Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
73 : 11

قَالُوٓاْ أَتَعۡجَبِينَ مِنۡ أَمۡرِ ٱللَّهِۖ رَحۡمَتُ ٱللَّهِ وَبَرَكَٰتُهُۥ عَلَيۡكُمۡ أَهۡلَ ٱلۡبَيۡتِۚ إِنَّهُۥ حَمِيدٞ مَّجِيدٞ

នៅពេលដែលនាងសារ៉ោះមានការភ្ញាក់ផ្អើលចំពោះដំណឹងរីករាយ(នៃការមានបុត្រ)នោះ ម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់នាងថាៈ តើនាងមានការភ្ញាក់ផ្អើលចំពោះការកំណត់របស់អល់ឡោះ និងសមត្ថភាពរបស់ទ្រង់ឬ? ពិតណាស់ ស្ថានភាពរបស់នាងមិនបានលាក់បាំងចំពោះទ្រង់នោះឡើយ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាមានសមត្ថភាពចំពោះរឿងនោះ។ សូមក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់ពួកអ្នក(ឱគ្រួសារបស់អ៊ីព្រហ៊ីម)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាទីកោតសរសើរចំពោះលក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយមហាថ្កុំថ្កើង និងខ្ពង់ខ្ពស់បំផុត។ info
التفاسير:
Benefits of the verses in this page:
• بيان فضل ومنزلة خليل الله إبراهيم عليه السلام، وأهل بيته.
• បញ្ជាក់ពីឧត្តមភាព និងឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់គាត់។ info

• مشروعية الجدال عمن يُرجى له الإيمان قبل الرفع إلى الحاكم.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យជជែកដេញដោលជាមួយជនដែលគេសង្ឃឹមថានឹងមានជំនឿ មុននឹងឡើងទៅដល់អ្នកកាត់ក្តី។ info

• بيان فظاعة وقبح عمل قوم لوط.
• បញ្ជាក់ពីរឿងអាស្រូវ និងភាពស្មោគគ្រោកនៃទង្វើនៃក្រុមរបស់ព្យាការីលូត។ info