Traduction des sens du Noble Coran - La traduction khmère - Association du Développement de la Société Musulmane

អាល់ហ្ពាក៏រ៉ោះ

external-link copy
1 : 2

الٓمٓ

អាលីហ្វ ឡាម មីម។ info
التفاسير:

external-link copy
2 : 2

ذَٰلِكَ ٱلۡكِتَٰبُ لَا رَيۡبَۛ فِيهِۛ هُدٗى لِّلۡمُتَّقِينَ

នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការសង្ស័យឡើយនៅ ក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
3 : 2

ٱلَّذِينَ يُؤۡمِنُونَ بِٱلۡغَيۡبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ហើយ ប្រតិបត្ដិសឡាតនិងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបានប្រទានឱ្យពួកគេ។ info
التفاسير:

external-link copy
4 : 2

وَٱلَّذِينَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ وَبِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ

និងបណ្ដាអ្នកដែលមានជំនឿលើអ្វីដែលគេបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) និងអ្វីដែលគេបានបបញ្ចុះពីមុនអ្នក(ដូចជា គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) ហើយពួកគេជឿយ៉ាងពិតប្រាកដចំពោះ ថ្ងៃបរលោក។ info
التفاسير:

external-link copy
5 : 2

أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពី ម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។ info
التفاسير: