Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum

Nummer der Seite:close

external-link copy
29 : 46

وَإِذۡ صَرَفۡنَآ إِلَيۡكَ نَفَرٗا مِّنَ ٱلۡجِنِّ يَسۡتَمِعُونَ ٱلۡقُرۡءَانَ فَلَمَّا حَضَرُوهُ قَالُوٓاْ أَنصِتُواْۖ فَلَمَّا قُضِيَ وَلَّوۡاْ إِلَىٰ قَوۡمِهِم مُّنذِرِينَ

ហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីពួកគេស្តាប់គម្ពីរគួរអាន។ ហើយនៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ ពួកគេបាននិយាយថា៖ ចូរពួកអ្នកនៅស្ងៀម។ ហើយនៅពេលដែលគេ(ព្យាការីមូហាំម៉ាត់)សូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ខ្លួនវិញក្នុងនាមជាដាស់តឿនព្រមាន។ info
التفاسير:

external-link copy
30 : 46

قَالُواْ يَٰقَوۡمَنَآ إِنَّا سَمِعۡنَا كِتَٰبًا أُنزِلَ مِنۢ بَعۡدِ مُوسَىٰ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ يَهۡدِيٓ إِلَى ٱلۡحَقِّ وَإِلَىٰ طَرِيقٖ مُّسۡتَقِيمٖ

ពួកគេ(ពួកជិន)បាននិយាយថា៖ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលគេបានបញ្ចុះក្រោយពីព្យាការីមូសាជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះមុនវា ហើយវាចង្អុលបង្ហាញទៅកាន់សេចក្តីពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
31 : 46

يَٰقَوۡمَنَآ أَجِيبُواْ دَاعِيَ ٱللَّهِ وَءَامِنُواْ بِهِۦ يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُجِرۡكُم مِّنۡ عَذَابٍ أَلِيمٖ

ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) និងមានជំនឿចំពោះគាត់ នោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ព្រមទាំងសង្គ្រោះពួកអ្នកពីទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
32 : 46

وَمَن لَّا يُجِبۡ دَاعِيَ ٱللَّهِ فَلَيۡسَ بِمُعۡجِزٖ فِي ٱلۡأَرۡضِ وَلَيۡسَ لَهُۥ مِن دُونِهِۦٓ أَوۡلِيَآءُۚ أُوْلَٰٓئِكَ فِي ضَلَٰلٖ مُّبِينٍ

ជនណាហើយដែលមិនឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះទេនោះ ពិតណាស់ រូបគេមិនអាចរួចផុត(ពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ ហើយរូបគេក៏គ្មានអ្នកគាំពារណាក្រៅពីទ្រង់នោះដែរ។ ពួកទាំងនោះហើយដែលស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
33 : 46

أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَلَمۡ يَعۡيَ بِخَلۡقِهِنَّ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰۚ بَلَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងមិនអសមត្ថភាពក្នុងការបង្កើតពួកវានោះ គឺទ្រង់ពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានអានុភាពលើរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
34 : 46

وَيَوۡمَ يُعۡرَضُ ٱلَّذِينَ كَفَرُواْ عَلَى ٱلنَّارِ أَلَيۡسَ هَٰذَا بِٱلۡحَقِّۖ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ

ហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (ហើយមានគេនិយាយថា៖) តើនេះមិនមែនជាការពិតទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង! គេបានបន្តថា៖ ដូច្នេះ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។ info
التفاسير:

external-link copy
35 : 46

فَٱصۡبِرۡ كَمَا صَبَرَ أُوْلُواْ ٱلۡعَزۡمِ مِنَ ٱلرُّسُلِ وَلَا تَسۡتَعۡجِل لَّهُمۡۚ كَأَنَّهُمۡ يَوۡمَ يَرَوۡنَ مَا يُوعَدُونَ لَمۡ يَلۡبَثُوٓاْ إِلَّا سَاعَةٗ مِّن نَّهَارِۭۚ بَلَٰغٞۚ فَهَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلۡفَٰسِقُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ ហើយចូរអ្នកកុំសុំឱ្យទណ្ឌកម្មឆាប់មកដល់ពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេ(ពួកបដិសេធ)បានឃើញអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ (ពួកគេមានអារម្មណ៍ថា) ហាក់បីដូចជាពួកគេមិនបានរស់នៅ(លើលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេល(ដ៏ខ្លី)នៃពេលថ្ងៃប៉ុណ្ណោះ។ (នេះជា)សេចក្តីប្រកាស(សម្រាប់ពួកគេ)។ ដូចនេះ គេមិនបំផ្លាញឡើយ លើកលែងតែក្រុមដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។ info
التفاسير: