Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum

អាល់អ៊ីនសាន

external-link copy
1 : 76

هَلۡ أَتَىٰ عَلَى ٱلۡإِنسَٰنِ حِينٞ مِّنَ ٱلدَّهۡرِ لَمۡ يَكُن شَيۡـٔٗا مَّذۡكُورًا

ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតមុនពេលដែលមនុស្សមានវត្តមាន ខណៈដែលគេពុំទាន់ជាអ្វីមួយដែលត្រូវគេរំលឹកនៅឡើយ។ info
التفاسير:

external-link copy
2 : 76

إِنَّا خَلَقۡنَا ٱلۡإِنسَٰنَ مِن نُّطۡفَةٍ أَمۡشَاجٖ نَّبۡتَلِيهِ فَجَعَلۡنَٰهُ سَمِيعَۢا بَصِيرًا

ជាការពិតណាស់ យើងបានបង្កើតមនុស្សពីតំណក់(ទឹកកាម)ដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ បន្ទាប់មក យើងបានឱ្យគេស្ដាប់ឮ និងមើលឃើញ។ info
التفاسير:

external-link copy
3 : 76

إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرٗا وَإِمَّا كَفُورًا

ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេនូវមាគ៌ា(ចង្អុលបង្ហាញនិងមាគ៌ាដែលវង្វេង)។ (ក្រោយមក) រូបគេអាចជាអ្នកដឹងគុណ ឬជាអ្នកដែលប្រឆាំង។ info
التفاسير:

external-link copy
4 : 76

إِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَلَٰسِلَاْ وَأَغۡلَٰلٗا وَسَعِيرًا

ជាការពិតណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលប្រឆាំងនូវច្រវាក់ និងខ្នោះ ព្រមទាំងភ្លើងដែលឆេះសន្ធោសន្ធៅ។ info
التفاسير:

external-link copy
5 : 76

إِنَّ ٱلۡأَبۡرَارَ يَشۡرَبُونَ مِن كَأۡسٖ كَانَ مِزَاجُهَا كَافُورًا

ពិតប្រាកដណាស់ អ្នកសាងអំពើល្អទាំងឡាយ (នៅក្នុងថ្ងៃបរលោក) ពួកគេទទួលទានស្រាដែលលាយជាមួយទឹកក្រអូបកាហ្វូរ។ info
التفاسير: