Translation of the Meanings of the Noble Qur'an - Khmer translation - Islamic Community Development Association

Page Number:close

external-link copy
102 : 4

وَإِذَا كُنتَ فِيهِمۡ فَأَقَمۡتَ لَهُمُ ٱلصَّلَوٰةَ فَلۡتَقُمۡ طَآئِفَةٞ مِّنۡهُم مَّعَكَ وَلۡيَأۡخُذُوٓاْ أَسۡلِحَتَهُمۡۖ فَإِذَا سَجَدُواْ فَلۡيَكُونُواْ مِن وَرَآئِكُمۡ وَلۡتَأۡتِ طَآئِفَةٌ أُخۡرَىٰ لَمۡ يُصَلُّواْ فَلۡيُصَلُّواْ مَعَكَ وَلۡيَأۡخُذُواْ حِذۡرَهُمۡ وَأَسۡلِحَتَهُمۡۗ وَدَّ ٱلَّذِينَ كَفَرُواْ لَوۡ تَغۡفُلُونَ عَنۡ أَسۡلِحَتِكُمۡ وَأَمۡتِعَتِكُمۡ فَيَمِيلُونَ عَلَيۡكُم مَّيۡلَةٗ وَٰحِدَةٗۚ وَلَا جُنَاحَ عَلَيۡكُمۡ إِن كَانَ بِكُمۡ أَذٗى مِّن مَّطَرٍ أَوۡ كُنتُم مَّرۡضَىٰٓ أَن تَضَعُوٓاْ أَسۡلِحَتَكُمۡۖ وَخُذُواْ حِذۡرَكُمۡۗ إِنَّ ٱللَّهَ أَعَدَّ لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا

ហើយកាលណាអ្នក(មូហាំម៉ាត់)នៅជាមួយពួកគេ (ពួកសហាហ្ពាត់ក្នុងពេលធ្វើសង្គ្រាម) ពេលនោះអ្នកចង់ដឹកនាំ ពួកគេសឡាត ចូរឱ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជា មួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធជាប់នឹងខ្លួន។ ហើយនៅពេល ដែលពួកគេស៊ូជូតរួច ចូរឱ្យពួកគេនៅពីក្រោយពួកអ្នក(ដើម្បីការ ពារ) បន្ទាប់មកចូរឱ្យក្រុមផេ្សងទៀត(ក្រុមទីពីរ)ដែលមិនទាន់ សឡាតមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន និង កាន់អាវុធជាប់នឹងខ្លួនជានិច្ច។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នក ធេ្វសប្រហែសសព្វាវុធ និងសំភារៈផេ្សងៗរបស់ពួកអ្នក ដើម្បីពួកគេ វាយសង្គ្រប់មកលើពួកអ្នកតែម្ដង។ ហើយគ្មានទោសពៃរ៍អ្វីចំពោះ ពួកអ្នកក្នុងការទុកអាវុធរបស់ពួកអ្នករៀងៗខ្លួនឡើយ ប្រសិនបើ ពួកអ្នកជួបនឹងឧបសគ្គ ដូចជាភ្លៀង ឬជម្ងឺ តែពួកអ្នកត្រូវប្រកាន់ ការប្រុងប្រយ័ត្នជានិច្ច។ ពិតប្រាកដណាស់អល់ឡោះបានរៀបចំ សម្រាប់ពួកដែលប្រឆាំងនោះនូវទារុណកម្មដ៏អាម៉ាស់បំផុត។ info
التفاسير:

external-link copy
103 : 4

فَإِذَا قَضَيۡتُمُ ٱلصَّلَوٰةَ فَٱذۡكُرُواْ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِكُمۡۚ فَإِذَا ٱطۡمَأۡنَنتُمۡ فَأَقِيمُواْ ٱلصَّلَوٰةَۚ إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبٗا مَّوۡقُوتٗا

ហើយនៅពេលដែលពួកអ្នកបំពេញកាតព្វកិច្ចសឡាត រួច ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងពេលដេករបស់ពួកអ្នក។ ហើយនៅពេលណាដែលពួកអ្នកមាន សន្ដិភាពវិញ ចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ ពិតប្រាកដណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមាន ជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
104 : 4

وَلَا تَهِنُواْ فِي ٱبۡتِغَآءِ ٱلۡقَوۡمِۖ إِن تَكُونُواْ تَأۡلَمُونَ فَإِنَّهُمۡ يَأۡلَمُونَ كَمَا تَأۡلَمُونَۖ وَتَرۡجُونَ مِنَ ٱللَّهِ مَا لَا يَرۡجُونَۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا

ចូរពួកអ្នកកុំបាត់បង់ស្មារតីក្នុងការប្រឈមមុខជាមួយ សត្រូវ។ ប្រសិនបើពួកអ្នកទទួលការឈឺចាប់(ដោយមុខរបួស) ពិត ប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចអ្វីដែលពួកអ្នកឈឺចាប់ដែរ។ ប៉ុន្ដែ ពួកអ្នកនៅមានសង្ឃឹម(ផលបុណ្យ និងការគាំទ្រ)ពីអល់ឡោះនូវ អ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
105 : 4

إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمٗا

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដែលពោរពេញទៅដោយការពិត ដើម្បីឱ្យអ្នកកាត់សេចក្ដីរវាង មនុស្សលោកតាមអ្វីដែលអល់ឡោះបានបំភ្លឺដល់អ្នក។ ហើយចូរអ្នក កុំជួយការពារពួកជនក្បត់ឱ្យសោះ។ info
التفاسير: