Translation of the Meanings of the Noble Qur'an - Khmer translation - Islamic Community Development Association

Page Number:close

external-link copy
7 : 10

إِنَّ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا وَرَضُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَٱطۡمَأَنُّواْ بِهَا وَٱلَّذِينَ هُمۡ عَنۡ ءَايَٰتِنَا غَٰفِلُونَ

ពិតប្រាកដណាស់ ពួកដែលមិនសង្ឃឹមថា នឹងជួបជាមួយ យើង ហើយពួកគេពេញចិត្ដនឹងការរស់នៅក្នុងលោកិយនេះ ថែម ទាំងពួកគេស្ងប់ចិត្ដនឹងវា និងពួកដែលព្រងើយកន្ដើយនឹងអាយ៉ាត់ៗ របស់យើង។ info
التفاسير:

external-link copy
8 : 10

أُوْلَٰٓئِكَ مَأۡوَىٰهُمُ ٱلنَّارُ بِمَا كَانُواْ يَكۡسِبُونَ

ពួកទាំងនោះ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។ info
التفاسير:

external-link copy
9 : 10

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ يَهۡدِيهِمۡ رَبُّهُم بِإِيمَٰنِهِمۡۖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ فِي جَنَّٰتِ ٱلنَّعِيمِ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញដល់ពួកគេ ដោយសារតែជំនឿរបស់ពួកគេ។ មានទនេ្លជាច្រើនហូរពីក្រោម ពួកគេនៅក្នុងឋានសួគ៌ដ៏សែនរីករាយ។ info
التفاسير:

external-link copy
10 : 10

دَعۡوَىٰهُمۡ فِيهَا سُبۡحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمۡ فِيهَا سَلَٰمٞۚ وَءَاخِرُ دَعۡوَىٰهُمۡ أَنِ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

ការបួងសួងសុំរបស់ពួកគេនៅក្នុងនោះ(ឋានសួគ៌)ថាៈ ឱអល់ឡោះ. ទ្រង់ដ៏មហាបរិសុទ្ធ និងពាក្យគោរពស្វាគមន៍របស់ ពួកគេនៅទីនោះគឺភាពសុខសាន្ត ហើយនៅចុងបពា្ចប់នៃការបួង សួងសុំរបស់ពួកគេថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់ នៃពិភពទាំងអស់។ info
التفاسير:

external-link copy
11 : 10

۞ وَلَوۡ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسۡتِعۡجَالَهُم بِٱلۡخَيۡرِ لَقُضِيَ إِلَيۡهِمۡ أَجَلُهُمۡۖ فَنَذَرُ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

ហើយប្រសិនបើអល់ឡោះឆាប់ផ្តល់ឱ្យមនុស្សនូវប្រការ អាក្រក់(តាមការបួងសួងសុំរបស់ពួកគេ) ដូចដែលពួកគេចង់ឱ្យ ទ្រង់ឆាប់ផ្ដល់ឱ្យពួកគេ(តាមការបួងសួង)នូវប្រការល្អនោះ ពេល កំណត់ជីវិតរបស់ពួកគេពិតជានឹងត្រូវបានគេបពា្ចប់(ពួកគេនឹងត្រូវ វិនាស)។ ដូចេ្នះយើងបានទុកឱ្យពួកអ្នកដែលមិនសង្ឃឹមថា នឹងជួប យើងឱ្យស្ថិតនៅក្នុងភាពវងេ្វងខុសឆ្គងរបស់ពួកគេដោយពួកគេ ស្រពេចស្រពិល។ info
التفاسير:

external-link copy
12 : 10

وَإِذَا مَسَّ ٱلۡإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوۡ قَاعِدًا أَوۡ قَآئِمٗا فَلَمَّا كَشَفۡنَا عَنۡهُ ضُرَّهُۥ مَرَّ كَأَن لَّمۡ يَدۡعُنَآ إِلَىٰ ضُرّٖ مَّسَّهُۥۚ كَذَٰلِكَ زُيِّنَ لِلۡمُسۡرِفِينَ مَا كَانُواْ يَعۡمَلُونَ

ហើយនៅពេលដែលមានគ្រោះអ្វីមួយបានប៉ះពាល់ដល់ មនុស្ស គេបានបួងសួងសុំពីយើងដោយដេកផ្អៀង ឬអង្គុយ ឬឈរ ប៉ុន្ដែនៅពេលដែលយើងបានបំបាត់គ្រោះនោះពីគេ គេក៏បន្ដ(ធ្វើដូច ដើម)ហាក់បីដូចជាគេមិនបានបួងសួងសុំពីយើងឱ្យជួយបំបាត់គ្រោះ ដែលបានប៉ះពាល់គេអញ្ចឹង។ ដូច្នោះដែរ គេបានលំអសម្រាប់ពួក ដែលបំពាននូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។ info
التفاسير:

external-link copy
13 : 10

وَلَقَدۡ أَهۡلَكۡنَا ٱلۡقُرُونَ مِن قَبۡلِكُمۡ لَمَّا ظَلَمُواْ وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ وَمَا كَانُواْ لِيُؤۡمِنُواْۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ

ហើយពិតប្រាកដណាស់ យើងបានបំផ្លាញជាច្រើនជំនាន់ មកហើយមុនពួកអ្នក ពេលដែលពួកគេបានបំពានខណៈដែលបណ្ដា អ្នកនាំសាររបស់ពួកគេបាននាំមកដល់ពួកគេនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន ប៉ុន្ដែពួកគេពិតជាមិនបានជឿឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់។ info
التفاسير:

external-link copy
14 : 10

ثُمَّ جَعَلۡنَٰكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِ مِنۢ بَعۡدِهِمۡ لِنَنظُرَ كَيۡفَ تَعۡمَلُونَ

ក្រោយមកយើងបានបង្កើតពួកអ្នកឱ្យបន្ដវេននៅលើ ផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើ ដូចម្តេ‏ច? info
التفاسير: