Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center

Page Number:close

external-link copy
103 : 37

فَلَمَّآ أَسۡلَمَا وَتَلَّهُۥ لِلۡجَبِينِ

ហើយនៅពេលដែលគេទាំងពីរបានប្រគល់ខ្លួន(អនុវត្តតាមបទបញ្ជា) គាត់ក៏បានផ្កាប់មុខគេ(ព្យាការីអ៊ីស្មាអែល)ទៅនឹងដី។ info
التفاسير:

external-link copy
104 : 37

وَنَٰدَيۡنَٰهُ أَن يَٰٓإِبۡرَٰهِيمُ

ពេលនោះ យើងបានហៅគេថា៖ ឱអ៊ីព្រហ៊ីម! info
التفاسير:

external-link copy
105 : 37

قَدۡ صَدَّقۡتَ ٱلرُّءۡيَآۚ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ជាការពិតណាស់ អ្នកពិតជាបានអនុវត្តតាមសុបិនមែន។ ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។ info
التفاسير:

external-link copy
106 : 37

إِنَّ هَٰذَا لَهُوَ ٱلۡبَلَٰٓؤُاْ ٱلۡمُبِينُ

ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
107 : 37

وَفَدَيۡنَٰهُ بِذِبۡحٍ عَظِيمٖ

ហើយយើងបានលោះរូបគេ(ព្យាការីអ៊ីស្មាអែល)ដោយការសំឡេះ(សត្វចៀម)ដ៏ធំមួយ។ info
التفاسير:

external-link copy
108 : 37

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេ(ព្យាការីអ៊ីព្រហ៊ីម)ដល់អ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
109 : 37

سَلَٰمٌ عَلَىٰٓ إِبۡرَٰهِيمَ

សូមសន្តិភាពកើតមានដល់ព្យាការីអ៊ីព្រហ៊ីម។ info
التفاسير:

external-link copy
110 : 37

كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។ info
التفاسير:

external-link copy
111 : 37

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។ info
التفاسير:

external-link copy
112 : 37

وَبَشَّرۡنَٰهُ بِإِسۡحَٰقَ نَبِيّٗا مِّنَ ٱلصَّٰلِحِينَ

ហើយយើងបានប្រទានដំណឹងរីករាយមួយដល់គេនូវ(កូនប្រុសម្នាក់ទៀតឈ្មោះ)អ៊ីស្ហាក ជាព្យាការីម្នាក់ក្នុងចំណោមអ្នកសាងទង្វើកុសលទាំងឡាយ។ info
التفاسير:

external-link copy
113 : 37

وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٞ وَظَالِمٞ لِّنَفۡسِهِۦ مُبِينٞ

ហើយយើងបានប្រទាននូវពរជ័យដល់គេ(ព្យាការីអ៊ីព្រហ៊ីម) និងព្យាការីអ៊ីស្ហាក។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងអំពើល្អ ហើយនិងអ្នកដែលបំពានលើខ្លួនឯងយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
114 : 37

وَلَقَدۡ مَنَنَّا عَلَىٰ مُوسَىٰ وَهَٰرُونَ

ហើយពិតប្រាកដណាស់ យើងបានប្រោសប្រទាន(នូវភាពជាព្យាការី)ដល់ព្យាការីមូសា និងព្យាការីហារូន។ info
التفاسير:

external-link copy
115 : 37

وَنَجَّيۡنَٰهُمَا وَقَوۡمَهُمَا مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ

ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ឱ្យរួចផុតពីគ្រោះដ៏ធំ។ info
التفاسير:

external-link copy
116 : 37

وَنَصَرۡنَٰهُمۡ فَكَانُواْ هُمُ ٱلۡغَٰلِبِينَ

ហើយយើងបានជួយដល់ពួកគេ។ ដូច្នេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។ info
التفاسير:

external-link copy
117 : 37

وَءَاتَيۡنَٰهُمَا ٱلۡكِتَٰبَ ٱلۡمُسۡتَبِينَ

ហើយយើងបានប្រទានដល់គេទាំងពីរនូវគម្ពីរ(តាវរ៉ត)ដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
118 : 37

وَهَدَيۡنَٰهُمَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ

ហើយយើងបានចង្អុលបង្ហាញគេទាំងពីរនូវមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
119 : 37

وَتَرَكۡنَا عَلَيۡهِمَا فِي ٱلۡأٓخِرِينَ

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះគេទាំងពីរដល់អ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
120 : 37

سَلَٰمٌ عَلَىٰ مُوسَىٰ وَهَٰرُونَ

សូមសន្តិភាពកើតមានដល់ព្យាការីមូសា និងព្យាការីហារូន។ info
التفاسير:

external-link copy
121 : 37

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។ info
التفاسير:

external-link copy
122 : 37

إِنَّهُمَا مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ គេទាំងពីរស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។ info
التفاسير:

external-link copy
123 : 37

وَإِنَّ إِلۡيَاسَ لَمِنَ ٱلۡمُرۡسَلِينَ

ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ info
التفاسير:

external-link copy
124 : 37

إِذۡ قَالَ لِقَوۡمِهِۦٓ أَلَا تَتَّقُونَ

ខណៈដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
125 : 37

أَتَدۡعُونَ بَعۡلٗا وَتَذَرُونَ أَحۡسَنَ ٱلۡخَٰلِقِينَ

តើពួកអ្នកគោរពសក្ការៈចំពោះបដិមាហ្ពាក់ឡាន់ ហើយបែរជាបោះបង់ចោល(មិនគោរពសក្ការៈ)អ្នកដែលបង្កើតដ៏ប្រសើរជាងគេនោះឬ? info
التفاسير:

external-link copy
126 : 37

ٱللَّهَ رَبَّكُمۡ وَرَبَّ ءَابَآئِكُمُ ٱلۡأَوَّلِينَ

គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុន។ info
التفاسير: