Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
53 : 3

رَبَّنَآ ءَامَنَّا بِمَآ أَنزَلۡتَ وَٱتَّبَعۡنَا ٱلرَّسُولَ فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ

ហើយដូច្នោះដែរ បណ្តាអ្នកដែលស្មោះត្រង់(នឹងព្យាការីអ៊ីសា)បានបួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿលើគម្ពីរអ៊ីញជីលដែលទ្រង់បានបញ្ចុះមកហើយ ហើយពួកយើងក៏បានប្រតិបត្ដិតាមអ្នកព្យាការីអ៊ីសាផងដែរ។ ដូចនេះ សូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យស្ថិតក្នុងចំណោមបណ្ដាអ្នកដែលធ្វើសាក្សីលើរឿងពិតដែលពួកគេមានជំនឿចំពោះទ្រង់និងបណ្តាអ្នកនាំសាររបស់ទ្រង់ផងចុះ។ងចុះ។ info
التفاسير:
Benefits of the verses in this page:
• من كمال قدرته تعالى أنه يعاقب من يمكر بدينه وبأوليائه، فيمكر بهم كما يمكرون.
• ក្នុងចំណោមភាពពេញលេញនៃសមត្ថភាពរបស់អល់ឡោះជាម្ចាស់គឺ ពិតណាស់ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលប្រើឧបាយកលចំពោះសាសនារបស់ទ្រង់និងបណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់ចំពោះទ្រង់ ដោយទ្រង់បានប្រើឧបាយកលតបចំពោះពួកគេ ដូចឧបាយកលដែលពួកគេបានធ្វើនោះវិញ។ info

• بيان المعتقد الصحيح الواجب في شأن عيسى عليه السلام، وبيان موافقته للعقل فهو ليس بدعًا في الخلقة، فآدم المخلوق من غير أب ولا أم أشد غرابة والجميع يؤمن ببشريته.
• បញ្ជាក់អំពីគោលជំនឿដ៏ត្រឹមត្រូវដែលចាំបាច់ត្រូវជឿក្នុងរឿងព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) និងបញ្ជាក់ពីភាពស្របទៅនឹងប្រាជ្ញា ដោយវាមិនមែនជារឿងដែលថ្មីក្នុងការបង្កើតរបស់អល់ឡោះនោះទេ ពីព្រោះព្យាការីអាហ្ទាំ(អាដាម) ក៏ត្រូវបានគេបង្កើតដោយគ្មានឪពុកម្តាយផងដែរ ដែលជារឿងមួយដ៏ចំឡែកខ្លាំងជាងការបង្កើតព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ទៅទៀត ប៉ុន្តែមនុស្សទាំងអស់បានជឿថា រូបគាត់ គឺជាមនុស្សលោក។ info

• مشروعية المُباهلة بين المتنازعين على الصفة التي وردت بها الآية الكريمة.
• បង្គាប់ឲ្យធ្វើការដាក់បណ្ដាសារវាងបុគ្គលពីររូបដែលឈ្លោះគ្នា ទៅតាមលក្ខណៈដូចដែលបានរៀបរាប់ដូចក្នុងវាក្យខណ្ឌខាងលើនេះ។ info