Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
24 : 76

فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تُطِعۡ مِنۡهُمۡ ءَاثِمًا أَوۡ كَفُورٗا

ហេតុនេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់នៃម្ចាស់របស់អ្នក មិនថាចំពោះព្រេងវាសនា(ដែលទ្រង់បានកំណត់) មិនថាច្បាប់នានា(ដែលទ្រង់បានដាក់)នោះទេ ហើយចូរអ្នកកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្មដែលអំពាវនាវឲ្យប្រព្រឹត្តបាបកម្ម ឬអ្នកប្រឆាំងដែលអំពាវនាវអ្នកទៅរកការប្រឆាំង(នឹងអល់ឡោះ)ឲ្យសោះ។ info
التفاسير:
Benefits of the verses in this page:
• الوفاء بالنذر وإطعام المحتاج، والإخلاص في العمل، والخوف من الله: أسباب للنجاة من النار، ولدخول الجنة.
• ការបំពេញតាមពាក្យបំណន់(លាបំណន់) ការផ្តល់អាហារដល់អ្នកក្រីក្រ ការមានភាពស្មោះសក្នុងគោរពប្រតិបត្តិ និងការគោរពកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យរួចផុតពីភ្លើងនរក និងបានចូលឋានសួគ៌។ info

• إذا كان حال الغلمان الذين يخدمونهم في الجنة بهذا الجمال، فكيف بأهل الجنة أنفسهم؟!
• ប្រសិនបើលក្ខណៈសម្បត្តិរបស់ក្មេងបម្រើនៅក្នុងឋានសួគ៌ស្រស់ស្អាតបែបនេះទៅហើយ ចុះសម្រាប់អ្នកដែលបានចូលឋានសួគ៌ទៀតនោះ តើយ៉ាងណាទៅវិញ? info