Traduction des sens du Noble Coran - La traduction khmère - Association du Développement de la Société Musulmane

Numéro de la page: 286:282 close

external-link copy
50 : 17

۞ قُلۡ كُونُواْ حِجَارَةً أَوۡ حَدِيدًا

ចូរអ្នក(ណាពីមូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកក្លាយទៅជាថ្ម ឬដែក។ info
التفاسير:

external-link copy
51 : 17

أَوۡ خَلۡقٗا مِّمَّا يَكۡبُرُ فِي صُدُورِكُمۡۚ فَسَيَقُولُونَ مَن يُعِيدُنَاۖ قُلِ ٱلَّذِي فَطَرَكُمۡ أَوَّلَ مَرَّةٖۚ فَسَيُنۡغِضُونَ إِلَيۡكَ رُءُوسَهُمۡ وَيَقُولُونَ مَتَىٰ هُوَۖ قُلۡ عَسَىٰٓ أَن يَكُونَ قَرِيبٗا

ឬជាវត្ថុអ្វីមួយដែលក្នុងចិត្ដរបស់ពួកអ្នកគិតថាវាធំចុះ. ពេលនោះពួកគេនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឱ្យពួក យើងរស់ឡើងវិញ? ចូរអ្នកពោលថាៈ គឺអ្នកដែលបានបង្កើតពួក អ្នកតាំងពីដំបូងមក។ ពេលនោះពួកគេនឹងងក់ក្បាលរបស់ពួកគេ ដាក់អ្នកដោយនិយាយថាៈ តើវានឹងកើតឡើងនៅពេលណា? ចូរ អ្នកពោលថាៈ សង្ឃឹមថាវានឹងកើតឡើងឆាប់ៗនេះ។ info
التفاسير:

external-link copy
52 : 17

يَوۡمَ يَدۡعُوكُمۡ فَتَسۡتَجِيبُونَ بِحَمۡدِهِۦ وَتَظُنُّونَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗا

នៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ចេញពីផ្នូរ) ពេលនោះ ពួកអ្នកនឹងឆ្លើយតបវិញដោយការសរសើរចំពោះទ្រង់ ហើយពួក អ្នកនឹងគិតថា ពួកអ្នកបាននៅ(ក្នុងលោកិយនេះ)តែមួយរយៈ ពេលខ្លីប៉ុណ្ណោះ។ info
التفاسير:

external-link copy
53 : 17

وَقُل لِّعِبَادِي يَقُولُواْ ٱلَّتِي هِيَ أَحۡسَنُۚ إِنَّ ٱلشَّيۡطَٰنَ يَنزَغُ بَيۡنَهُمۡۚ إِنَّ ٱلشَّيۡطَٰنَ كَانَ لِلۡإِنسَٰنِ عَدُوّٗا مُّبِينٗا

ហើយចូរអ្នកពោលទៅកាន់ខ្ញុំរបស់យើង ដោយឱ្យពួកគេ និយាយតែពាក្យសំដីដែលល្អប្រសើរ។ ពិតប្រាកដណាស់ ស្ហៃតនគឺ ជាអ្នកបង្កជម្លោះរវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនជាសត្រូវ យ៉ាងពិតប្រាកដចំពោះមនុស្សលោក។ info
التفاسير:

external-link copy
54 : 17

رَّبُّكُمۡ أَعۡلَمُ بِكُمۡۖ إِن يَشَأۡ يَرۡحَمۡكُمۡ أَوۡ إِن يَشَأۡ يُعَذِّبۡكُمۡۚ وَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ وَكِيلٗا

ម្ចាស់របស់ពួកអ្នកដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងសន្ដោសប្រណីដល់ពួកអ្នក ឬប្រសិនបើ ទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិន បញ្ជូនអ្នក(មូហាំម៉ាត់)ធ្វើជាអ្នកគាំពារចំពោះពួកគេឡើយ។ info
التفاسير:

external-link copy
55 : 17

وَرَبُّكَ أَعۡلَمُ بِمَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَلَقَدۡ فَضَّلۡنَا بَعۡضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعۡضٖۖ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا

ហើយម្ចាស់របស់អ្នកដឹងបំផុត នូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់និងផែនដី។ ហើយជាការពិតណាស់យើងបាន លើកតម្កើងបណ្ដាណាពីឱ្យប្រសើរជាងគ្នា ហើយយើងបានផ្ដល់ឱ្យ ដាវូដនូវគម្ពីរហ្សាពួរ។ info
التفاسير:

external-link copy
56 : 17

قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِهِۦ فَلَا يَمۡلِكُونَ كَشۡفَ ٱلضُّرِّ عَنكُمۡ وَلَا تَحۡوِيلًا

ចូរអ្នកពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ចូរពួកអ្នកបួង សួងសុំពីពួកដែលពួកអ្នកបានអះអាងថាជាម្ចាស់ក្រៅពីទ្រង់ គឺពួក គេគ្មានលទ្ធភាពបំបាត់គ្រោះថ្នាក់ចេញពីពួកអ្នក និងមិនអាចផ្លាស់ ប្ដូរវាពីពួកអ្នកទៅអ្នកផេ្សងបានឡើយ។ info
التفاسير:

external-link copy
57 : 17

أُوْلَٰٓئِكَ ٱلَّذِينَ يَدۡعُونَ يَبۡتَغُونَ إِلَىٰ رَبِّهِمُ ٱلۡوَسِيلَةَ أَيُّهُمۡ أَقۡرَبُ وَيَرۡجُونَ رَحۡمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحۡذُورٗا

ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។ info
التفاسير:

external-link copy
58 : 17

وَإِن مِّن قَرۡيَةٍ إِلَّا نَحۡنُ مُهۡلِكُوهَا قَبۡلَ يَوۡمِ ٱلۡقِيَٰمَةِ أَوۡ مُعَذِّبُوهَا عَذَابٗا شَدِيدٗاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورٗا

ហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ ហើយ ប្រឆាំងនឹងអ្នកនាំសារ) ក្រៅពីយើងបំផ្លាញវាមុនថ្ងៃបរលោក ឬ ក៏យើងនឹងដាក់ទណ្ឌកម្មវានូវទារុណកម្ម្មយ៉ាងធ្ងន់ធ្ងរនោះឡើយ។ រឿងទាំងនោះត្រូវបានគេសរសេរនៅក្នុងសៀវភៅកំណត់ត្រារួច ជាសេ្រច(ឡាវហុលម៉ះហ្វ៊ូស)។ info
التفاسير: