Prijevod značenja časnog Kur'ana - Kmerski prijevod - Prevodilački centar Ruvvad

Broj stranice:close

external-link copy
17 : 2

مَثَلُهُمۡ كَمَثَلِ ٱلَّذِي ٱسۡتَوۡقَدَ نَارٗا فَلَمَّآ أَضَآءَتۡ مَا حَوۡلَهُۥ ذَهَبَ ٱللَّهُ بِنُورِهِمۡ وَتَرَكَهُمۡ فِي ظُلُمَٰتٖ لَّا يُبۡصِرُونَ

ការប្រៀបធៀបសម្រាប់ពួកគេ(ពួកពុតត្បុត) គឺប្រៀបដូចអ្នកដែលបង្កាត់ភ្លើង(ដើម្បីបំភ្លឺ)។ នៅពេលដែលភ្លើងឆេះបំភ្លឺនូវអ្វីដែលនៅជុំវិញពួកគេ អល់ឡោះក៏បានឲ្យពន្លឺ(ភ្លើង)របស់ពួកគេនោះរលត់បាត់ទៅវិញ ហើយទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតសូន្យសុងដោយពួកគេមិនអាចមើលឃើញឡើយ។ info
التفاسير:

external-link copy
18 : 2

صُمُّۢ بُكۡمٌ عُمۡيٞ فَهُمۡ لَا يَرۡجِعُونَ

(ពួកគេ)ថ្លង់ គរ ខ្វាក់ ហេតុដូចេ្នះ ពួកគេមិនអាចវិលត្រឡប់(ចេញពីភាពវង្វេង)បានឡើយ។ info
التفاسير:

external-link copy
19 : 2

أَوۡ كَصَيِّبٖ مِّنَ ٱلسَّمَآءِ فِيهِ ظُلُمَٰتٞ وَرَعۡدٞ وَبَرۡقٞ يَجۡعَلُونَ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِم مِّنَ ٱلصَّوَٰعِقِ حَذَرَ ٱلۡمَوۡتِۚ وَٱللَّهُ مُحِيطُۢ بِٱلۡكَٰفِرِينَ

ឬប្រៀបដូចជាភ្លៀងដែលធ្លាក់ពីលើមេឃដែលគ្របដណ្ដប់ដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ។ ពួកគេក៏យកម្រាមដៃញ៉ុកត្រចៀករបស់ពួកគេដើម្បីការពារពីសំឡេងរន្ទះដោយភ័យខ្លាចសេចក្តីស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះពួកដែលប្រឆាំង។ info
التفاسير:

external-link copy
20 : 2

يَكَادُ ٱلۡبَرۡقُ يَخۡطَفُ أَبۡصَٰرَهُمۡۖ كُلَّمَآ أَضَآءَ لَهُم مَّشَوۡاْ فِيهِ وَإِذَآ أَظۡلَمَ عَلَيۡهِمۡ قَامُواْۚ وَلَوۡ شَآءَ ٱللَّهُ لَذَهَبَ بِسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេនៅឈរទ្រឹង(ដោយពួកគេមិនអាចបន្តដំណើរទៅមុខបានឡើយ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
21 : 2

يَٰٓأَيُّهَا ٱلنَّاسُ ٱعۡبُدُواْ رَبَّكُمُ ٱلَّذِي خَلَقَكُمۡ وَٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
22 : 2

ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ فِرَٰشٗا وَٱلسَّمَآءَ بِنَآءٗ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزۡقٗا لَّكُمۡۖ فَلَا تَجۡعَلُواْ لِلَّهِ أَندَادٗا وَأَنتُمۡ تَعۡلَمُونَ

ទ្រង់ជាអ្នកដែលធ្វើឲ្យផែនដីមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកបានដឹងហើយនោះ។ info
التفاسير:

external-link copy
23 : 2

وَإِن كُنتُمۡ فِي رَيۡبٖ مِّمَّا نَزَّلۡنَا عَلَىٰ عَبۡدِنَا فَأۡتُواْ بِسُورَةٖ مِّن مِّثۡلِهِۦ وَٱدۡعُواْ شُهَدَآءَكُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ

ប្រសិនបើពួកអ្នក(ឱមនុស្សលោក)នៅមានមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវជំពូកមួយដែលដូចនឹងវា(គម្ពីរគួរអាន) ហើយចូរពួកអ្នកហៅសាក្សីរបស់ពួកអ្នកក្រៅពីអល់ឡោះ(ដែលមានសមត្ថភាពឲ្យមកជួយពួកអ្នកចុះ) ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។ info
التفاسير:

external-link copy
24 : 2

فَإِن لَّمۡ تَفۡعَلُواْ وَلَن تَفۡعَلُواْ فَٱتَّقُواْ ٱلنَّارَ ٱلَّتِي وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُۖ أُعِدَّتۡ لِلۡكَٰفِرِينَ

តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបាន(ក្នុងពេលនេះ) ហើយក៏នឹងមិនអាចធ្វើវាបាន(នៅពេលខាងមុខ)នោះ ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់បង្កាត់វានោះ គឺមនុស្ស និងដុំថ្មដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។ info
التفاسير: