Prijevod značenja časnog Kur'ana - Kmerski prijevod - Prevodilački centar Ruvvad

អាល់ពូរូជ

external-link copy
1 : 85

وَٱلسَّمَآءِ ذَاتِ ٱلۡبُرُوجِ

(អល់ឡោះ)ស្បថនឹងមេឃដែលមានគន្លងគោចរជាច្រើន។ info
التفاسير:

external-link copy
2 : 85

وَٱلۡيَوۡمِ ٱلۡمَوۡعُودِ

(ទ្រង់)ស្បថនឹងថ្ងៃ(បរលោក)ដែលគេបានសន្យា។ info
التفاسير:

external-link copy
3 : 85

وَشَاهِدٖ وَمَشۡهُودٖ

(ទ្រង់)ស្បថនឹងសាក្សី និងអ្នកដែលគេធ្វើសាក្សីឱ្យ។ info
التفاسير:

external-link copy
4 : 85

قُتِلَ أَصۡحَٰبُ ٱلۡأُخۡدُودِ

គេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត(ដែលជីករណ្ដៅធ្វើទារុណកម្មអ្នកមានជំនឿ) info
التفاسير:

external-link copy
5 : 85

ٱلنَّارِ ذَاتِ ٱلۡوَقُودِ

នៅក្នុងរណ្តៅភ្លើងដែលមានកំណាត់អុស info
التفاسير:

external-link copy
6 : 85

إِذۡ هُمۡ عَلَيۡهَا قُعُودٞ

ខណៈដែលពួកគេអង្គុយជុំវិញរណ្ដៅភ្លើងនោះ។ info
التفاسير:

external-link copy
7 : 85

وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودٞ

ហើយពួកគេជាសាក្សីចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
8 : 85

وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ

ហើយការដែលពួកគេធ្វើទារុណកម្មលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកគេមានជំនឿចំពោះអល់ឡោះដ៏មហាខ្លាំងពូកែ ជាទីកោតសរសើរនោះឡើយ។ info
التفاسير:

external-link copy
9 : 85

ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ

ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
10 : 85

إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ

ពិតប្រាកដណាស់ ពួកដែលដុតសម្លាប់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ក្រោយមក ពួកគេមិនបានសារភាពកំហុស(ចំពោះអល់ឡោះ)ទេនោះ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយនឹងទទួលនូវទណ្ឌកម្មដោយភ្លើងឆេះសន្ធោសន្ធៅ។ info
التفاسير:

external-link copy
11 : 85

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។ info
التفاسير:

external-link copy
12 : 85

إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ

ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក គឺពិតជាខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
13 : 85

إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ

ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលបានបង្កើត(ភាវៈទាំងអស់)ពីដំបូង ហើយទ្រង់ជាអ្នកត្រឡប់វាមកវិញ។ info
التفاسير:

external-link copy
14 : 85

وَهُوَ ٱلۡغَفُورُ ٱلۡوَدُودُ

ហើយទ្រង់ជាអ្នកមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត info
التفاسير:

external-link copy
15 : 85

ذُو ٱلۡعَرۡشِ ٱلۡمَجِيدُ

ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង info
التفاسير:

external-link copy
16 : 85

فَعَّالٞ لِّمَا يُرِيدُ

ជាអ្នកដែលធ្វើនូវអ្វីដែលទ្រង់មានចេតនា។ info
التفاسير:

external-link copy
17 : 85

هَلۡ أَتَىٰكَ حَدِيثُ ٱلۡجُنُودِ

តើបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេនូវដំណឹងរបស់កងទ័ព info
التفاسير:

external-link copy
18 : 85

فِرۡعَوۡنَ وَثَمُودَ

ហ្វៀរអោន និងពួកសាមូដនោះ? info
التفاسير:

external-link copy
19 : 85

بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبٖ

ផ្ទុយទៅវិញ ពួកគ្មានជំនឿ គឺនៅតែបដិសេធ។ info
التفاسير:

external-link copy
20 : 85

وَٱللَّهُ مِن وَرَآئِهِم مُّحِيطُۢ

ហើយអល់ឡោះមហាដឹងជ្រួតជ្រាបអំពីពួកគេ។ info
التفاسير:

external-link copy
21 : 85

بَلۡ هُوَ قُرۡءَانٞ مَّجِيدٞ

ផ្ទុយទៅវិញ វាជាគម្ពីរគួរអានដ៏ថ្កុំថ្កើងបំផុត។ info
التفاسير:

external-link copy
22 : 85

فِي لَوۡحٖ مَّحۡفُوظِۭ

ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)។ info
التفاسير: