Translation of the Meanings of the Noble Qur'an - Khmer translation - Islamic Community Development Association

Page Number:close

external-link copy
35 : 18

وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٞ لِّنَفۡسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَٰذِهِۦٓ أَبَدٗا

ហើយគេបានចូលទៅក្នុងចំការរបស់គេ ខណៈដែលគេជា អ្នកបំពានលើខ្លួនឯង ដោយគេបាននិយាយថាៈ ខ្ញុំមិនគិតថាចំការ នេះនឹងវិនាសអន្ដរាយឡើយ។ info
التفاسير:

external-link copy
36 : 18

وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةٗ وَلَئِن رُّدِدتُّ إِلَىٰ رَبِّي لَأَجِدَنَّ خَيۡرٗا مِّنۡهَا مُنقَلَبٗا

ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតមានដែរ។ តែ ប្រសិនបើខ្ញុំត្រូវបានគេឱ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងបានជួបនូវកន្លែងវិលត្រឡប់មួយដែលប្រសើរជាងចំការ នេះទៅទៀត។ info
التفاسير:

external-link copy
37 : 18

قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرۡتَ بِٱلَّذِي خَلَقَكَ مِن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ سَوَّىٰكَ رَجُلٗا

មិត្ដភក្ដិ(អ្នកមានជំនឿ)របស់គេបានតបទៅកាន់គេ(អ្នក គ្មានជំនឿ)វិញដោយនិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបាន បង្កើតអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកទៀតធ្វើឱ្យអ្នកមាន រូបរាងជាមនុស្សឬ? info
التفاسير:

external-link copy
38 : 18

لَّٰكِنَّا۠ هُوَ ٱللَّهُ رَبِّي وَلَآ أُشۡرِكُ بِرَبِّيٓ أَحَدٗا

ប៉ុន្ដែសម្រាប់ខ្ញុំវិញ ខ្ញុំជឿថាទ្រង់គឺជាអល់ឡោះដែលជា ម្ចាស់របស់ខ្ញុំ។ ហើយខ្ញុំមិនយកអ្នកណាម្នាក់ធ្វើជាដៃគូជាមួយ ម្ចាស់របស់ខ្ញុំឡើយ។ info
التفاسير:

external-link copy
39 : 18

وَلَوۡلَآ إِذۡ دَخَلۡتَ جَنَّتَكَ قُلۡتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِۚ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالٗا وَوَلَدٗا

ហេតុអ្វីបានជានៅពេលដែលអ្នកបានចូលទៅក្នុងចំការ របស់អ្នកមិនសូត្រថាៈ لاَ قُوَّةَ إِلاَّ بِاللهِ مَاشَاءَ اللهُ (មានន័យថាៈ អ្វីៗ ដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ឋិពលណាក្រៅពីអល់ឡោះ ឡើយ) ប្រសិនបើអ្នកឃើញខ្ញុំមានទ្រព្យសម្បត្ដិនិងកូនចៅតិច ជាងអ្នកនោះ? info
التفاسير:

external-link copy
40 : 18

فَعَسَىٰ رَبِّيٓ أَن يُؤۡتِيَنِ خَيۡرٗا مِّن جَنَّتِكَ وَيُرۡسِلَ عَلَيۡهَا حُسۡبَانٗا مِّنَ ٱلسَّمَآءِ فَتُصۡبِحَ صَعِيدٗا زَلَقًا

សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងផ្ដល់ឱ្យខ្ញុំនូវអ្វីផេ្សងប្រសើរជាង ចំការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ចុះទារុណកម្មដ៏ធ្ងន់ធ្ងរពី លើមេឃមកលើវា ហើយវានឹងក្លាយទៅជាដីទទេជាមិនខាន។ info
التفاسير:

external-link copy
41 : 18

أَوۡ يُصۡبِحَ مَآؤُهَا غَوۡرٗا فَلَن تَسۡتَطِيعَ لَهُۥ طَلَبٗا

ឬក៏ទឹករបស់វាត្រូវដីស្រូបអស់ ហើយអ្នកនឹងមិនអាចរក ទឹកនោះបានឡើយ។ info
التفاسير:

external-link copy
42 : 18

وَأُحِيطَ بِثَمَرِهِۦ فَأَصۡبَحَ يُقَلِّبُ كَفَّيۡهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَٰلَيۡتَنِي لَمۡ أُشۡرِكۡ بِرَبِّيٓ أَحَدٗا

ហើយភោគផលរបស់គេត្រូវវិនាស ហើយគេបានទះដៃទាំង ពីររបស់គេ(ដោយការសោកស្ដាយ) ទៅលើអ្វីដែលគេបានចំណាយ ចំពោះវា(ចំការ) ខណៈដែលជន្លង់ទាំងអស់របស់វាត្រូវបំផ្លាញ។ ហើយគេបាននិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ. ខ្ញុំមិនបានយកអ្នកណា ម្នាក់ធ្វើជាដៃគូគោរពសក្ការៈរួមជាមួយនឹងម្ចាស់របស់ខ្ញុំឡើយ។ info
التفاسير:

external-link copy
43 : 18

وَلَمۡ تَكُن لَّهُۥ فِئَةٞ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا

ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយគេក៏មិនអាចជួយខ្លួនឯងបានដែរ។ info
التفاسير:

external-link copy
44 : 18

هُنَالِكَ ٱلۡوَلَٰيَةُ لِلَّهِ ٱلۡحَقِّۚ هُوَ خَيۡرٞ ثَوَابٗا وَخَيۡرٌ عُقۡبٗا

នៅថ្ងៃនោះ(ថ្ងៃបរលោក)សិទ្ធិអំណាចជាកម្មសិទ្ធិរបស់ អល់ឡោះដ៏ពិតប្រាកដ។ ទ្រង់ជាអ្នកផ្ដល់ផលបុណ្យដ៏ប្រសើរ ហើយក៏ជាអ្នកតបស្នងដ៏ប្រសើរដែរ។ info
التفاسير:

external-link copy
45 : 18

وَٱضۡرِبۡ لَهُم مَّثَلَ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ فَأَصۡبَحَ هَشِيمٗا تَذۡرُوهُ ٱلرِّيَٰحُۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ مُّقۡتَدِرًا

ហើយចូរអ្នក(មូហាំម៉ាត់)លើកជាឧទាហរណ៍ដល់ពួកគេ អំពីការរស់នៅក្នុងលោកិយនេះគឺប្រៀបដូចជាទឹកភ្លៀងដែលយើង បានបញ្ចុះពីលើមេឃ ហើយរុក្ខជាតិក៏បានដុះចេញមកចំរុះគ្នាដោយ សារទឹកភ្លៀងនោះ។ ក្រោយមកវាក៏បានប្រែក្លាយទៅជាស្ងួតដែល ត្រូវខ្យល់បក់បោកវិនាសអន្ដរាយទៅវិញ។ ហើយអល់ឡោះមាន អានុភាពទៅលើអ្វីៗទាំងអស់។ info
التفاسير: