Translation of the Meanings of the Noble Qur'an - Khmer translation - Islamic Community Development Association

Page Number:close

external-link copy
125 : 6

فَمَن يُرِدِ ٱللَّهُ أَن يَهۡدِيَهُۥ يَشۡرَحۡ صَدۡرَهُۥ لِلۡإِسۡلَٰمِۖ وَمَن يُرِدۡ أَن يُضِلَّهُۥ يَجۡعَلۡ صَدۡرَهُۥ ضَيِّقًا حَرَجٗا كَأَنَّمَا يَصَّعَّدُ فِي ٱلسَّمَآءِۚ كَذَٰلِكَ يَجۡعَلُ ٱللَّهُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يُؤۡمِنُونَ

ដូចេ្នះអ្នកណាដែលអល់ឡោះមានបំណងចង្អុលបង្ហាញ ដល់គេ គឺទ្រង់ធ្វើឱ្យដើមទ្រូងរបស់គេមានភាពទូលំទូលាយដើម្បី ទៅរកសាសនាអ៊ីស្លាម។ តែអ្នកណាដែលទ្រង់មានបំណងឱ្យគេ វងេ្វងវិញ គឺទ្រង់ធ្វើឱ្យចិត្ដរបស់គេមានភាពចង្អៀតចង្អល់លំបាក វាហាក់ដូចជាគេកំពុងឡើងទៅលើមេឃ។ ដូចេ្នះដែរ អល់ឡោះ ធ្វើទារុណកម្មចំពោះពួកដែលគ្មានជំនឿ។ info
التفاسير:

external-link copy
126 : 6

وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمٗاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَذَّكَّرُونَ

នេះហើយ(គម្ពីរគួរអាន និងច្បាប់អ៊ីស្លាម)ជាមាគ៌ានៃ ម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ជាការពិតណាស់ យើងបានបញ្ជាក់នូវ ភស្ដុតាងជាច្រើនដល់ក្រុមដែលយកចិត្ដទុកដាក់។ info
التفاسير:

external-link copy
127 : 6

۞ لَهُمۡ دَارُ ٱلسَّلَٰمِ عِندَ رَبِّهِمۡۖ وَهُوَ وَلِيُّهُم بِمَا كَانُواْ يَعۡمَلُونَ

ពួកគេនឹងទទួលបានលំនៅដ្ឋានដែលមានសន្ដិភាព (ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកគាំពារពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។ info
التفاسير:

external-link copy
128 : 6

وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ

ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំពួកគេទាំងអស់ គ្នា(ទ្រង់មានបន្ទូលថា) ឱក្រុមជិន. ជាការពិតណាស់ ពួកអ្នកបាន ធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយមិត្ដភក្ដិរបស់ពួកគេអំពី មនុស្សលោកបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. យើងបាន ទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយពួកយើងបានដល់ ពេលវេលាដែលទ្រង់បានកំណត់ឱ្យពួកយើងហើយ។ អល់ឡោះបាន មានបន្ទូលថាៈ ឋាននរកគឺជាកន្លែងដែលពួកអ្នករស់នៅជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។ info
التفاسير:

external-link copy
129 : 6

وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ

ដូចេ្នះដែរ យើងធ្វើឱ្យពួកដែលបំពានដឹកនាំគ្នាទៅវិញ ទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។ info
التفاسير:

external-link copy
130 : 6

يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ

ឱបណ្ដាក្រុមជិននិងមនុស្សលោក. តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នក ហើយពួកគេមិននិទាន រឿងប្រាប់ពួកអ្នកនូវភស្ដុតាងទាំងឡាយរបស់យើង ព្រមទាំងដាស់ តឿនព្រមានពួកអ្នកអំពីការជួបនៅថ្ងៃនេះ(បរលោក)ទេឬ? ពួក គេបានតបថាៈ យើងបានធ្វើសាក្សីលើខ្លួនយើងផ្ទាល់។ ហើយការ រស់នៅក្នុងលោកិយបានបោកបញ្ឆោតពួកគេ ព្រមទាំងពួកគេបាន ធ្វើសាក្សីលើខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ប្រឆាំងមែន។ info
التفاسير: