Translation of the Meanings of the Noble Qur'an - Khmer translation - Islamic Community Development Association

អាល់ជិន

external-link copy
1 : 72

قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٞ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំត្រូវបានគេផ្ដល់វ៉ាហ៊ីឱ្យ ដឹងថា ពិតប្រាកដណាស់មានជិនមួយក្រុមបានស្ដាប់(ខ្ញុំសូត្រគម្ពីរ គួរអាន)។ ហើយពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់ការសូត្រគម្ពីរគួរអានមួយដ៏អស្ចារ្យ។ info
التفاسير:

external-link copy
2 : 72

يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدٗا

ដែលវាចង្អុលបង្ហាញទៅរកមាគ៌ាដ៏ត្រឹមត្រូវ រួចពួកយើងក៏ មានជំនឿលើវា។ ហើយពួកយើងមិនគោរពសក្ការៈចំពោះអ្នកណា ម្នាក់រួមជាមួយម្ចាស់របស់ពួកយើងឡើយ។ info
التفاسير:

external-link copy
3 : 72

وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةٗ وَلَا وَلَدٗا

ហើយពិតប្រាកដណាស់ អានុភាពនៃម្ចាស់របស់ពួកយើង មហាខ្ពង់ខ្ពស់។ ទ្រង់គ្មានភរិយា និងគ្មានបុត្រឡើយ។ info
التفاسير:

external-link copy
4 : 72

وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطٗا

ហើយពិតប្រាកដណាស់ អ្នកដែលល្ងង់ខ្លៅក្នុងចំណោមពួកយើង(អ៊ីព្លីស)ធ្លាប់និយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យ សំដីហួសហេតុ។ info
التفاسير:

external-link copy
5 : 72

وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبٗا

ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាមនុស្សលោក និងជិននឹងមិននិយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យសំដី ភូតកុហកឡើយ។ info
التفاسير:

external-link copy
6 : 72

وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا

ហើយពិតប្រាកដណាស់ បុរសមួយក្រុមក្នុងចំណោមមនុស្ស លោកបានសុំពីបុរសជិនមួយចំនួនឱ្យការពារ(ពួកគេអំពីប្រការ អាក្រក់)។ ប៉ុន្ដែជិនទាំងនោះរិតតែបន្ថែមបាបកម្មដល់ពួកគេ ថែមទៀត។ info
التفاسير:

external-link copy
7 : 72

وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدٗا

ហើយពិតប្រាកដណាស់ ពួកគេ(មនុស្សគ្មានជំនឿ)បានគិត ដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរថា អល់ឡោះនឹងមិន ធ្វើឱ្យអ្នកណាម្នាក់រស់ឡើងវិញម្ដងទៀតឡើយ។ info
التفاسير:

external-link copy
8 : 72

وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا

ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានព្យាយាមឡើង ទៅលើមេឃ(ដើម្បីស្ដាប់រឿងអាថ៌កំបាំង) រួចយើងបានជួបប្រទះ នៅទីនោះពោរពេញទៅដោយអ្នកការពារ(ម៉ាឡាអ៊ីកាត់)ដ៏រឹងមាំ និងមានផ្កាយជាច្រើន(សម្រាប់បាញ់ពួកស្ហៃតន)។ info
التفاسير:

external-link copy
9 : 72

وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا

ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។ info
التفاسير:

external-link copy
10 : 72

وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدٗا

ហើយពិតប្រាកដណាស់ ពួកយើងមិនបានដឹងទេថា (ការ ហាមឃាត់មិនឱ្យស្ដាប់រឿងរ៉ាវនៅលើមេឃនោះ) តើអល់ឡោះ ចង់ធ្វើទារុណកម្មអ្នកដែលនៅលើផែនដី ឬមួយក៏ម្ចាស់របស់គេចង់ ចង្អុលបង្ហាញមាគ៌ាត្រឹមត្រូវដល់ពួកគេ ? info
التفاسير:

external-link copy
11 : 72

وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدٗا

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ជិន)មាន អ្នកខ្លះជាអ្នកដែលសាងអំពើល្អត្រឹមត្រូវ(មានជំនឿ) និងមានអ្នក ខ្លះទៀតផ្ទុយពីនោះ(គ្មានជំនឿ)។ ពួកយើងមានមាគ៌ាខុសៗគ្នា។ info
التفاسير:

external-link copy
12 : 72

وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا

ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាៈ ពួកយើង មិនអាចគេចពី(ទារុណកម្ម)អល់ឡោះនៅលើផែនដី និងមិនអាច គេចពីទ្រង់ហោះទៅលើមេឃបានឡើយ។ info
التفاسير:

external-link copy
13 : 72

وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسٗا وَلَا رَهَقٗا

ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់ ឮនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ អ្នកណាហើយដែលជឿលើម្ចាស់របស់គេ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មដែរ។ info
التفاسير:

external-link copy
14 : 72

وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدٗا

ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មាន អ្នកខ្លះជាមូស្លីម និងអ្នកខ្លះទៀតជាអ្នកបំពាន។ អ្នកណាហើយដែល បានប្រតិបត្ដិតាមសាសនាអ៊ីស្លាម អ្នកទាំងនោះជាអ្នកដែលមាន បំណងទៅរកមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
15 : 72

وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا

រីឯពួកដែលបំពានវិញ ពួកគេគឺជាអុសសម្រាប់ដុតនៅក្នុង នរកជើហាន់ណាំ។ info
التفاسير:

external-link copy
16 : 72

وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا

ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេ(មនុស្សលោក និងជិន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ យើងពិតជានឹងផ្ដល់ឱ្យពួក គេនូវទឹកភ្លៀង(និងផ្ដល់លាភសក្ការៈ)យ៉ាងច្រើន។ info
التفاسير:

external-link copy
17 : 72

لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا

ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ អ្នកណាហើយ ដែលគេចចេញពីការរំលឹកចំពោះម្ចាស់របស់គេនោះ ទ្រង់ពិតជា បញ្ចូលគេទៅក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរ។ info
التفاسير:

external-link copy
18 : 72

وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا

ហើយពិតប្រាកដណាស់ ម៉ាស្ជិទ(វិហារ)គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកកុំបួងសួងសុំអ្នកណាម្នាក់រួមជា មួយអល់ឡោះឱ្យសោះ។ info
التفاسير:

external-link copy
19 : 72

وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا

ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំរបស់អល់ឡោះ ម្នាក់(មូហាំម៉ាត់)ក្រោកឈរឡើង ដើម្បីថ្វាយបង្គំនោះ ពួកគេ (ជិន)មួយក្រុមស្ទើរតែប្រជ្រៀតគ្នាទៅរកគេ(ដើម្បីស្ដាប់គេសូត្រ គម្ពីរគួរអាន)។ info
التفاسير:

external-link copy
20 : 72

قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគោរព សក្ការៈចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈ អ្នកណាម្នាក់រួមជាមួយនឹងទ្រង់ឡើយ។ info
التفاسير:

external-link copy
21 : 72

قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគ្មាន លទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ ហើយក៏គ្មានលទ្ធភាពផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកដែរ។ info
التفاسير:

external-link copy
22 : 72

قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا

ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់អាច ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទារុណកម្មរបស់អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាផេ្សងពីទ្រង់ដែរ។ info
التفاسير:

external-link copy
23 : 72

إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا

ប៉ុន្ដែខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយបទបញ្ជាពីអល់ឡោះ និងសាររបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកណាហើយប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំ ដោយពួកគេស្ថិតនៅកុ្នងនោះជាអមតៈ។ info
التفاسير:

external-link copy
24 : 72

حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا

លុះនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានឃើញនូវអ្វី (ទារុណកម្ម)ដែលពួកគេត្រូវគេសន្យានោះ ពួកគេនឹងដឹងថា តើអ្នក ណាមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ? info
التفاسير:

external-link copy
25 : 72

قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដឹងទេថា តើទារុណកម្មដែលគេសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងក្នុងពេលឆាប់ៗ នេះ ឬក៏ម្ចាស់របស់ខ្ញុំពន្យារពេលវាឱ្យយូរអង្វែង? info
التفاسير:

external-link copy
26 : 72

عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا

ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំង ហើយទ្រង់មិន លាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ។ info
التفاسير:

external-link copy
27 : 72

إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا

លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំ សារប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់បានចាត់តាំងអ្នកយាម(ម៉ា-ឡាអ៊ីកាត់)នៅខាងមុខគេ(អ្នកនាំសារ)និងនៅខាងក្រោយគេ។ info
التفاسير:

external-link copy
28 : 72

لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا

ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃម្ចាស់របស់ ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ ដឹងចំនួនគ្រប់អ្វីៗទាំងអស់។ info
التفاسير: