Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
22 : 31

۞ وَمَن يُسۡلِمۡ وَجۡهَهُۥٓ إِلَى ٱللَّهِ وَهُوَ مُحۡسِنٞ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰۗ وَإِلَى ٱللَّهِ عَٰقِبَةُ ٱلۡأُمُورِ

ហើយជនណាដែលបែរទៅរកអល់ឡោះដោយភាពស្មោះសចំពោះទ្រង់ក្នុងការគោរពសក្ការៈ និងបានសាងទង្វើល្អត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាមួយនឹងខ្សែដ៏រឹងមាំដែលអ្នកដែលសង្ឃឹមជោគជ័យតែងតែប្រកាន់ខ្ជាប់នឹងវា ដោយគ្មានភ័យខ្លាចពីការដាច់ឡើយនូវអ្វីដែលគេកំពុងតែប្រកាន់ខ្ជាប់នោះ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។ info
التفاسير:
Benefits of the verses in this page:
• نعم الله وسيلة لشكره والإيمان به، لا وسيلة للكفر به.
• ឧបការគុណទាំងឡាយរបស់អល់ឡោះ ជាមធ្យោបាយដើម្បីដឹងគុណទ្រង់និងមានជំនឿចំពោះទ្រង់ ពុំមែនជាមធ្យោបាយដើម្បីប្រឆាំងនឹងទ្រង់នោះឡើយ។ info

• خطر التقليد الأعمى، وخاصة في أمور الاعتقاد.
• គ្រោះថ្នាក់នៃការធ្វើតាមដោយងងឹតងងុល ជាពិសេសក្នុងបញ្ហាពាក់ព័ន្ធនឹងគោលជំនឿ។ info

• أهمية الاستسلام لله والانقياد له وإحسان العمل من أجل مرضاته.
• សារសំខាន់នៃការប្រគល់ខ្លួនចំពោះអល់ឡោះ ការគោរពតាមទ្រង់ និងការធ្វើអំពើល្អត្រឹមត្រូវដើម្បីទទួលបានការពេញចិត្តពីទ្រង់។ info

• عدم تناهي كلمات الله.
• ពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់ឡើយ។ info