Traduction des sens du Noble Coran - La traduction khmère - Association du Développement de la Société Musulmane

អាស់សហ្វហ្វាត

external-link copy
1 : 37

وَٱلصَّٰٓفَّٰتِ صَفّٗا

អល់ឡោះស្បថនឹងបណ្ដាអ្នកដែលរៀបជាជួរ(ក្រុមម៉ាឡា-អ៊ីកាត់)។ info
التفاسير:

external-link copy
2 : 37

فَٱلزَّٰجِرَٰتِ زَجۡرٗا

អល់ឡោះស្បថនឹងបណ្ដាអ្នកដែលនាំពពក(ក្រុមម៉ាឡា-អ៊ីកាត់)។ info
التفاسير:

external-link copy
3 : 37

فَٱلتَّٰلِيَٰتِ ذِكۡرًا

អល់ឡោះស្បថនឹងបណ្ដាអ្នកដែលសូត្របន្ទូលរបស់ អល់ឡោះ(ក្រុមម៉ាឡាអ៊ីកាត់)។ info
التفاسير:

external-link copy
4 : 37

إِنَّ إِلَٰهَكُمۡ لَوَٰحِدٞ

ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។ info
التفاسير:

external-link copy
5 : 37

رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَرَبُّ ٱلۡمَشَٰرِقِ

ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែលមាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះអាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។ info
التفاسير:

external-link copy
6 : 37

إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِزِينَةٍ ٱلۡكَوَاكِبِ

ពិតប្រាកដណាស់ យើងបានលំអមេឃជាន់ទីមួយនៃផែនដី លំអដោយផ្កាយជាច្រើន។ info
التفاسير:

external-link copy
7 : 37

وَحِفۡظٗا مِّن كُلِّ شَيۡطَٰنٖ مَّارِدٖ

ហើយ(យើងធ្វើឱ្យផ្កាយទាំងនោះ)ការពារអំពីស្ហៃតនទាំង អស់ដែលរឹងរូស។ info
التفاسير:

external-link copy
8 : 37

لَّا يَسَّمَّعُونَ إِلَى ٱلۡمَلَإِ ٱلۡأَعۡلَىٰ وَيُقۡذَفُونَ مِن كُلِّ جَانِبٖ

ពួកវាមិនអាចទៅលបស្ដាប់បណ្ដាម៉ាឡាអ៊ីកាត់(ពិភាក្សា គ្នា)បានឡើយ ហើយពួកវានឹងត្រូវគេគប់(ដោយភ្លើងផ្កាយ)ពី គ្រប់ទិសទី info
التفاسير:

external-link copy
9 : 37

دُحُورٗاۖ وَلَهُمۡ عَذَابٞ وَاصِبٌ

ដើម្បីបណេ្ដញពួកវា។ ហើយពួកវានឹងទទួលទារុណកម្មជា អមតៈ info
التفاسير:

external-link copy
10 : 37

إِلَّا مَنۡ خَطِفَ ٱلۡخَطۡفَةَ فَأَتۡبَعَهُۥ شِهَابٞ ثَاقِبٞ

លើកលែងតែអ្នកណាដែលបានលួចស្ដាប់(ពាក្យសំដីម៉ា-ឡាអ៊ីកាត់) រួចផ្កាយដែលមានភ្លើងបានដេញតាមដុតវាប៉ុណ្ណោះ។ info
التفاسير:

external-link copy
11 : 37

فَٱسۡتَفۡتِهِمۡ أَهُمۡ أَشَدُّ خَلۡقًا أَم مَّنۡ خَلَقۡنَآۚ إِنَّا خَلَقۡنَٰهُم مِّن طِينٖ لَّازِبِۭ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើពួកគេជាអ្នកខ្លាំងជាង ឬអ្វី(មេឃ ដី ម៉ាឡាអ៊ីកាត់)ដែលយើង បានបង្កើតខ្លាំងជាង? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេអំពី ដីដែលស្អិត។ info
التفاسير:

external-link copy
12 : 37

بَلۡ عَجِبۡتَ وَيَسۡخَرُونَ

ផ្ទុយទៅវិញ អ្នក(មូហាំម៉ាត់)ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ដែលពួកគេចំអកមើលងាយ(ចំពោះគម្ពីរគួរអាន និងសំណួររបស់ អ្នក)។ info
التفاسير:

external-link copy
13 : 37

وَإِذَا ذُكِّرُواْ لَا يَذۡكُرُونَ

ហើយនៅពេលដែលពួកគេត្រូវគេរំលឹក ពួកគេបែរជាមិន យកចិត្ដទុកដាក់ទៅវិញ។ info
التفاسير:

external-link copy
14 : 37

وَإِذَا رَأَوۡاْ ءَايَةٗ يَسۡتَسۡخِرُونَ

ហើយនៅពេលដែលពួកគេបានឃើញភស្ដុតាងណាមួយ ពួកគេក៏ចំអកមើលងាយ។ info
التفاسير:

external-link copy
15 : 37

وَقَالُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٌ

ហើយពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគម ដ៏ច្បាស់លាស់នោះឡើយ។ info
التفاسير:

external-link copy
16 : 37

أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបាន ក្លាយទៅជាដីនិងឆ្អឹងហើយនោះ ពួកយើងពិតជាត្រូវគេធ្វើឱ្យរស់ ចេញពីផ្នូរឡើងវិញមែនឬ? info
التفاسير:

external-link copy
17 : 37

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ

ហើយតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ត្រូវគេធ្វើឱ្យ រស់ចេញពីផ្នូរឡើងវិញ)ដែរឬ? info
التفاسير:

external-link copy
18 : 37

قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតហើយ(ពួកអ្នកនឹងត្រូវ គេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញទាំងអស់)ដោយពួកអ្នកជាពួកដែល ថោកទាប។ info
التفاسير:

external-link copy
19 : 37

فَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ فَإِذَا هُمۡ يَنظُرُونَ

ហើយតាមពិតវា(ការរស់ចេញពីផ្នូរឡើងវិញ)គ្រាន់តែ ជាការផ្លុំត្រែមួយដងប៉ុណ្ណោះ។ ពេលនោះពួកគេស្រាប់តែមើល ឃើញ(ភាពវឹកវរនៃថ្ងៃបរលោក)។ info
التفاسير:

external-link copy
20 : 37

وَقَالُواْ يَٰوَيۡلَنَا هَٰذَا يَوۡمُ ٱلدِّينِ

ហើយពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួក យើង. នេះគឺជាថ្ងៃជំនុំជំរះ។ info
التفاسير:

external-link copy
21 : 37

هَٰذَا يَوۡمُ ٱلۡفَصۡلِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ

នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលពួកអ្នកធ្លាប់បាន បដិសេធនឹងវានោះ។ info
التفاسير:

external-link copy
22 : 37

۞ ٱحۡشُرُواْ ٱلَّذِينَ ظَلَمُواْ وَأَزۡوَٰجَهُمۡ وَمَا كَانُواْ يَعۡبُدُونَ

(អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកប្រមូល ពួកដែលបានបំពាន និងភរិយារបស់ពួកគេ ហើយនិងអ្វី(ព្រះនានា) ដែលពួកគេធ្លាប់បានគោរពសក្ការៈ info
التفاسير:

external-link copy
23 : 37

مِن دُونِ ٱللَّهِ فَٱهۡدُوهُمۡ إِلَىٰ صِرَٰطِ ٱلۡجَحِيمِ

ផេ្សងពីអល់ឡោះមក។ ហើយចូរពួកអ្នកបង្ហាញពួកគេ ទៅកាន់ផ្លូវនរកជើហ៊ីមចុះ។ info
التفاسير:

external-link copy
24 : 37

وَقِفُوهُمۡۖ إِنَّهُم مَّسۡـُٔولُونَ

ហើយចូរពួកអ្នកបពា្ឈប់ពួកគេ។ ពិតប្រាកដណាស់ ពួកគេ នឹងត្រូវគេសួរចម្លើយ។ info
التفاسير: