Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Rowwad-Übersetzungszentrum

Nummer der Seite:close

external-link copy
54 : 24

قُلۡ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡهِ مَا حُمِّلَ وَعَلَيۡكُم مَّا حُمِّلۡتُمۡۖ وَإِن تُطِيعُوهُ تَهۡتَدُواْۚ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកបែរចេញ តាមពិត គាត់(អ្នកនាំសារ)ទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់គាត់ ហើយពួកអ្នកវិញ គឺត្រូវទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគាត់(ព្យាការីមូហាំម៉ាត់) នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។ info
التفاسير:

external-link copy
55 : 24

وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَيَسۡتَخۡلِفَنَّهُمۡ فِي ٱلۡأَرۡضِ كَمَا ٱسۡتَخۡلَفَ ٱلَّذِينَ مِن قَبۡلِهِمۡ وَلَيُمَكِّنَنَّ لَهُمۡ دِينَهُمُ ٱلَّذِي ٱرۡتَضَىٰ لَهُمۡ وَلَيُبَدِّلَنَّهُم مِّنۢ بَعۡدِ خَوۡفِهِمۡ أَمۡنٗاۚ يَعۡبُدُونَنِي لَا يُشۡرِكُونَ بِي شَيۡـٔٗاۚ وَمَن كَفَرَ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ

អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថា ទ្រង់ប្រាកដជានឹងឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងនៅលើផែនដី ដូចដែលទ្រង់ធ្លាប់បានផ្តល់ឱ្យអ្នក(មានជំនឿ)ជំនាន់មុនពួកគេគ្រប់គ្រង។ ហើយទ្រង់នឹងធ្វើឱ្យសាសនារបស់ពួកគេដែលទ្រង់ពេញចិត្ត(ឱ្យពួកគេទទួលយកធ្វើជាសាសនា)នោះមានភាពរឹងមាំ។ ហើយទ្រង់ប្រាកដជានឹងជំនួសឱ្យពួកគេវិញនូវសុខសន្តិភាពបន្ទាប់ពី(ពួកគេទទួលនូវ)ការភ័យខ្លាច (នៅពេលដែល)ពួកគេគោរពសក្ការៈមកចំពោះយើង(តែមួយគត់)ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះយើងនូវប្រការណាមួយ។ ជនណាហើយដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។ info
التفاسير:

external-link copy
56 : 24

وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ

ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។ info
التفاسير:

external-link copy
57 : 24

لَا تَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِۚ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَلَبِئۡسَ ٱلۡمَصِيرُ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា៖ ពួកដែលគ្មានជំនឿអាចរត់គេច(ពីទណ្ឌកម្មរបស់អល់ឡោះ)នៅលើផែនដីបានឱ្យសោះ។ ហើយកន្លែងជ្រកកោនរបស់ពួកគេ គឺឋាននរកហើយវាពិតជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
58 : 24

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لِيَسۡتَـٔۡذِنكُمُ ٱلَّذِينَ مَلَكَتۡ أَيۡمَٰنُكُمۡ وَٱلَّذِينَ لَمۡ يَبۡلُغُواْ ٱلۡحُلُمَ مِنكُمۡ ثَلَٰثَ مَرَّٰتٖۚ مِّن قَبۡلِ صَلَوٰةِ ٱلۡفَجۡرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ ٱلظَّهِيرَةِ وَمِنۢ بَعۡدِ صَلَوٰةِ ٱلۡعِشَآءِۚ ثَلَٰثُ عَوۡرَٰتٖ لَّكُمۡۚ لَيۡسَ عَلَيۡكُمۡ وَلَا عَلَيۡهِمۡ جُنَاحُۢ بَعۡدَهُنَّۚ طَوَّٰفُونَ عَلَيۡكُم بَعۡضُكُمۡ عَلَىٰ بَعۡضٖۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۗ وَٱللَّهُ عَلِيمٌ حَكِيمٞ

ឱបណ្តាអ្នកដែលមានជំនឿ! ចូរឱ្យខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក និងកូនក្មេងដែលមិនទាន់ពេញវ័យក្នុងចំណោមពួកអ្នកសុំការអនុញ្ញាតពីពួកអ្នកនៅក្នុងពេលវេលាទាំងបីនេះ(មុននឹងពួកគេចូលទៅរកពួកអ្នក)គឺ មុនពេលសឡាតស៊ូពុស នៅពេលថ្ងៃត្រង់ខណៈដែលពួកអ្នកដោះសម្លៀកបំពាក់របស់ពួកអ្នក និងក្រោយពេលសឡាតអ៊ីស្ហា។ (ពេលវេលា)ទាំងបីនេះ គឺជាកេរខ្មាសរបស់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនិងចំពោះពួកគេចំពោះពេលវេលាផ្សេងក្រៅពីនេះ ដែលពួកអ្នកតែងចេញចូលរកគ្នាទៅវិញទៅមក។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បានបញ្ជាក់ដល់ពួកអ្នកនូវក្បួនច្បាប់ទាំងឡាយ(របស់ទ្រង់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។ info
التفاسير: