Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Verein zur Förderung der islamischen Gemeinschaft

អាល់កឡាំ

external-link copy
1 : 68

نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ

នូន។ អល់ឡោះស្បថនឹងស្លាបប៉ាកា និងអ្វីដែលពួកគេ (ម៉ាឡាអ៊ីកាត់ និងមនុស្សលោក)កំពុងសរសេរ។ info
التفاسير:

external-link copy
2 : 68

مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٖ

ដោយសារតែនៀកម៉ាត់នៃម្ចាស់របស់អ្នក(មូហាំម៉ាត់)នោះ អ្នកមិនមែនជាអ្នកដែលវិកលចរិតឡើយ។ info
التفاسير:

external-link copy
3 : 68

وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٖ

ហើយពិតប្រាកដណាស់ អ្នកនឹងទទួលបានផលបុណ្យដោយ គ្មានទីបពា្ចប់ឡើយ។ info
التفاسير:

external-link copy
4 : 68

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ

ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត។ info
التفاسير:

external-link copy
5 : 68

فَسَتُبۡصِرُ وَيُبۡصِرُونَ

ដូចេ្នះអ្នក(មូហាំំម៉ាត់)នឹងឃើញ ហើយពួកគេ(ពួកគ្មាន ជំនឿ)ក៏នឹងឃើញដែរ។ info
التفاسير:

external-link copy
6 : 68

بِأَييِّكُمُ ٱلۡمَفۡتُونُ

តើអ្នកណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ? info
التفاسير:

external-link copy
7 : 68

إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះអ្នក ដែលបានវងេ្វងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះបណ្ដាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
8 : 68

فَلَا تُطِعِ ٱلۡمُكَذِّبِينَ

ដូចេ្នះ ចូរអ្នកកុំធ្វើតាមពួកដែលបដិសេធ(នឹងអាយ៉ាត់ និង អ្នកនាំសាររបស់យើង)ឱ្យសោះ។ info
التفاسير:

external-link copy
9 : 68

وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ

ពួកគេស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំង ប្រសិនបើអ្នក(មូហាំម៉ាត់)ឯកភាព ហើយពួកគេក៏ឯកភាពវិញដែរ។ info
التفاسير:

external-link copy
10 : 68

وَلَا تُطِعۡ كُلَّ حَلَّافٖ مَّهِينٍ

ហើយចូរអ្នកកុំធ្វើតាមពួកដែលស្បថបំពានដែលថោក ទាបបំផុតនោះឱ្យសោះ។ info
التفاسير:

external-link copy
11 : 68

هَمَّازٖ مَّشَّآءِۭ بِنَمِيمٖ

គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដគេ និងដើរចាក់រុកគេ។ info
التفاسير:

external-link copy
12 : 68

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ

អ្នកដែលកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពាន និងចូលចិត្ដ ប្រព្រឹត្ដបាបកម្ម។ info
التفاسير:

external-link copy
13 : 68

عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ

គេជាមនុស្សដែលប្រឆាំងយ៉ាងខ្លាំង លើសពីនេះទៀត គេជាមនុស្សឃោរឃៅបំផុត។ info
التفاسير:

external-link copy
14 : 68

أَن كَانَ ذَا مَالٖ وَبَنِينَ

ដោយសារតែគេមានទ្រព្យសម្បត្ដិ និងកូនជាច្រើន។ info
التفاسير:

external-link copy
15 : 68

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ

នៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងនិទានរបស់អ្នក ជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
16 : 68

سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ

យើងនឹងដាក់សញ្ញាចំណាំលើច្រមុះរបស់គេជាមិនខាន។ info
التفاسير: