Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
32 : 40

وَيَٰقَوۡمِ إِنِّيٓ أَخَافُ عَلَيۡكُمۡ يَوۡمَ ٱلتَّنَادِ

ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ត្រូវទទួលទណ្ឌកម្ម)នៅថ្ងៃបរលោក។ នៅថ្ងៃនោះ មនុស្សលោកបានស្រែកហៅគ្នាទៅវិញទៅមកដោយសារតែមានជាប់សាច់ញាតិនឹងគ្នា ឬដោយសារតែមានឋានៈសក្តិ ដោយពួកគេគិតស្មានថា មធ្យោបាយនេះ(ហៅសាច់ញាតិ ឬអ្នកដែលមានឋានៈសក្តិ) អាចផ្តល់ផលប្រយោជន៍ដល់ពួកគេក្នុងស្ថានភាពដ៏រន្ធត់នោះ។ info
التفاسير:
Benefits of the verses in this page:
• لجوء المؤمن إلى ربه ليحميه من كيد أعدائه.
• ការសុំការជ្រកកោនរបស់អ្នកមានជំនឿទៅកាន់ម្ចាស់របស់គេដើម្បីឲ្យទ្រង់ការពារគេពីឧបាយកលសត្រូវរបស់គេ។ info

• جواز كتم الإيمان للمصلحة الراجحة أو لدرء المفسدة.
• អនុញ្ញាតឲ្យលាក់បាំងសេចក្តីជំនឿរបស់ខ្លួនដើម្បីផលប្រយោជន៍(បើលាតត្រដាងអាចមានគ្រោះថ្នាក់) ឬទប់ស្កាត់ពីវិនាសកម្ម។ info

• تقديم النصح للناس من صفات أهل الإيمان.
• ការផ្តល់ការដាស់តឿននិងដំបូន្មានទៅដល់មនុស្ស ស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកដែលមានជំនឿ។ info