Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
39 : 41

وَمِنۡ ءَايَٰتِهِۦٓ أَنَّكَ تَرَى ٱلۡأَرۡضَ خَٰشِعَةٗ فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡۚ إِنَّ ٱلَّذِيٓ أَحۡيَاهَا لَمُحۡيِ ٱلۡمَوۡتَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបញ្ជាក់ទៅលើភាពធំធេងនិងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយនិងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញនោះ គឺអ្នកបានឃើញដោយផ្ទាល់នឹងភ្នែកហើយថា ដីដែលគ្មានរុក្ខជាតិដុះសោះនៅលើវា ស្រាប់តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វា(ដី)ក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះ(គ្មានរុក្ខជាតិដុះ)រស់ឡើងវិញដោយមានរុក្ខជាតិដុះលូតលាស់នៅលើវានោះ គឺពិតជាអ្នកដែលអាចធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញ និងឲ្យពួកគេក្រោកចេញពីផ្នូរឡើងវិញដើម្បីជំនុំជម្រះ និងទទួលការតបស្នង(យ៉ាងពិតប្រាកដ)។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់មិនអសមត្ថភាពក្នុងការធ្វើឲ្យដីដែលស្លាប់រស់ឡើងវិញនោះទេ ហើយទ្រង់ក៏មិនអសមត្ថភាពក្នុងការធ្វើឲ្យអ្នកដែលស្លាប់ហើយនោះរស់ឡើងវិញនិងពង្រស់ពួកគេឲ្យក្រោកចេញពីផ្នូររបស់ពួកគេនោះដែរ។ info
التفاسير:
Benefits of the verses in this page:
• حَفِظ الله القرآن من التبديل والتحريف، وتَكَفَّل سبحانه بهذا الحفظ، بخلاف الكتب السابقة له.
• អល់ឡោះបានថែរក្សាការពារគម្ពីរគួរអានពីការផ្លាស់ប្តូរនិងការកែប្រែ ហើយទ្រង់ធានារ៉ាប់រងលើការថែរក្សាគម្ពីរគួរអាននេះ ខុសពីបណ្តាគម្ពីរពីមុនៗមក។ info

• قطع الحجة على مشركي العرب بنزول القرآن بلغتهم.
• កាត់ផ្តាច់ការយកលេសរបស់ពួកមុស្ហរីគីនអារ៉ាប់(ពួកពហុទេពនិយមដែលជាជនជាតិអារ៉ាប់)ដោយបញ្ចុះគម្ពីរគួរអានជាភាសាររបស់ពួកគេ។ info

• نفي الظلم عن الله، وإثبات العدل له.
• បដិសេធភាពអយុត្តិធម៌ចំពោះអល់ឡោះ និងទទួលស្គាល់ពីភាពយុត្តិធម៌របស់ទ្រង់។ info