Traducción de los significados del Sagrado Corán - Traducción Jemer - El Centro de Rowad Al- Taryamah

Número de página:close

external-link copy
22 : 39

أَفَمَن شَرَحَ ٱللَّهُ صَدۡرَهُۥ لِلۡإِسۡلَٰمِ فَهُوَ عَلَىٰ نُورٖ مِّن رَّبِّهِۦۚ فَوَيۡلٞ لِّلۡقَٰسِيَةِ قُلُوبُهُم مِّن ذِكۡرِ ٱللَّهِۚ أُوْلَٰٓئِكَ فِي ضَلَٰلٖ مُّبِينٍ

តើអ្នកដែលអល់ឡោះបើកចិត្តរបស់គេឱ្យទទួលយកអ៊ីស្លាម ហើយរូបគេស្ថិតនៅលើពន្លឺពីព្រះជាម្ចាស់របស់គេនោះ(ដូចគ្នានឹងអ្នកដែលមិនមានលក្ខណៈបែបនេះឬ)? ពិតប្រាកដណាស់ ភាពអន្តរាយ គឺសម្រាប់ពួកដែលចិត្តរបស់ពួកគេរឹងរូសពីការរំឭកចំពោះអល់ឡោះ។ ពួកទាំងនោះគឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
23 : 39

ٱللَّهُ نَزَّلَ أَحۡسَنَ ٱلۡحَدِيثِ كِتَٰبٗا مُّتَشَٰبِهٗا مَّثَانِيَ تَقۡشَعِرُّ مِنۡهُ جُلُودُ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُمۡ ثُمَّ تَلِينُ جُلُودُهُمۡ وَقُلُوبُهُمۡ إِلَىٰ ذِكۡرِ ٱللَّهِۚ ذَٰلِكَ هُدَى ٱللَّهِ يَهۡدِي بِهِۦ مَن يَشَآءُۚ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٍ

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវបន្ទូលដ៏ល្អប្រពៃជាទីបំផុត(គម្ពីរគួរអាន)ជាគម្ពីរមួយដែលមានលក្ខណៈស្រដៀងគ្នាដោយមានរៀបរាប់នូវបញ្ហាផ្សេងៗ។ ស្បែករបស់បណ្តាអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេ ព្រឺញាប់ញ័រនៅពេលដែលបានឮវា។ ក្រោយមក ស្បែក និងចិត្តរបស់ពួកគេប្រែទន់ទៅកាន់ការរំលឹកចំពោះអល់ឡោះ។ នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះដែលទ្រង់ចង្អុលបង្ហាញនឹងវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេង ពិតណាស់ រូបគេគឺគ្មានអ្នកដែលចង្អុលបង្ហាញឡើយ។ info
التفاسير:

external-link copy
24 : 39

أَفَمَن يَتَّقِي بِوَجۡهِهِۦ سُوٓءَ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَقِيلَ لِلظَّٰلِمِينَ ذُوقُواْ مَا كُنتُمۡ تَكۡسِبُونَ

តើអ្នកដែលត្រូវគេបោះផ្កាប់មុខទៅក្នុងទណ្ឌកម្មដ៏អាក្រក់នៅថ្ងៃបរលោក(ល្អជាង ឬអ្នកដែលសោយសុខក្នុងឋានសួគ៌ល្អជាង)? ហើយមានគេនិយាយទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
25 : 39

كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَأَتَىٰهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ

អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារ) ពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេ(ភ្លាមៗ)ដោយពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
26 : 39

فَأَذَاقَهُمُ ٱللَّهُ ٱلۡخِزۡيَ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ

ដូច្នេះ អល់ឡោះក៏បានឱ្យពួកគេភ្លក់នូវភាពអាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។ info
التفاسير:

external-link copy
27 : 39

وَلَقَدۡ ضَرَبۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖ لَّعَلَّهُمۡ يَتَذَكَّرُونَ

ហើយពិតប្រាកដណាស់ យើងបានលើកជាឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននូវឧទាហរណ៍ជាច្រើនប្រភេទ សង្ឃឹមថាពួកគេនឹងនឹករលឹក។ info
التفاسير:

external-link copy
28 : 39

قُرۡءَانًا عَرَبِيًّا غَيۡرَ ذِي عِوَجٖ لَّعَلَّهُمۡ يَتَّقُونَ

(យើងបានបញ្ចុះ)គម្ពីរគួរអានជាភាសាអារ៉ាប់ដែលគ្មានភាពវៀចវេរ(ក្នុងវា)ឡើយ សង្ឃឹមថាពួកគេកោតខ្លាច(អល់ឡោះ)។ info
التفاسير:

external-link copy
29 : 39

ضَرَبَ ٱللَّهُ مَثَلٗا رَّجُلٗا فِيهِ شُرَكَآءُ مُتَشَٰكِسُونَ وَرَجُلٗا سَلَمٗا لِّرَجُلٍ هَلۡ يَسۡتَوِيَانِ مَثَلًاۚ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ

អល់ឡោះទ្រង់បានលើកជាឧទាហរណ៍នូវបុរសម្នាក់(ជាខ្ញុំបម្រើគេ)ដែលមានចៅហ្វាយច្រើននាក់(គ្រប់គ្រង)ដែលតែងឈ្លោះប្រកែកគ្នា(ក្នុងរឿងខ្ញុំបម្រើនោះ) ហើយនិងបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត)ដែលមានចៅហ្វាយ(គ្រប់គ្រង)តែម្នាក់។ តើស្មើគ្នាឬទេរវាងឧទាហរណ៍ទាំងពីរនេះ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។ info
التفاسير:

external-link copy
30 : 39

إِنَّكَ مَيِّتٞ وَإِنَّهُم مَّيِّتُونَ

ពិតប្រាកដណាស់ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ។ info
التفاسير:

external-link copy
31 : 39

ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ عِندَ رَبِّكُمۡ تَخۡتَصِمُونَ

ក្រោយមក នៅថ្ងៃបរលោក ពិតណាស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងឈ្លោះប្រកែកគ្នានៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកជាមិនខាន។ info
التفاسير: