Traducción de los significados del Sagrado Corán - Traducción jemera de Al-Mujtasar de la Exégesis del Sagrado Corán

អាល់អាទីយ៉ាត

Propósitos del Capítulo:
تحذير الإنسان من الجحود والطمع بتذكيره بالآخرة.
ព្រមានដល់មនុស្សលោកអំពីការប្រឆាំង និងភាពលោកលន់តាមរយៈការក្រើនរំលឹកដល់ពួកគេអំពីថ្ងៃបរលោក។ info

external-link copy
1 : 100

وَٱلۡعَٰدِيَٰتِ ضَبۡحٗا

អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ាងខ្លាំងនៅក្នុងសមរភូមិ។ info
التفاسير:

external-link copy
2 : 100

فَٱلۡمُورِيَٰتِ قَدۡحٗا

ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។ info
التفاسير:

external-link copy
3 : 100

فَٱلۡمُغِيرَٰتِ صُبۡحٗا

ហើយទ្រង់ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម info
التفاسير:

external-link copy
4 : 100

فَأَثَرۡنَ بِهِۦ نَقۡعٗا

ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ។ info
التفاسير:

external-link copy
5 : 100

فَوَسَطۡنَ بِهِۦ جَمۡعًا

ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។ info
التفاسير:
Beneficios de los versículos de esta página:
• خشية الله سبب في رضاه عن عبده.
• ការកោតខ្លាចអល់ឡោះ គឺជាមូលហេតុនាំឱ្យទទួលបាននូវការពេញចិត្តពីទ្រង់។ info

• شهادة الأرض على أعمال بني آدم.
• ផែនដីនឹងធ្វើជាសាក្សីលើទង្វើទាំងអស់របស់មនុស្សលោក។ info

external-link copy
6 : 100

إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٞ

ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់របស់គេ។ info
التفاسير:

external-link copy
7 : 100

وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٞ

គេធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
8 : 100

وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ

គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។ info
التفاسير:

external-link copy
9 : 100

۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ

តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ? info
التفاسير:

external-link copy
10 : 100

وَحُصِّلَ مَا فِي ٱلصُّدُورِ

គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។ info
التفاسير:

external-link copy
11 : 100

إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٖ لَّخَبِيرُۢ

ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។ info
التفاسير:
Beneficios de los versículos de esta página:
• خطر التفاخر والتباهي بالأموال والأولاد.
• គ្រោះថ្នាក់នៃការមានមោទនភាព និងការអួតដាក់គ្នាពីរឿងទ្រព្យសម្បត្តិនិងកូនចៅ។ info

• القبر مكان زيارة سرعان ما ينتقل منه الناس إلى الدار الآخرة.
• ផ្នូរ គឺជាកន្លែងស្នាក់នៅបណ្តោះអាសន្នមុននឹងឈានទៅកាន់ឋានបរលោក។ info

• يوم القيامة يُسْأل الناس عن النعيم الذي أنعم به الله عليهم في الدنيا.
• នៅថ្ងៃបរលោក គេនឹងសួរមនុស្សលោកអំពីឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យពួកគេកាលនៅលោកិយ។ info

• الإنسان مجبول على حب المال.
• សារជាតិរបស់មនុស្ស គឺស្រលាញ់ទ្រព្យសម្បត្តិ។ info