Traducción de los significados del Sagrado Corán - Traducción Jemer - El Centro de Rowad Al- Taryamah

Número de página:close

external-link copy
246 : 2

أَلَمۡ تَرَ إِلَى ٱلۡمَلَإِ مِنۢ بَنِيٓ إِسۡرَٰٓءِيلَ مِنۢ بَعۡدِ مُوسَىٰٓ إِذۡ قَالُواْ لِنَبِيّٖ لَّهُمُ ٱبۡعَثۡ لَنَا مَلِكٗا نُّقَٰتِلۡ فِي سَبِيلِ ٱللَّهِۖ قَالَ هَلۡ عَسَيۡتُمۡ إِن كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ أَلَّا تُقَٰتِلُواْۖ قَالُواْ وَمَا لَنَآ أَلَّا نُقَٰتِلَ فِي سَبِيلِ ٱللَّهِ وَقَدۡ أُخۡرِجۡنَا مِن دِيَٰرِنَا وَأَبۡنَآئِنَاۖ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ تَوَلَّوۡاْ إِلَّا قَلِيلٗا مِّنۡهُمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងស្តីពីរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលព្យាការីមូសាទេឬ? ខណៈដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថា៖ ចូរអ្នកតែងតាំងឱ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។ គាត់បានតបថា៖ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមកពួកអ្នកបែរជាមិនចូលរួមប្រយុទ្ធវិញនោះ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលរារាំងពួកយើងមិនឱ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ខណៈដែលគេ(សត្រូវ)បានបណ្តេញពួកយើងចេញពីលំនៅឋានរបស់ពួកយើង និងកូនចៅរបស់ពួកយើងនោះ។ ប៉ុន្តែនៅពេលដែលគេ(អល់ឡោះ)បានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
247 : 2

وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ٱللَّهَ قَدۡ بَعَثَ لَكُمۡ طَالُوتَ مَلِكٗاۚ قَالُوٓاْ أَنَّىٰ يَكُونُ لَهُ ٱلۡمُلۡكُ عَلَيۡنَا وَنَحۡنُ أَحَقُّ بِٱلۡمُلۡكِ مِنۡهُ وَلَمۡ يُؤۡتَ سَعَةٗ مِّنَ ٱلۡمَالِۚ قَالَ إِنَّ ٱللَّهَ ٱصۡطَفَىٰهُ عَلَيۡكُمۡ وَزَادَهُۥ بَسۡطَةٗ فِي ٱلۡعِلۡمِ وَٱلۡجِسۡمِۖ وَٱللَّهُ يُؤۡتِي مُلۡكَهُۥ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٞ

ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ ជាការពិតណាស់ អល់ឡោះទ្រង់បានតែងតាំង តលូត ឱ្យធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នក។ ពួកគេ(ពួកមេដឹកនាំ)បានតបវិញថា៖ តើឱ្យគេធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកយើងយ៉ាងដូចម្តេចទៅ ខណៈដែលពួកយើងសក្ដិសមធ្វើជាស្តេចជាងរូបគេ ហើយគេក៏ពុំមែនជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ? គាត់បានតបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសតាំងរូបគេឱ្យគ្រប់គ្រងលើពួកអ្នក ហើយទ្រង់បានបន្ថែមនូវចំណេះដឹងដ៏ទូលំទូលាយ និងកម្លាំងកាយដ៏ខ្លាំងក្លាដល់រូបគេ។ អល់ឡោះទ្រង់ប្រទានអំណាចរបស់ទ្រង់ដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។ info
التفاسير:

external-link copy
248 : 2

وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ءَايَةَ مُلۡكِهِۦٓ أَن يَأۡتِيَكُمُ ٱلتَّابُوتُ فِيهِ سَكِينَةٞ مِّن رَّبِّكُمۡ وَبَقِيَّةٞ مِّمَّا تَرَكَ ءَالُ مُوسَىٰ وَءَالُ هَٰرُونَ تَحۡمِلُهُ ٱلۡمَلَٰٓئِكَةُۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ

ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេទៀតថា៖ ជាការពិតណាស់ និមិត្តសញ្ញានៃភាពជាមហាក្សត្ររបស់គេនោះ គឺទ្រង់នឹងត្រឡប់ហឹបមកឱ្យពួកអ្នកវិញ ដែលនៅក្នុងវា(ហឹប) គឺមានភាពនឹងនរពីព្រះជាម្ចាស់របស់ពួកអ្នក និងកេរដំណែលមួយចំនួនដែលក្រុមគ្រួសាររបស់ព្យាការីមូសា និងក្រុមគ្រួសាររបស់ព្យាការីហារូនបានបន្សល់ទុក ដែលម៉ាឡាអ៊ីកាត់ជាអ្នកនាំហឹបនោះមក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។ info
التفاسير: