Übersetzung der Bedeutungen von dem heiligen Quran - Übersetzung in Khmer - Verein zur Förderung der islamischen Gemeinschaft

អាស់សាជដះ

external-link copy
1 : 32

الٓمٓ

អាលីហ្វ ឡាម មីម។ info
التفاسير:

external-link copy
2 : 32

تَنزِيلُ ٱلۡكِتَٰبِ لَا رَيۡبَ فِيهِ مِن رَّبِّ ٱلۡعَٰلَمِينَ

ការបញ្ចុះគម្ពីរ(គួរអាន)គឺមកពីម្ចាស់គ្រប់គ្រងពិភពទាំង អស់ដោយគ្មានការសង្ស័យក្នុងវាឡើយ។ info
التفاسير:

external-link copy
3 : 32

أَمۡ يَقُولُونَ ٱفۡتَرَىٰهُۚ بَلۡ هُوَ ٱلۡحَقُّ مِن رَّبِّكَ لِتُنذِرَ قَوۡمٗا مَّآ أَتَىٰهُم مِّن نَّذِيرٖ مِّن قَبۡلِكَ لَعَلَّهُمۡ يَهۡتَدُونَ

ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺជាការពិតមកពីម្ចាស់របស់អ្នក ដើម្បីឱ្យ អ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលគ្មានអ្នកដាស់តឿន ព្រមានណាមួយពីមុនអ្នកមកដល់ពួកគេឡើយ។ សង្ឃឹមថាពួកគេ នឹងទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
4 : 32

ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ مَا لَكُم مِّن دُونِهِۦ مِن وَلِيّٖ وَلَا شَفِيعٍۚ أَفَلَا تَتَذَكَّرُونَ

អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអី្វៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ក្រោយមកទ្រង់នៅលើអារ៉ស្ហ។ ពួកអ្នកគ្មានអ្នកគាំពារនិងគ្មានអ្នក អន្ដរាគមន៍ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះតើពួកអ្នកមិនចងចាំទេឬ? info
التفاسير:

external-link copy
5 : 32

يُدَبِّرُ ٱلۡأَمۡرَ مِنَ ٱلسَّمَآءِ إِلَى ٱلۡأَرۡضِ ثُمَّ يَعۡرُجُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥٓ أَلۡفَ سَنَةٖ مِّمَّا تَعُدُّونَ

ទ្រង់រៀបចំភារកិច្ចពីលើមេឃរហូតដល់ផែនដី ក្រោយមក ភារកិច្ចនោះនឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេល របស់វាសើ្មនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់ ។ info
التفاسير:

external-link copy
6 : 32

ذَٰلِكَ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلرَّحِيمُ

នោះគឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំង និងប្រការលាត ត្រដាងដែលទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
7 : 32

ٱلَّذِيٓ أَحۡسَنَ كُلَّ شَيۡءٍ خَلَقَهُۥۖ وَبَدَأَ خَلۡقَ ٱلۡإِنسَٰنِ مِن طِينٖ

គឺជាអ្នកដែលបានធ្វើឱ្យរាល់អ្វីៗដែលទ្រង់បានបង្កើតវាមក ល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្ដើមបង្កើតមនុស្សលោកពីដីឥដ្ឋ។ info
التفاسير:

external-link copy
8 : 32

ثُمَّ جَعَلَ نَسۡلَهُۥ مِن سُلَٰلَةٖ مِّن مَّآءٖ مَّهِينٖ

ក្រោយមក ទ្រង់បានបង្កើតពូជពង្សរបស់គេចេញពីទឹកកាម ដែលគ្មានតម្លៃ ។ info
التفاسير:

external-link copy
9 : 32

ثُمَّ سَوَّىٰهُ وَنَفَخَ فِيهِ مِن رُّوحِهِۦۖ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ

បន្ទាប់មក ទ្រង់បានធ្វើឱ្យគេមានរូបរាងពេញលេញ ហើយ ទ្រង់ក៏បានផ្លុំបញ្ចូលព្រលឹងដែលទ្រង់បានបង្កើតនោះទៅក្នុងវា។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានចិត្ដ (ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។ info
التفاسير:

external-link copy
10 : 32

وَقَالُوٓاْ أَءِذَا ضَلَلۡنَا فِي ٱلۡأَرۡضِ أَءِنَّا لَفِي خَلۡقٖ جَدِيدِۭۚ بَلۡ هُم بِلِقَآءِ رَبِّهِمۡ كَٰفِرُونَ

ហើយពួកគេបាននិយាយថាៈ នៅពេលដែលពួកយើងបាន រលាយទៅក្នុងដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឡើង សាជាថ្មីម្ដងទៀតឬ? ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធនឹង ជំនួបជាមួយម្ចាស់របស់ពួកគេ។ info
التفاسير:

external-link copy
11 : 32

۞ قُلۡ يَتَوَفَّىٰكُم مَّلَكُ ٱلۡمَوۡتِ ٱلَّذِي وُكِّلَ بِكُمۡ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម៉ាឡាអ៊ីកាត់យកជីវិត មនុស្សដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នកនឹងយកជីវិតពួកអ្នក។ បន្ទាប់មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នក វិញ។ info
التفاسير: