Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
42 : 41

لَّا يَأۡتِيهِ ٱلۡبَٰطِلُ مِنۢ بَيۡنِ يَدَيۡهِ وَلَا مِنۡ خَلۡفِهِۦۖ تَنزِيلٞ مِّنۡ حَكِيمٍ حَمِيدٖ

ប្រការមិនពិត ដូចជាការបន្ថែម ការបន្ថយ ការកែប្រែ ឬផ្លាស់ប្តូរនោះ គឺមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខវានិងនៅពីក្រោយវា។ វាគឺជាការបញ្ចុះមកពីម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់ និងជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។ info
التفاسير:
Benefits of the verses in this page:
• حَفِظ الله القرآن من التبديل والتحريف، وتَكَفَّل سبحانه بهذا الحفظ، بخلاف الكتب السابقة له.
• អល់ឡោះបានថែរក្សាការពារគម្ពីរគួរអានពីការផ្លាស់ប្តូរនិងការកែប្រែ ហើយទ្រង់ធានារ៉ាប់រងលើការថែរក្សាគម្ពីរគួរអាននេះ ខុសពីបណ្តាគម្ពីរពីមុនៗមក។ info

• قطع الحجة على مشركي العرب بنزول القرآن بلغتهم.
• កាត់ផ្តាច់ការយកលេសរបស់ពួកមុស្ហរីគីនអារ៉ាប់(ពួកពហុទេពនិយមដែលជាជនជាតិអារ៉ាប់)ដោយបញ្ចុះគម្ពីរគួរអានជាភាសាររបស់ពួកគេ។ info

• نفي الظلم عن الله، وإثبات العدل له.
• បដិសេធភាពអយុត្តិធម៌ចំពោះអល់ឡោះ និងទទួលស្គាល់ពីភាពយុត្តិធម៌របស់ទ្រង់។ info