Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
49 : 41

لَّا يَسۡـَٔمُ ٱلۡإِنسَٰنُ مِن دُعَآءِ ٱلۡخَيۡرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٞ قَنُوطٞ

មនុស្សលោកមិនធុញទ្រាន់នឹងការស្នើសុំចង់បានសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ មានកូនចៅច្រើន ក៏ដូចជាលាភសក្ការៈផ្សេងៗក្រៅពីនេះទៀតនោះទេ។ តែប្រសិនបើគេជួបប្រទះនឹងភាពក្រីក្រ ឬជំងឺឈឺថ្កាត់ជាដើមវិញ ពេលនោះពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំងពីក្តីមេត្តាករុណារបស់អល់ឡោះ។ info
التفاسير:
Benefits of the verses in this page:
• علم الساعة عند الله وحده.
• ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ info

• تعامل الكافر مع نعم الله ونقمه فيه تخبط واضطراب.
• ឥរិយាបថរបស់ពួកប្រឆាំងជាមួយនឹងឧបការគុណរបស់អល់ឡោះ និងជាមួយទណ្ឌកម្មរបស់ទ្រង់ គឺមានភាពច្របូកច្របល់ មិនច្បាស់លាស់។ info

• إحاطة الله بكل شيء علمًا وقدرة.
• អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។ info