Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
145 : 2

وَلَئِنۡ أَتَيۡتَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ بِكُلِّ ءَايَةٖ مَّا تَبِعُواْ قِبۡلَتَكَۚ وَمَآ أَنتَ بِتَابِعٖ قِبۡلَتَهُمۡۚ وَمَا بَعۡضُهُم بِتَابِعٖ قِبۡلَةَ بَعۡضٖۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم مِّنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ إِنَّكَ إِذٗا لَّمِنَ ٱلظَّٰلِمِينَ

សូមស្បថនឹងអល់ឡោះ! ទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)បាននាំមកឲ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនៃពួកយូដានិងពួកណាសរ៉នីនូវរាល់ភស្តុតាងនិងអំណះអំណាងដែលបញ្ជាក់ថា ជាការពិតណាស់ ការផ្លាស់ប្តូរទិសគិបឡាត់ គឺជាការពិតយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបែរតម្រង់ទៅកាន់ទិសគិបឡាត់របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ដោយសារភាពរឹងរូស(របស់ពួកគេ)ចំពោះអ្វីដែលអ្នកបាននាំមក និងក្អេងក្អាងមិនព្រមដើរតាមការពិត។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏ពុំមែនជាអ្នកដែលតម្រង់មុខរបស់អ្នកទៅកាន់ទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)នោះដែរ បន្ទាប់ពីអល់ឡោះបានបង្វែរអ្នកចេញពីទិសគិបឡាត់របស់ពួកគេហើយនោះ។ ហើយពួកគេមួយចំនួន ក៏ពុំមែនជាអ្នកតម្រង់មុខរបស់ពួកគេទៅកាន់ទិសគិបឡាត់របស់ពួកគេផ្សេងទៀតនោះដែរ ដោយសារតែក្រុមនីមួយៗបដិសេធនឹងក្រុមផ្សេងទៀត។ ហើយប្រសិនបើអ្នកធ្វើតាមចំណង់តណ្ហារបស់ពួកគេចំពោះរឿងគិបឡាត់ ក៏ដូចជាចំពោះបណ្តាច្បាប់និងបទបញ្ញត្តិដទៃទៀតរបស់ឥស្លាម ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវដែលគ្មានការមន្ទិលសង្ស័យណាមួយបានមកដល់អ្នកហើយនោះ ជាការពិតណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានដោយបោះបង់ការចង្អុលបង្ហាញ និងធ្វើតាមទំនើងចិត្តជាមិនខាន។ នេះជាការឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ ដើម្បីបង្ហាញពីភាពអាក្រក់នៃការធ្វើតាមពួកគេ។ តែពុំដូច្នោះឡើយ គឺអល់ឡោះពិតជាបានការពារព្យាការីរបស់ទ្រង់មិនឲ្យធ្វើរឿងដូចនោះឡើយ។ តាមការពិត វាគឺជាការដាស់តឿនព្រមានដល់ប្រជាជាតិរបស់គាត់បន្ទាប់ពីលោកប៉ុណ្ណោះ។ info
التفاسير:
Benefits of the verses in this page:
• أن الاعتراض على أحكام الله وشرعه والتغافل عن مقاصدها دليل على السَّفَه وقلَّة العقل.
• ការប្រឆាំងជំទាស់ទៅនឹងច្បាប់និងបទបញ្ញត្តិទាំងឡាយរបស់អល់ឡោះ ហើយធ្វេសប្រហែសចំពោះគោលបំណងនៃច្បាប់ទាំងនោះ គឺជាភស្តុតាងបញ្ជាក់ឲ្យឃើញថា បុគ្គលនោះជាមនុស្សល្ងង់ខ្លៅ និងខ្វះការពិចារណា។ info

• فضلُ هذه الأمة وشرفها، حيث أثنى عليها الله ووصفها بالوسطية بين سائر الأمم.
• ឧត្តមភាពនិងកិត្តិយសខ្ពង់ខ្ពស់របស់ប្រជាជាតិនេះ ដោយអល់ឡោះជាម្ចាស់បានកោតសរសើរ និងបានពិពណ៌នាចំពោះពួកគេ ដោយថាពួកគេស្ថិតនៅចំកណ្តាលក្នុងចំណោមប្រជាជាតិទាំងឡាយ។ info

• التحذير من متابعة أهل الكتاب في أهوائهم؛ لأنهم أعرضوا عن الحق بعد معرفته.
• ដាស់តឿនព្រមានមិនឱ្យធ្វើតាមទំនើងចិត្តរបស់ពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ) ដោយសារតែពួកគេបានបដិសេធនឹងការពិតបន្ទាប់ពីពួកគេបានដឹងវាយ៉ាងច្បាស់ហើយនោះ។ info

• جواز نَسْخِ الأحكام الشرعية في الإسلام زمن نزول الوحي، حيث نُسِخَ التوجه إلى بيت المقدس، وصار إلى المسجد الحرام.
• ការផ្តាស់ប្តូរច្បាប់នៅក្នុងសាសនាឥស្លាមត្រូវបានអនុញ្ញាតនៅសម័យកាលបញ្ចុះវ៉ាហ៊ី(សម័យកាលព្យាការី) ដូចជាការលុបចោលការតម្រង់ទៅកាន់ទិសទីក្រុងយេរូសាឡឹម ហើយផ្លាស់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉ម(នៅទីក្រុងម៉ាក្កះ)វិញ។ info