ فَلَا يَسۡتَطِيعُونَ

នៅថ្ងៃដែលកំភួនជើងត្រូវគេបពោ្ចញ ហើយពួកគេ (មនុស្សលោក)ត្រូវគេអំពាវនាវឱ្យស៊ូជូត តែពួកគេ(ពួកប្រឆាំង) មិនអាចស៊ូជូតបានឡើយ។ info
التفاسير:

external-link copy
43 : 68

خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۖ وَقَدۡ كَانُواْ يُدۡعَوۡنَ إِلَى ٱلسُّجُودِ وَهُمۡ سَٰلِمُونَ

ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្រប ដណ្ដប់ពួកគេ។ ហើយជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវ នាវឱ្យស៊ូជូត(តែពួកគេមិនបានស៊ូជូតឡើយ) ខណៈដែលពួកគេមាន សុខភាពល្អនោះ។ info
التفاسير:

external-link copy
44 : 68

فَذَرۡنِي وَمَن يُكَذِّبُ بِهَٰذَا ٱلۡحَدِيثِۖ سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ទុកកិច្ចការនោះឱ្យយើង ហើយ អ្នកណាដែលបដិសេធនឹងពាក្យសំដីនេះ(គម្ពីរគួរអាន) យើងនឹង ទាញយកពួកគេបន្ដិចម្ដងៗ(ទៅរកភាពអន្ដរាយ)ដោយពួកគេមិន ដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
45 : 68

وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ

ហើយយើងពន្យារពេលសម្រាប់ពួកគេ។ ពិតប្រាកដណាស់ ល្បិចកលរបស់យើងគឺខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
46 : 68

أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ

តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)នោះឬ? info
التفاسير:

external-link copy
47 : 68

أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ

ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ? info
التفاسير:

external-link copy
48 : 68

فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلۡحُوتِ إِذۡ نَادَىٰ وَهُوَ مَكۡظُومٞ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃម្ចាស់ របស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលនៅក្នុងពោះត្រីហ៊ូត (យូនូស)នៅពេលដែលគាត់បានបួងសួងសុំ(ពីម្ចាស់របស់គាត់) ខណៈដែលគាត់ពោរពេញដោយក្ដីទុក្ខព្រួយ។ info
التفاسير:

external-link copy
49 : 68

لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٞ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٞ

ប្រសិនបើគ្មាននៀកម៉ាត់ពីម្ចាស់របស់គាត់ទៅដល់គាត់ ទេនោះ គាត់ពិតជានឹងត្រូវគេបោះបង់ចោលនៅឯទីវាលដែលគ្មាន អ្វីសោះ ខណៈដែលគាត់ត្រូវគេស្ដីបន្ទោស។ info
التفاسير:

external-link copy
50 : 68

فَٱجۡتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّٰلِحِينَ

ក្រោយមកម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើ ល្អត្រឹមត្រូវ។ info
التفاسير:

external-link copy
51 : 68

وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٞ

ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿស្ទើរតែធ្វើឱ្យ អ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលរបស់ពួកគេនៅ ពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេថែមទាំង និយាយថាៈ ពិតប្រាកដណាស់ គាត់គឺជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
52 : 68

وَمَا هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ

ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការរំលឹកដល់ពិភព ទាំងអស់នោះឡើយ។ info
التفاسير: