Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center

Page Number:close

external-link copy
36 : 69

وَلَا طَعَامٌ إِلَّا مِنۡ غِسۡلِينٖ

ហើយគ្មានចំណីអាហារ(សម្រាប់គេ)ក្រៅពីខ្ទុះឈាមនោះឡើយ។ info
التفاسير:

external-link copy
37 : 69

لَّا يَأۡكُلُهُۥٓ إِلَّا ٱلۡخَٰطِـُٔونَ

គ្មានអ្នកណាដែលទទួលទានវា ក្រៅតែពីពួកដែលប្រព្រឹត្តបាបកម្មប៉ុណ្ណោះ។ info
التفاسير:

external-link copy
38 : 69

فَلَآ أُقۡسِمُ بِمَا تُبۡصِرُونَ

(អល់ឡោះ)ទ្រង់ស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលឃើញ info
التفاسير:

external-link copy
39 : 69

وَمَا لَا تُبۡصِرُونَ

ហើយនិងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលមិនឃើញ។ info
التفاسير:

external-link copy
40 : 69

إِنَّهُۥ لَقَوۡلُ رَسُولٖ كَرِيمٖ

ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាបន្ទូល(របស់អល់ឡោះដែលសូត្រដោយ)អ្នកនាំសាររបស់ទ្រង់ដ៏មហាឧត្តុង្គឧត្តម។ info
التفاسير:

external-link copy
41 : 69

وَمَا هُوَ بِقَوۡلِ شَاعِرٖۚ قَلِيلٗا مَّا تُؤۡمِنُونَ

ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តិចតួចបំផុត អ្វីដែលពួកអ្នកមានជំនឿ។ info
التفاسير:

external-link copy
42 : 69

وَلَا بِقَوۡلِ كَاهِنٖۚ قَلِيلٗا مَّا تَذَكَّرُونَ

ហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយនោះដែរ។ តិចតួចបំផុតអ្វីដែលពួកអ្នកត្រិះរិះពិចារណា។ info
التفاسير:

external-link copy
43 : 69

تَنزِيلٞ مِّن رَّبِّ ٱلۡعَٰلَمِينَ

(តែវា)ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។ info
التفاسير:

external-link copy
44 : 69

وَلَوۡ تَقَوَّلَ عَلَيۡنَا بَعۡضَ ٱلۡأَقَاوِيلِ

បើសិនជាគេ(ព្យាការីមូហាំម៉ាត់)និយាយប្រឌិតមកលើយើងនូវពាក្យពេចន៍មួយចំនួន(ដែលយើងមិនបានមានបន្ទូល) info
التفاسير:

external-link copy
45 : 69

لَأَخَذۡنَا مِنۡهُ بِٱلۡيَمِينِ

យើងពិតជានឹងផ្ដន្ទាទោសគេដោយអានុភាព(របស់យើង)។ info
التفاسير:

external-link copy
46 : 69

ثُمَّ لَقَطَعۡنَا مِنۡهُ ٱلۡوَتِينَ

បន្ទាប់មក យើងនឹងកាត់ផ្តាច់សរសៃឈាមបេះដូងរបស់គេ។ info
التفاسير:

external-link copy
47 : 69

فَمَا مِنكُم مِّنۡ أَحَدٍ عَنۡهُ حَٰجِزِينَ

គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុត(ពីទណ្ឌកម្មយើង)បានឡើយ។ info
التفاسير:

external-link copy
48 : 69

وَإِنَّهُۥ لَتَذۡكِرَةٞ لِّلۡمُتَّقِينَ

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការដាស់រំឭកដល់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។ info
التفاسير:

external-link copy
49 : 69

وَإِنَّا لَنَعۡلَمُ أَنَّ مِنكُم مُّكَذِّبِينَ

ហើយពិតប្រាកដណាស់ យើងដឹងច្បាស់ថា ក្នុងចំណោមពួកអ្នក មានអ្នកដែលបដិសេធ(ចំពោះគម្ពីរគួរអាននេះ)។ info
التفاسير:

external-link copy
50 : 69

وَإِنَّهُۥ لَحَسۡرَةٌ عَلَى ٱلۡكَٰفِرِينَ

ហើយជាការពិតណាស់ វា(ការបដិសេធនឹងគម្ពីរគួរអាន)ពិតជាវិប្បដិសារីមួយចំពោះពួកគ្មានជំនឿ។ info
التفاسير:

external-link copy
51 : 69

وَإِنَّهُۥ لَحَقُّ ٱلۡيَقِينِ

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាសេចក្តីពិតដ៏ច្បាស់លាស់បំផុត។ info
التفاسير:

external-link copy
52 : 69

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដមចុះ។ info
التفاسير: