Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center

Page Number:close

external-link copy
6 : 46

وَإِذَا حُشِرَ ٱلنَّاسُ كَانُواْ لَهُمۡ أَعۡدَآءٗ وَكَانُواْ بِعِبَادَتِهِمۡ كَٰفِرِينَ

ហើយនៅពេលដែលគេប្រមូលផ្តុំមនុស្សលោក ពួកវានឹងក្លាយជាសត្រូវរបស់ពួកគេ។ ហើយពួកវាបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ។ info
التفاسير:

external-link copy
7 : 46

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ قَالَ ٱلَّذِينَ كَفَرُواْ لِلۡحَقِّ لَمَّا جَآءَهُمۡ هَٰذَا سِحۡرٞ مُّبِينٌ

ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
8 : 46

أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَلَا تَمۡلِكُونَ لِي مِنَ ٱللَّهِ شَيۡـًٔاۖ هُوَ أَعۡلَمُ بِمَا تُفِيضُونَ فِيهِۚ كَفَىٰ بِهِۦ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡۖ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ

ឬមួយពួកទាំងនោះនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតវា(គម្ពីរគួរអាន)នេះឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ប្រសិនបើខ្ញុំប្រឌិតវាឡើង(ដោយខ្លួនឯង)មែននោះ ពួកអ្នកមិនអាចការពាររូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះអ្វីបន្តិចនោះឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកចោទប្រកាន់ចំពោះវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
9 : 46

قُلۡ مَا كُنتُ بِدۡعٗا مِّنَ ٱلرُّسُلِ وَمَآ أَدۡرِي مَا يُفۡعَلُ بِي وَلَا بِكُمۡۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّ وَمَآ أَنَا۠ إِلَّا نَذِيرٞ مُّبِينٞ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេបង្អស់នោះឡើយ ហើយខ្ញុំក៏មិនដឹងថា គេ(អល់ឡោះ)នឹងធ្វើអ្វីចំពោះរូបខ្ញុំ និងចំពោះពួកអ្នកនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅតែពីវ៉ាហ៊ីដែលគេបានផ្តល់មកកាន់ខ្ញុំឡើយ។ ហើយរូបខ្ញុំក៏គ្មានអ្វីក្រៅតែពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់នោះដែរ។ info
التفاسير:

external-link copy
10 : 46

قُلۡ أَرَءَيۡتُمۡ إِن كَانَ مِنۡ عِندِ ٱللَّهِ وَكَفَرۡتُم بِهِۦ وَشَهِدَ شَاهِدٞ مِّنۢ بَنِيٓ إِسۡرَٰٓءِيلَ عَلَىٰ مِثۡلِهِۦ فَـَٔامَنَ وَٱسۡتَكۡبَرۡتُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះពិតមែន តែពួកអ្នកបែរជាបានប្រឆាំងនឹងវា ហើយក៏មានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ដូចនេះ ហើយរូបគេក៏មានជំនឿ(ចំពោះវា)ដែរ តែពួកអ្នក បែរជាក្រអឺតក្រទមទៅវិញនោះ (តើនេះពុំមែនជាការបំពានដ៏ធ្ងន់ធ្ងរទេឬ)? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។ info
التفاسير:

external-link copy
11 : 46

وَقَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُواْ لَوۡ كَانَ خَيۡرٗا مَّا سَبَقُونَآ إِلَيۡهِۚ وَإِذۡ لَمۡ يَهۡتَدُواْ بِهِۦ فَسَيَقُولُونَ هَٰذَآ إِفۡكٞ قَدِيمٞ

ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ ប្រសិនបើវាជាប្រការល្អមែននោះ មិនមែនពួកគេរួសរាន់ទៅកាន់(ការជឿជាក់ចំពោះ)វាមុនពួកយើងនោះឡើយ។ ហើយនៅពេលដែលពួកគេមិនទទួលបានការចង្អុលបង្ហាញនឹងវា នោះពួកគេនឹងនិយាយថា៖ នេះជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ។ info
التفاسير:

external-link copy
12 : 46

وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامٗا وَرَحۡمَةٗۚ وَهَٰذَا كِتَٰبٞ مُّصَدِّقٞ لِّسَانًا عَرَبِيّٗا لِّيُنذِرَ ٱلَّذِينَ ظَلَمُواْ وَبُشۡرَىٰ لِلۡمُحۡسِنِينَ

ហើយមុននឹងវា(គម្ពីរគួរអាន) គឺមានគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាការដឹកនាំ និងជាក្តីមេត្តាករុណា។ ហើយគម្ពីរ(គួរអាន)នេះជាអ្នកបញ្ជាក់(ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុន)ជាភាសាអារ៉ាប់ ដើម្បីដាស់តឿនព្រមានដល់ពួកដែលបំពាន និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។ info
التفاسير:

external-link copy
13 : 46

إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ

ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមក ពួកគេបានប្រកាន់ខ្ជាប់(ក្បួនច្បាប់របស់ទ្រង់) ពិតណាស់ គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។ info
التفاسير:

external-link copy
14 : 46

أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِ خَٰلِدِينَ فِيهَا جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ

អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ info
التفاسير: