Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
2 : 67

ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ

ទ្រង់គឺជាម្ចាស់ដែលបានបង្កើតការស្លាប់និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលជាអ្នកសាងអំពើល្អជាងគេ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:
Benefits of the verses in this page:
• في معرفة الحكمة من خلق الموت والحياة وجوب المبادرة للعمل الصالح قبل الموت.
• ការដឹងពីបុព្វហេតុនៃការបង្កើតការស្លាប់ និងការរស់(មានជីវិត) គឺចាំបាច់ត្រូវរួសរាន់ក្នុងការសាងទង្វើកុសលមុននឹងសេចក្តីស្លាប់បានមកដល់។ info

• حَنَقُ جهنم على الكفار وغيظها غيرةً لله سبحانه.
• ការក្រោធខឹងយ៉ាងខ្លាំងក្លារបស់ឋាននរកចំពោះពួកប្រឆាំង ដោយវាក្រោធខឹងជួសអល់ឡោះជាម្ចាស់។ info

• سبق الجن الإنس في ارتياد الفضاء وكل من تعدى حده منهم، فإنه سيناله الرصد بعقاب.
• ពពួកជិនបានរុករកក្នុងទីអវកាសមុនមនុស្សលោក ហើយរាល់អ្នកដែលបំពានព្រំដែនរបស់គេនោះ ពូកគេនឹងទទួលនូវទណ្ឌកម្ម។ info

• طاعة الله وخشيته في الخلوات من أسباب المغفرة ودخول الجنة.
• ការគោរពប្រតិបត្តិអល់ឡោះជាម្ចាស់និងកោតខ្លាចទ្រង់ក្នុងពេលស្ងាត់កំបាំងនោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោស និងបានចូលឋានសួគ៌។ info