ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
14 : 9

قَٰتِلُوهُمۡ يُعَذِّبۡهُمُ ٱللَّهُ بِأَيۡدِيكُمۡ وَيُخۡزِهِمۡ وَيَنصُرۡكُمۡ عَلَيۡهِمۡ وَيَشۡفِ صُدُورَ قَوۡمٖ مُّؤۡمِنِينَ

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួកមុស្ហរីគីន)ចុះ។ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេដោយស្នាដៃរបស់ពួកអ្នក និងធ្វើឱ្យពួកគេអាប់ឱន ព្រមទាំងជួយពួកអ្នកឱ្យយកឈ្នះលើពួកគេ ហើយនិងធ្វើឱ្យទុក្ខកង្វល់ទាំងឡាយរសាយចេញពីដួងចិត្តក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
15 : 9

وَيُذۡهِبۡ غَيۡظَ قُلُوبِهِمۡۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ عَلِيمٌ حَكِيمٌ

ហើយទ្រង់នឹងធ្វើឱ្យកំហឹងរសាយចេញពីដួងចិត្តរបស់ពួកគេ(អ្នកមានជំនឿ)ផងដែរ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។ info
التفاسير:

external-link copy
16 : 9

أَمۡ حَسِبۡتُمۡ أَن تُتۡرَكُواْ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَلَمۡ يَتَّخِذُواْ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلۡمُؤۡمِنِينَ وَلِيجَةٗۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវបានគេបោះបង់(មិនទទួលសាកល្បងពីអល់ឡោះ)ឬ? (ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង) ដើម្បីឲ្យអល់ឡោះដឹងច្បាស់ថា តើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នក ហើយពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
17 : 9

مَا كَانَ لِلۡمُشۡرِكِينَ أَن يَعۡمُرُواْ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلۡكُفۡرِۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ وَفِي ٱلنَّارِ هُمۡ خَٰلِدُونَ

មិនសក្តិសមឡើយសម្រាប់ពួកមុស្ហរីគីនក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះ ទាំងដែលពួកគេជាអ្នកដែលទទួលស្គាល់លើខ្លួនឯងនូវភាពគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេនឹងក្លាយជាអសារបង់ ហើយពួកគេនឹងត្រូវស្ថិតក្នុងឋាននរកជាអមតៈ។ info
التفاسير:

external-link copy
18 : 9

إِنَّمَا يَعۡمُرُ مَسَٰجِدَ ٱللَّهِ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمۡ يَخۡشَ إِلَّا ٱللَّهَۖ فَعَسَىٰٓ أُوْلَٰٓئِكَ أَن يَكُونُواْ مِنَ ٱلۡمُهۡتَدِينَ

តាមពិត អ្នកដែល(សក្ដិសម)ក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះនោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមិនខ្លាច(នរណាម្នាក់)ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះ សង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
19 : 9

۞ أَجَعَلۡتُمۡ سِقَايَةَ ٱلۡحَآجِّ وَعِمَارَةَ ٱلۡمَسۡجِدِ ٱلۡحَرَامِ كَمَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَجَٰهَدَ فِي سَبِيلِ ٱللَّهِۚ لَا يَسۡتَوُۥنَ عِندَ ٱللَّهِۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកការផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះឬ? ពួកគេ(ទាំងពីរក្រុម)មិនស្មើគ្នានោះឡើយចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឡើយ។ info
التفاسير:

external-link copy
20 : 9

ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ أَعۡظَمُ دَرَجَةً عِندَ ٱللَّهِۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَآئِزُونَ

បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះជាម្ចាស់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។ info
التفاسير: