Traducción de los significados del Sagrado Corán - Traducción jemera de Al-Mujtasar de la Exégesis del Sagrado Corán

external-link copy
140 : 4

وَقَدۡ نَزَّلَ عَلَيۡكُمۡ فِي ٱلۡكِتَٰبِ أَنۡ إِذَا سَمِعۡتُمۡ ءَايَٰتِ ٱللَّهِ يُكۡفَرُ بِهَا وَيُسۡتَهۡزَأُ بِهَا فَلَا تَقۡعُدُواْ مَعَهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦٓ إِنَّكُمۡ إِذٗا مِّثۡلُهُمۡۗ إِنَّ ٱللَّهَ جَامِعُ ٱلۡمُنَٰفِقِينَ وَٱلۡكَٰفِرِينَ فِي جَهَنَّمَ جَمِيعًا

ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរគួរអានថាៈ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកអង្គុយនៅក្នុងជំនួបមួយ ហើយបានឮពួកគ្មានជំនឿនិយាយបដិសេធបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងសើចចំអកចំពោះវានៅក្នុងជំនួបនោះ ចាំបាច់លើពួកអ្នកត្រូវតែបោះបង់ការអង្គុយជាមួយពួកគេ ហើយត្រូវដើរចេញពីជំនួបនោះ ទាល់តែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងបដិសេធវាក្យខណ្ឌរបស់អល់ឡោះ និងការសើចចំអកចំពោះវា។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេខណៈដែលពួកគេនៅនិយាយបដិសេធវាក្យខណ្ឌរបស់អល់ឡោះនិងសើចចំអកចំពោះវាបន្ទាប់ពីពួកអ្នកបានស្តាប់លឺពួកគេនិយាយដូច្នោះហើយនោះ ពួកអ្នកនឹងដូចពួកគេដែរក្នុងការធ្វើផ្ទុយពីបទបញ្ជារបស់អល់ឡោះ ពីព្រោះពួកអ្នកបានប្រឆាំងនឹងអល់ឡោះជាម្ចាស់ដោយពួកអ្នកអង្គុយ(ជាមួយពួកគេ) ដូចដែលពួកគេបានប្រឆាំងនឹងអល់ឡោះដោយភាពគ្មានជំនឿរបស់ពួកគេដែរ។ ពិតប្រាកដណាស់ នៅថ្ងៃបរលោក អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុតដែលបង្ហាញពីឥស្លាម(ការមានជំនឿ) និងលាក់បាំងភាពគ្មានជំនឿជាមួយនឹងពួកប្រឆាំងទាំងអស់ដាក់ក្នុងឋាននរកជើហាន់ណាំ។ info
التفاسير:
Beneficios de los versículos de esta página:
• وجوب العدل في القضاء بين الناس وعند أداء الشهادة، حتى لو كان الحق على النفس أو على أحد من القرابة.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌នៅក្នុងការកាត់សេចក្ដីរវាងមនុស្ស និងនៅពេលធ្វើសាក្សី ទោះបីជាការធ្វើសាក្សីនោះលើខ្លួនឯង ឬលើនរណាម្នាក់ក្នុងចំណោមសាច់ញាតិរបស់អ្នកក៏ដោយ។ info

• على المؤمن أن يجتهد في فعل ما يزيد إيمانه من أعمال القلوب والجوارح، ويثبته في قلبه.
• ចាំបាច់លើអ្នកមានជំនឿត្រូវព្យាយាមធ្វើនូវអ្វីដែលជួយបង្កើនសេចក្តីជំនឿរបស់គេ ទាំងផ្លូវចិត្ត និងផ្លូវកាយ ព្រមទាំងត្រូវមានភាពនឹងនរនៅក្នុងចិត្តរបស់គេ។ info

• عظم خطر المنافقين على الإسلام وأهله؛ ولهذا فقد توعدهم الله بأشد العقوبة في الآخرة.
• គ្រោះថ្នាក់ដ៏ធំធេងរបស់ពួកពុតត្បុតទៅលើសាសនាឥស្លាម និងអ្នកកាន់សាសនាឥស្លាម។ ហេតុដូច្នោះហើយទើបអល់ឡោះបានព្រមានពួកគេថា នឹងដាក់ទណ្ឌកម្ម(ពួកគេ)យ៉ាងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។ info

• إذا لم يستطع المؤمن الإنكار على من يتطاول على آيات الله وشرعه، فلا يجوز له الجلوس معه على هذه الحال.
• ប្រសិនបើអ្នកមានជំនឿគ្មានលទ្ធភាពប្រឆាំងនឹងអ្នកដែលបំពានលើវាក្យខណ្ឌរបស់អល់ឡោះ និងច្បាប់បញ្ញត្តិរបស់ទ្រង់ទេនោះ នៅក្នុងករណីនេះ គឺគេមិនអនុញ្ញាតឲ្យអង្គុយជាមួយពួកគេ(អ្នកប្រឆាំង)ឡើយ។ info