Traduction des sens du Noble Coran - La traduction khmère - Association du Développement de la Société Musulmane

Numéro de la page:close

external-link copy
16 : 18

وَإِذِ ٱعۡتَزَلۡتُمُوهُمۡ وَمَا يَعۡبُدُونَ إِلَّا ٱللَّهَ فَأۡوُۥٓاْ إِلَى ٱلۡكَهۡفِ يَنشُرۡ لَكُمۡ رَبُّكُم مِّن رَّحۡمَتِهِۦ وَيُهَيِّئۡ لَكُم مِّنۡ أَمۡرِكُم مِّرۡفَقٗا

(យុវជនម្នាក់និយាយទៅកាន់គ្នារបស់គេថា) នៅពេល ដែលពួកអ្នកដកខ្លួនចេញពីពួកគេ(ពួកគ្មានជំនឿ)និងពីអ្វីដែលពួក គេគោរពក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោននៅក្នុងរូង ភ្នំចុះ ម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឱ្យពួកអ្នកនូវក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរស់នៅរបស់ពួកអ្នក។ info
التفاسير:

external-link copy
17 : 18

۞ وَتَرَى ٱلشَّمۡسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهۡفِهِمۡ ذَاتَ ٱلۡيَمِينِ وَإِذَا غَرَبَت تَّقۡرِضُهُمۡ ذَاتَ ٱلشِّمَالِ وَهُمۡ فِي فَجۡوَةٖ مِّنۡهُۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِۗ مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُۥ وَلِيّٗا مُّرۡشِدٗا

ហើយអ្នក(មូហាំម៉ាត់)នឹងឃើញព្រះអាទិត្យនៅពេលដែលវារះ គឺជេ្រទៅខាងស្ដ្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេល ដែលវាលិច គឺជេ្រទៅខាងឆេ្វងវិញ ខណៈដែលពួកគេស្ថិតនៅ កន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺជាភស្ដុតាងមួយកុ្នងចំណោម ភស្ដុតាងៗរបស់អល់ឡោះ។ អ្នកណាហើយដែលអល់ឡោះចង្អុល បង្ហាញគឺអ្នកនោះជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នក ណាដែលទ្រង់ធ្វើឱ្យគេវងេ្វងគឺអ្នកនឹងមិនអាចរកអ្នកគាំពារមកដឹក នាំគេ(ឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត។ info
التفاسير:

external-link copy
18 : 18

وَتَحۡسَبُهُمۡ أَيۡقَاظٗا وَهُمۡ رُقُودٞۚ وَنُقَلِّبُهُمۡ ذَاتَ ٱلۡيَمِينِ وَذَاتَ ٱلشِّمَالِۖ وَكَلۡبُهُم بَٰسِطٞ ذِرَاعَيۡهِ بِٱلۡوَصِيدِۚ لَوِ ٱطَّلَعۡتَ عَلَيۡهِمۡ لَوَلَّيۡتَ مِنۡهُمۡ فِرَارٗا وَلَمُلِئۡتَ مِنۡهُمۡ رُعۡبٗا

ហើយអ្នកនឹកស្មានថាៈ ពួកគេភ្ញាក់ពីដំណេក ខណៈដែល ពួកគេគេងលក់។ ហើយយើង(អល់ឡោះ)បានប្រែខ្លួនពួកគេម្ដង ទៅខាងស្ដាំម្ដងទៅខាងឆេ្វង។ ហើយឆ្កែរបស់ពួកគេបានដេក សណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកបាន ឃើញពួកគេ អ្នកពិតជានឹងរត់គេចពីពួកគេ ហើយធ្វើឱ្យអ្នកមាន ការភ័យខ្លាចពួកគេជាមិនខាន។ info
التفاسير:

external-link copy
19 : 18

وَكَذَٰلِكَ بَعَثۡنَٰهُمۡ لِيَتَسَآءَلُواْ بَيۡنَهُمۡۚ قَالَ قَآئِلٞ مِّنۡهُمۡ كَمۡ لَبِثۡتُمۡۖ قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖۚ قَالُواْ رَبُّكُمۡ أَعۡلَمُ بِمَا لَبِثۡتُمۡ فَٱبۡعَثُوٓاْ أَحَدَكُم بِوَرِقِكُمۡ هَٰذِهِۦٓ إِلَى ٱلۡمَدِينَةِ فَلۡيَنظُرۡ أَيُّهَآ أَزۡكَىٰ طَعَامٗا فَلۡيَأۡتِكُم بِرِزۡقٖ مِّنۡهُ وَلۡيَتَلَطَّفۡ وَلَا يُشۡعِرَنَّ بِكُمۡ أَحَدًا

ហើយដូចេ្នះដែរ យើងក៏បានធ្វើឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពួក គេបានសួរថាៈ តើពួកអ្នកបានគេងអស់រយៈពេលប៉ុន្មានហើយ? ពួកគេឆ្លើយថាៈ យើងបានគេងអស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ ហើយ។ ពួកគេបាននិយាយទៀតថាៈ មានតែម្ចាស់របស់ពួកអ្នកទេ ដែលដឹងបំផុតនូវរយៈពេលដែលពួកអ្នកបានគេងនោះ។ ដូចេ្នះ សូមពួកអ្នកចាត់តាំងឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកយកប្រាក់ទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល តើចំណីអាហារណាដែល ល្អជាងគេ? ហើយឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ តែត្រូវឱ្យគេប្រុងប្រយ័ត្ន និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីរឿង របស់ពួកអ្នកឡើយ។ info
التفاسير:

external-link copy
20 : 18

إِنَّهُمۡ إِن يَظۡهَرُواْ عَلَيۡكُمۡ يَرۡجُمُوكُمۡ أَوۡ يُعِيدُوكُمۡ فِي مِلَّتِهِمۡ وَلَن تُفۡلِحُوٓاْ إِذًا أَبَدٗا

ពិតប្រាកដណាស់ ប្រសិនបើពួកគេបានដឹងពីទីកន្លែងរបស់ ពួកអ្នក ពួកគេនឹងគប់ពួកអ្នកនឹងដុំថ្ម ឬក៏ឱ្យពួកអ្នកវិលទៅរក សាសនារបស់ពួកគេវិញជាមិនខាន។ ហើយបើដូចេ្នះមែន ពួកអ្នក នឹងមិនទទួលបានជោគជ័យជាដាច់ខាត។ info
التفاسير: