Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center

អាល់ហាស្ហរ៍

external-link copy
1 : 59

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
2 : 59

هُوَ ٱلَّذِيٓ أَخۡرَجَ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ مِن دِيَٰرِهِمۡ لِأَوَّلِ ٱلۡحَشۡرِۚ مَا ظَنَنتُمۡ أَن يَخۡرُجُواْۖ وَظَنُّوٓاْ أَنَّهُم مَّانِعَتُهُمۡ حُصُونُهُم مِّنَ ٱللَّهِ فَأَتَىٰهُمُ ٱللَّهُ مِنۡ حَيۡثُ لَمۡ يَحۡتَسِبُواْۖ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَۚ يُخۡرِبُونَ بُيُوتَهُم بِأَيۡدِيهِمۡ وَأَيۡدِي ٱلۡمُؤۡمِنِينَ فَٱعۡتَبِرُواْ يَٰٓأُوْلِي ٱلۡأَبۡصَٰرِ

ទ្រង់ជាអ្នកដែលបានបណេ្ដញពួកប្រឆាំងនៃពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ពីលំនៅឋានរបស់ពួកគេដែលជាការបណ្តេញចេញដំបូងគេបង្អស់។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនធ្លាប់គិតទេថា ពួកគេនឹងចាកចេញនោះ។ ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបាន។ ក៏ប៉ុន្ដែ (កិច្ចការរបស់)អល់ឡោះបានមកដល់ពួកគេទាំងដែលពួកគេមិននឹកស្មានដល់។ ហើយទ្រង់បានបញ្ចូលនូវភាពភ័យរន្ធត់ទៅក្នុងដួងចិត្ដរបស់ពួកគេ។ ពួកគេបានកម្ទេចលំនៅដ្ឋានរបស់ពួកគេដោយផ្ទាល់ដៃរបស់ពួកគេ និងដោយស្នាដៃបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះ ឱអ្នកដែលមានការឈ្វេងយល់ទាំងឡាយ។ info
التفاسير:

external-link copy
3 : 59

وَلَوۡلَآ أَن كَتَبَ ٱللَّهُ عَلَيۡهِمُ ٱلۡجَلَآءَ لَعَذَّبَهُمۡ فِي ٱلدُّنۡيَاۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابُ ٱلنَّارِ

ហើយប្រសិនបើអល់ឡោះមិនកំណត់លើពួកគេឱ្យចាកចេញទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេក្នុងលោកិយជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌកម្មនៃភ្លើងនរក។ info
التفاسير: