Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
86 : 21

وَأَدۡخَلۡنَٰهُمۡ فِي رَحۡمَتِنَآۖ إِنَّهُم مِّنَ ٱلصَّٰلِحِينَ

ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឲ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃបរលោក)។ ជាការពិតណាស់ ពួកគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល ដែលបានគោរពប្រតិបត្តិម្ចាស់របស់ពួកគេ និងជាអ្នកដែលធ្វើល្អទាំងនៅពេលស្ងាត់កំបាំង និងពេលលាតត្រដាង។ info
التفاسير:
Benefits of the verses in this page:
• الصلاح سبب للرحمة.
• ការធ្វើល្អ គឺជាមូលហេតុទទួលបាននូវក្តីមេត្តាករុណា។ info

• الالتجاء إلى الله وسيلة لكشف الكروب.
• ការសុំការជ្រកកោននឹងអល់ឡោះ គឺជាមធ្យោបាយមួយដែលអាចរំដោះរូបគេឲ្យរួចផុតពីទុក្ខព្រួយទាំងឡាយ។ info

• فضل طلب الولد الصالح ليبقى بعد الإنسان إذا مات.
• ឧត្តមភាពនៃការសុំឲ្យមានបុត្រដើម្បីឲ្យនៅគង់វង្ស(បន្តពូជពង្សតទៅទៀត)បន្ទាប់ពីគេបានស្លាប់ទៅ។ info

• الإقرار بالذنب، والشعور بالاضطرار لله وشكوى الحال له، وطاعة الله في الرخاء من أسباب إجابة الدعاء وكشف الضر.
• ការទទួលស្គាល់បាបកម្ម ការមានអារម្មណ៍ថាខុសចំពោះអល់ឡោះ ការទួញសោកពីស្ថានភាព(លំបាករបស់គេ)ដល់ទ្រង់ និងការគោរពប្រតិបត្តិអល់ឡោះនៅពេលមានភាពសុខសាន្ត គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យអល់ឡោះទទួលយកការបួងសួងរបស់គេ និងរំដោះនូវគ្រោះទាំងឡាយចេញពីរូបគេ(នៅពេលដែលគេជួបទុក្ខលំបាក)។ info