Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
27 : 31

وَلَوۡ أَنَّمَا فِي ٱلۡأَرۡضِ مِن شَجَرَةٍ أَقۡلَٰمٞ وَٱلۡبَحۡرُ يَمُدُّهُۥ مِنۢ بَعۡدِهِۦ سَبۡعَةُ أَبۡحُرٖ مَّا نَفِدَتۡ كَلِمَٰتُ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ

ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដីត្រូវបានកាប់យកធ្វើជាស្លាបប៉ាកា ហើយយកទឹកសមុទ្រធ្វើជាទឹកថ្នាំ(ដើម្បីសរសេរ) ហើយយកមកបន្ថែមពីលើនោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាបន្ទូលរបស់អល់ឡោះអស់ដែរ ពីព្រោះពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់នោះឡើយ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងពូកែ ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។ info
التفاسير:
Benefits of the verses in this page:
• نعم الله وسيلة لشكره والإيمان به، لا وسيلة للكفر به.
• ឧបការគុណទាំងឡាយរបស់អល់ឡោះ ជាមធ្យោបាយដើម្បីដឹងគុណទ្រង់និងមានជំនឿចំពោះទ្រង់ ពុំមែនជាមធ្យោបាយដើម្បីប្រឆាំងនឹងទ្រង់នោះឡើយ។ info

• خطر التقليد الأعمى، وخاصة في أمور الاعتقاد.
• គ្រោះថ្នាក់នៃការធ្វើតាមដោយងងឹតងងុល ជាពិសេសក្នុងបញ្ហាពាក់ព័ន្ធនឹងគោលជំនឿ។ info

• أهمية الاستسلام لله والانقياد له وإحسان العمل من أجل مرضاته.
• សារសំខាន់នៃការប្រគល់ខ្លួនចំពោះអល់ឡោះ ការគោរពតាមទ្រង់ និងការធ្វើអំពើល្អត្រឹមត្រូវដើម្បីទទួលបានការពេញចិត្តពីទ្រង់។ info

• عدم تناهي كلمات الله.
• ពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់ឡើយ។ info