Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
85 : 40

فَلَمۡ يَكُ يَنفَعُهُمۡ إِيمَٰنُهُمۡ لَمَّا رَأَوۡاْ بَأۡسَنَاۖ سُنَّتَ ٱللَّهِ ٱلَّتِي قَدۡ خَلَتۡ فِي عِبَادِهِۦۖ وَخَسِرَ هُنَالِكَ ٱلۡكَٰفِرُونَ

ក៏ប៉ុន្តែ ការមានជំនឿរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើងធ្លាក់ទៅលើពួកគេផ្ទាល់នឹងភ្នែកហើយនោះ។ វាជាមាគ៌ារបស់អល់ឡោះដែលទ្រង់បានសម្រេចរួចជាស្រេចហើយចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលថាៈ ពិតណាស់ ការមានជំនឿរបស់ពួកគេនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ គឺគ្មានប្រយោជន៍នោះឡើយ។ ហើយពួកប្រឆាំងបានខាតបង់នៅពេលដែលទណ្ឌកម្មបានធ្លាក់ទៅលើពួកគេ ដោយសារតែពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការមិនសារភាពកំហុសពីបាបកម្មមុនពេលដែលទណ្ឌកម្មបានមកដល់ពួកគេ។ info
التفاسير:
Benefits of the verses in this page:
• لله رسل غير الذين ذكرهم الله في القرآن الكريم نؤمن بهم إجمالًا.
• មានអ្នកនាំសារជាច្រើនទៀតរបស់អល់ឡោះជាម្ចាស់ក្រៅពីអ្នកនាំសារដែលទ្រង់បានលើកឡើងពីរឿងរ៉ាវរបស់ពួកគេនៅក្នុងគម្ពីរគួរអាន ដែលចាំបាច់លើពួកយើងត្រូវមានជំនឿលើពួកគេជាលក្ខណៈរួម។ info

• من نعم الله تبيينه الآيات الدالة على توحيده.
• ក្នុងចំណោមឧបការគុណរបស់អល់ឡោះ គឺទ្រង់បានបញ្ជាក់ប្រាប់នូវភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ info

• خطر الفرح بالباطل وسوء عاقبته على صاحبه.
• គ្រោះថ្នាក់នៃការសប្បាយរីករាយជាមួយនឹងប្រការខុសឆ្គង និងលទ្ធផលចុងក្រោយដ៏អាក្រក់ដែលនឹងធ្លាក់ទៅលើអ្នកដែលប្រព្រឹត្តវា។ info

• بطلان الإيمان عند معاينة العذاب المهلك.
• ការមានជំនឿនៅពេលដែលបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ គឺគ្មានប្រយោជន៍អ្វីនោះឡើយ។ info