ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
32 : 9

يُرِيدُونَ أَن يُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَيَأۡبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ

ពួកគេ(ពួកប្រឆាំង)មានបំណងចង់ពន្លត់ពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម)ដោយមាត់របស់ពួកគេ តែអល់ឡោះបដិសេធ(មិនឱ្យគោលបំណងរបស់ពួកគេបានសម្រេចឡើយ)។ ផ្ទុយទៅវិញ ទ្រង់បំពេញពន្លឺរបស់ទ្រង់ ទោះបីជាពួកប្រឆាំងមិនពេញចិត្តក៏ដោយ។ info
التفاسير:

external-link copy
33 : 9

هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ

ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និងសាសនាដ៏ពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យវាមានភាពខ្ពង់ខ្ពស់លើសសាសនាដទៃទៀតទាំងអស់ បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តក៏ដោយ។ info
التفاسير:

external-link copy
34 : 9

۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ كَثِيرٗا مِّنَ ٱلۡأَحۡبَارِ وَٱلرُّهۡبَانِ لَيَأۡكُلُونَ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِۗ وَٱلَّذِينَ يَكۡنِزُونَ ٱلذَّهَبَ وَٱلۡفِضَّةَ وَلَا يُنفِقُونَهَا فِي سَبِيلِ ٱللَّهِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٖ

ឱបណ្តាអ្នកដែលមានជំនឿ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតរបស់ពួកគ្រឹស្ទាន គឺពួកគេយកទ្រព្យសម្បត្តិមនុស្សលោកដោយខុសច្បាប់ ថែមទាំងបានរារាំង(ពួកគេ)ពីមាគ៌ារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមែប្រមូលមាសប្រាក់ ហើយពួកគេមិនបានចេញហ្សាកាត់វាក្នុងមាគ៌ារបស់អល់ឡោះទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
35 : 9

يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ

នៅថ្ងៃ(បរលោក)ដែលគេយកវា(មាសប្រាក់នោះ)ទៅដុតក្នុងភ្លើងនរកជើហាន់ណាំ រួចគេយកវាទៅដុតរោលលើថ្ងាស់ ចំហៀងខ្លួន និងខ្នងរបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលពួកអ្នកខំប្រមែប្រមូលទុកសម្រាប់ខ្លួនឯងនោះ។ ដូចនេះ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកខិតខំប្រមែប្រមូលទុកនោះ។ info
التفاسير:

external-link copy
36 : 9

إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثۡنَا عَشَرَ شَهۡرٗا فِي كِتَٰبِ ٱللَّهِ يَوۡمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ مِنۡهَآ أَرۡبَعَةٌ حُرُمٞۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُۚ فَلَا تَظۡلِمُواْ فِيهِنَّ أَنفُسَكُمۡۚ وَقَٰتِلُواْ ٱلۡمُشۡرِكِينَ كَآفَّةٗ كَمَا يُقَٰتِلُونَكُمۡ كَآفَّةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ

ពិតប្រាកដណាស់ ចំនួនខែ(ក្នុងមួយឆ្នាំ)នៅឯអល់ឡោះជាម្ចាស់នោះ គឺមានចំនួនដប់ពីរខែដែលបានចារទុកនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហ៊ុលម៉ះហ៊្វូស)តាំងពីថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីមកម្ល៉េះ។ ក្នុងចំណោមនោះ គឺមានបួនខែជាខែបម្រាម។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែទាំងនោះឱ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងអស់ដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។ info
التفاسير: