Prijevod značenja časnog Kur'ana - Kmerski prijevod - Prevodilački centar Ruvvad

Broj stranice: 292:282 close

external-link copy
105 : 17

وَبِٱلۡحَقِّ أَنزَلۡنَٰهُ وَبِٱلۡحَقِّ نَزَلَۗ وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرٗا وَنَذِيرٗا

តាមរយៈការពិត យើងបានបញ្ចុះវា(គម្ពីរគួរអាន) ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមក(ដោយគ្មានការកែប្រែ)។ ហើយយើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក គឺដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងព្រមានបន្លាច។ info
التفاسير:

external-link copy
106 : 17

وَقُرۡءَانٗا فَرَقۡنَٰهُ لِتَقۡرَأَهُۥ عَلَى ٱلنَّاسِ عَلَىٰ مُكۡثٖ وَنَزَّلۡنَٰهُ تَنزِيلٗا

ហើយ(យើងបានបញ្ចុះ)គម្ពីរគួរអានដោយបានបកស្រាយបញ្ជាក់វាដើម្បីឲ្យអ្នកសូត្រឱ្យមនុស្សលោកស្ដាប់(ដោយសូត្រ)មួយៗ ច្បាស់ៗ។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗ។ info
التفاسير:

external-link copy
107 : 17

قُلۡ ءَامِنُواْ بِهِۦٓ أَوۡ لَا تُؤۡمِنُوٓاْۚ إِنَّ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ مِن قَبۡلِهِۦٓ إِذَا يُتۡلَىٰ عَلَيۡهِمۡ يَخِرُّونَۤ لِلۡأَذۡقَانِۤ سُجَّدٗاۤ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន) ឬក៏មិនមានជំនឿលើវា។ ពិតប្រាកដណាស់ បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យកាលពីមុន នៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ គឺពួកគេលំឱនកាយក្រាបស៊ូជូត(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
108 : 17

وَيَقُولُونَ سُبۡحَٰنَ رَبِّنَآ إِن كَانَ وَعۡدُ رَبِّنَا لَمَفۡعُولٗا

ហើយពួកគេបួងសួងថា៖ ព្រះជាម្ចាស់របស់យើងមហាបរិសុទ្ធបំផុត។ ពិតប្រាកដណាស់ កិច្ចសន្យានៃព្រះជាម្ចាស់របស់ពួកយើង ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
109 : 17

وَيَخِرُّونَ لِلۡأَذۡقَانِ يَبۡكُونَ وَيَزِيدُهُمۡ خُشُوعٗا۩

ហើយពួកគេបានឱនមុខរបស់ពួកគេ(ក្រាបស៊ូជូត) ហើយពួកគេយំ។ ហើយវាបានបន្ថែមឱ្យពួកគេនូវការឱនលំទោន(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
110 : 17

قُلِ ٱدۡعُواْ ٱللَّهَ أَوِ ٱدۡعُواْ ٱلرَّحۡمَٰنَۖ أَيّٗا مَّا تَدۡعُواْ فَلَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ وَلَا تَجۡهَرۡ بِصَلَاتِكَ وَلَا تُخَافِتۡ بِهَا وَٱبۡتَغِ بَيۡنَ ذَٰلِكَ سَبِيلٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬបួងសួងសុំពីអាល់រ៉ោះម៉ាន(ម្ចាស់ដ៏មហាសប្បុរស)។ ព្រះនាមណាមួយក្នុងចំណោមព្រះនាមទាំងពីរនេះដែលពួកអ្នកបួងសួង គឺសុទ្ធតែជាព្រះនាមរបស់ទ្រង់ដ៏ល្អប្រពៃ។ ហើយចូរអ្នកកុំបញ្ចេញសំឡេងខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)ក្នុងសឡាតរបស់អ្នក ហើយក៏មិនត្រូវសូត្របញ្ចេញសំឡេងតិចពេកនោះដែរ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាលក្នុងចំណោមទាំងពីរនេះ(មិនសូត្រឮតិចពេក និងមិនសូត្រឮខ្លាំងពេក)។ info
التفاسير:

external-link copy
111 : 17

وَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي لَمۡ يَتَّخِذۡ وَلَدٗا وَلَمۡ يَكُن لَّهُۥ شَرِيكٞ فِي ٱلۡمُلۡكِ وَلَمۡ يَكُن لَّهُۥ وَلِيّٞ مِّنَ ٱلذُّلِّۖ وَكَبِّرۡهُ تَكۡبِيرَۢا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់ពុំមានបុត្រ ពុំមានដៃគូក្នុងការគ្រប់គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារនោះដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។ info
التفاسير: