Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum

Nummer der Seite: 455:453 close

external-link copy
43 : 38

وَوَهَبۡنَا لَهُۥٓ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةٗ مِّنَّا وَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ

ហើយយើងបានប្រទានឱ្យគេនូវក្រុមគ្រួសាររបស់គេវិញ ព្រមទាំងបានបន្ថែមលើសពីនោះដល់រូបគេថែមទៀត ជាក្តីមេត្តាករុណាអំពីយើង និងជាការដាស់រំលឹកសម្រាប់បញ្ញាជនទាំងឡាយ។ info
التفاسير:

external-link copy
44 : 38

وَخُذۡ بِيَدِكَ ضِغۡثٗا فَٱضۡرِب بِّهِۦ وَلَا تَحۡنَثۡۗ إِنَّا وَجَدۡنَٰهُ صَابِرٗاۚ نِّعۡمَ ٱلۡعَبۡدُ إِنَّهُۥٓ أَوَّابٞ

(យើងបានមានបន្ទូលថា៖) ចូរអ្នក(ព្យាការីអៃយ៉ូប)យកស្មៅមួយកណ្តាប់ដៃ រួចវាយ(ទៅលើភរិយាអ្នក)ចុះ ហើយចូរអ្នកកុំបំពានពាក្យសម្បថ។ ពិតប្រាកដណាស់ យើងបានឃើញរូបគេជាអ្នកដែលអត់ធ្មត់។ (រូបគេ)ជាខ្ញុំបម្រើដ៏ល្អប្រពៃម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
45 : 38

وَٱذۡكُرۡ عِبَٰدَنَآ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَ أُوْلِي ٱلۡأَيۡدِي وَٱلۡأَبۡصَٰرِ

ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើទាំងឡាយរបស់យើង គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកគេជាអ្នកដែលមានភាពខ្លាំងក្លា និងមានប្រាជ្ញាឈ្លាសវៃ។ info
التفاسير:

external-link copy
46 : 38

إِنَّآ أَخۡلَصۡنَٰهُم بِخَالِصَةٖ ذِكۡرَى ٱلدَّارِ

ពិតប្រាកដណាស់ យើងបានប្រទានឱ្យពួកគេជាពិសេសដោយឱ្យដួងចិត្តរបស់ពួកគេគិតគូរជានិច្ចចំពោះថ្ងៃបរលោក។ info
التفاسير:

external-link copy
47 : 38

وَإِنَّهُمۡ عِندَنَا لَمِنَ ٱلۡمُصۡطَفَيۡنَ ٱلۡأَخۡيَارِ

ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមបណ្តាអ្នកដែលយើងបានជ្រើសរើស(ជាអ្នកនាំសារ និងជាអ្នកដែលគោរពប្រតិបត្តិ)។ info
التفاسير:

external-link copy
48 : 38

وَٱذۡكُرۡ إِسۡمَٰعِيلَ وَٱلۡيَسَعَ وَذَا ٱلۡكِفۡلِۖ وَكُلّٞ مِّنَ ٱلۡأَخۡيَارِ

ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ិលយ៉ាសាក់ និងព្យាការីហ្ស៊ុលគីហ្វលី។ រាល់អ្នកទាំងនោះ គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេជ្រើសរើស។ info
التفاسير:

external-link copy
49 : 38

هَٰذَا ذِكۡرٞۚ وَإِنَّ لِلۡمُتَّقِينَ لَحُسۡنَ مَـَٔابٖ

នេះគឺជាការរំលឹក(នៅក្នុងគម្ពីរគួរអាន)។ ហើយពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ល្អប្រពៃ។ info
التفاسير:

external-link copy
50 : 38

جَنَّٰتِ عَدۡنٖ مُّفَتَّحَةٗ لَّهُمُ ٱلۡأَبۡوَٰبُ

គឺឋានសួគ៌អាត់និនដែលបណ្តាទ្វារទាំងឡាយរបស់វាត្រូវបានគេបើកសម្រាប់(ទទួលសា្វគមន៍)ពួកគេ។ info
التفاسير:

external-link copy
51 : 38

مُتَّكِـِٔينَ فِيهَا يَدۡعُونَ فِيهَا بِفَٰكِهَةٖ كَثِيرَةٖ وَشَرَابٖ

ពួកគេទម្រេតខ្លួន(នៅលើគ្រែ)ក្នុងឋានសួគ៌នោះ។ ពួកគេស្នើសុំ(ពីអ្នកបម្រើ)នូវផ្លែឈើ និងភេសជ្ជៈជាច្រើនប្រភេទនៅក្នុងវា។ info
التفاسير:

external-link copy
52 : 38

۞ وَعِندَهُمۡ قَٰصِرَٰتُ ٱلطَّرۡفِ أَتۡرَابٌ

ហើយពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងនោះឡើយ ហើយពួកនាងមានអាយុស្មើៗគ្នា។ info
التفاسير:

external-link copy
53 : 38

هَٰذَا مَا تُوعَدُونَ لِيَوۡمِ ٱلۡحِسَابِ

នេះគឺជាអ្វីដែលគេបានសន្យាចំពោះពួកអ្នក(អ្នកដែលកោតខ្លាច)ក្នុងថ្ងៃជំនុំជម្រះ។ info
التفاسير:

external-link copy
54 : 38

إِنَّ هَٰذَا لَرِزۡقُنَا مَا لَهُۥ مِن نَّفَادٍ

ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើង។ វាគ្មានទីបញ្ចប់នោះឡើយ។ info
التفاسير:

external-link copy
55 : 38

هَٰذَاۚ وَإِنَّ لِلطَّٰغِينَ لَشَرَّ مَـَٔابٖ

ទាំងនេះ(គឺជាការតបស្នងសម្រាប់អ្នកដែលកោតខ្លាច)។ រីឯសម្រាប់ពួកដែលបំពានវិញនឹងទទួលបានកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
56 : 38

جَهَنَّمَ يَصۡلَوۡنَهَا فَبِئۡسَ ٱلۡمِهَادُ

គឺនរកជើហាន់ណាំដែលហ៊ុមព័ទ្ធពួកគេ។ ពិតណាស់ វាជាកន្លែងដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
57 : 38

هَٰذَا فَلۡيَذُوقُوهُ حَمِيمٞ وَغَسَّاقٞ

នេះគឺជាទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះឈាម។ ដូច្នេះ ចូរឱ្យពួកគេភ្លក់វាចុះ។ info
التفاسير:

external-link copy
58 : 38

وَءَاخَرُ مِن شَكۡلِهِۦٓ أَزۡوَٰجٌ

ហើយទណ្ឌកម្មផ្សេងទៀតក៏មានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។ info
التفاسير:

external-link copy
59 : 38

هَٰذَا فَوۡجٞ مُّقۡتَحِمٞ مَّعَكُمۡ لَا مَرۡحَبَۢا بِهِمۡۚ إِنَّهُمۡ صَالُواْ ٱلنَّارِ

(ពួកឋាននរកបានប្រកែកគ្នាថា៖) នេះគឺជាក្រុមមួយដែលបានចូលឋាននរកជាមួយពួកអ្នក។ (អ្នកទាំងនោះក៏បានឆ្លើយតបវិញថា៖) គ្មានការស្វាគមន៍អ្វីចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវចូលឋាននរក។ info
التفاسير:

external-link copy
60 : 38

قَالُواْ بَلۡ أَنتُمۡ لَا مَرۡحَبَۢا بِكُمۡۖ أَنتُمۡ قَدَّمۡتُمُوهُ لَنَاۖ فَبِئۡسَ ٱلۡقَرَارُ

ពួកគេក៏បាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ផ្ទុយទៅវិញ ពួកអ្នកទៅវិញទេដែលគ្មានការស្វាគមន៍អ្វីសម្រាប់ពួកអ្នកនោះ។ ពួកអ្នកជាមូលហេតុនាំឱ្យពួកយើងត្រូវទទួលទណ្ឌកម្មនេះ។ ពិតប្រាកដណាស់ វាជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
61 : 38

قَالُواْ رَبَّنَا مَن قَدَّمَ لَنَا هَٰذَا فَزِدۡهُ عَذَابٗا ضِعۡفٗا فِي ٱلنَّارِ

ពួកគេ(ពួកដែលដើរតាមគេ)បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជនណាដែលធ្វើឲ្យយើងខ្ញុំវង្វេង សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មទ្វេដងដល់រូបគេផងចុះនៅក្នុងឋាននរកនេះ។ info
التفاسير: