Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
8 : 6

وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ مَلَكٞۖ وَلَوۡ أَنزَلۡنَا مَلَكٗا لَّقُضِيَ ٱلۡأَمۡرُ ثُمَّ لَا يُنظَرُونَ

ហើយពួកគ្មានជំនឿទាំងនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយព្យាការីមូហាំម៉ាត់ឱ្យមកនិយាយជាមួយពួកយើង ហើយម៉ាឡាអ៊ីកាត់នោះបញ្ជាក់ថា ពិតណាស់ គាត់(មូហំាម៉ាត់)គឺជាអ្នកនាំសារម្នាក់(មកពីអល់ឡោះ)ពិតមែននោះ ពួកយើងប្រាកដជានឹងមានជំនឿមិនខាន។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(អមព្យាការី)តាមអ្វីដែលពួកគេរៀបរាប់ចង់បាននោះ ច្បាស់ជាយើងនឹងកម្ទេចពួកគេតែម្តងនៅពេលពួកគេមិនមានជំនឿនោះ ហើយពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យសារភាពកំហុសឡើយ ប្រសិនបើរឿងនោះបានកើតឡើងមែននោះ។ info
التفاسير:
Benefits of the verses in this page:
• شدة عناد الكافرين، وبيان إصرارهم على الكفر على الرغم من قيام الحجة عليهم بالأدلة الحسية.
• ការចចេសរឹងរូសយ៉ាងខ្លាំងក្លារបស់ពួកគ្មានជំនឿ និងបញ្ជាក់អំពីការបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ សូម្បីតែមានភស្តុតាងមកបញ្ជាក់ឱ្យពួកគេបានឃើញផ្ទាល់ភ្នែកក៏ដោយ។ info

• التأمل في سنن الله تعالى في السابقين لمعرفة أسباب هلاكهم والحذر منها.
• គិតពិចារណាចំពោះមាគ៌ារបស់អល់ឡោះដែលបានកើតឡើងចំពោះមនុស្សជំនាន់មុនៗ ដើម្បីដឹងពីមូលហេតុនៃការវិនាសសាបសូន្យរបស់ពួកគេ និងដើម្បីប្រុងប្រយ័ត្នអំពីទង្វើទាំងនោះ។វា។ info

• من رحمة الله بعباده أن لم ينزل لهم رسولًا من الملائكة لأنهم لا يمهلون للتوبة إذا نزل.
• ក្នុងចំណោមក្តីមេត្តារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺទ្រង់មិនបានបញ្ចុះឲ្យពួកគេនូវម៉ាឡាអ៊ីកាត់ដើម្បីធ្វើជាអ្នកនាំសារនោះទេ ពីព្រោះទ្រង់នឹងមិនពន្យារពេលឱ្យពួកគេសារភាពកំហុសឡើយ ប្រសិនបើអល់ឡោះបានបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកគេមែននោះ។ info