Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center

external-link copy
64 : 40

ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ قَرَارٗا وَٱلسَّمَآءَ بِنَآءٗ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ فَتَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ

អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ជាកន្លែងរស់នៅ និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីប្រការល្អៗជាច្រើន។ (អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អល់ឡោះមហាឧត្តុង្គឧត្តម ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។ info
التفاسير: