Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran

external-link copy
76 : 10

فَلَمَّا جَآءَهُمُ ٱلۡحَقُّ مِنۡ عِندِنَا قَالُوٓاْ إِنَّ هَٰذَا لَسِحۡرٞ مُّبِينٞ

ហើយនៅពេលដែលសាសនាដែលព្យាការីមូសានិងព្យាការីហារូបាននាំមកនោះ បានមកដល់ហ្វៀរអោននិងក្រុមមន្ត្រីរបស់គេ ពួកគេបាននិយាយចំពោះភស្តុតាងដែលបញ្ជាក់ទៅលើសច្ចភាពនៃអ្វីដែលព្យាការីមូសាបាននាំមកនោះថាៈ ពិតប្រាកដណាស់ វាគឺជាមន្តអាគមយ៉ាងច្បាស់លាស់ ហើយវាមិនមែនជាការពិតឡើយ។ info
التفاسير:
Benefits of the verses in this page:
• سلاح المؤمن في مواجهة أعدائه هو التوكل على الله.
• អាវុធរបស់អ្នកមានជំនឿក្នុងប្រឈមមុខនឹងសត្រូវរបស់ពួកគេនោះ គឺការប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ។ info

• الإصرار على الكفر والتكذيب بالرسل يوجب الختم على القلوب فلا تؤمن أبدًا.
• ការបន្តស្ថិតនៅលើភាពគ្មានជំនឿ និងការបដិសេធនឹងអ្នកនាំសារនោះ គឺគេនឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងមិនមានជំនឿជាដាច់ខាត។ info

• حال أعداء الرسل واحد، فهم دائما يصفون الهدى بالسحر أو الكذب.
• ស្ថានភាពសត្រូវរបស់បណ្តាអ្នកនាំសារទាំងអស់ គឺដូចគ្នាទាំងអស់ ពោលគឺពួកគេតែងតែចាត់ទុកការចង្អុលបង្ហាញ ថាជាមន្តអាគម ឬជាការភូតកុហក។ info

• إن الساحر لا يفلح أبدًا.
• ពិតប្រាកដណាស់ អ្នកដែលប្រើមន្តអាគមនោះ គឺនឹងមិនអាចទទួលជោគជ័យជាដាច់ខាត។ info