Prijevod značenja časnog Kur'ana - Prijevod sažetog tefsira Kur'ana na khmerski jezik.

external-link copy
55 : 7

ٱدۡعُواْ رَبَّكُمۡ تَضَرُّعٗا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បួងសួងសុំពីម្ចាស់របស់ពួកអ្នកដោយការឱនលំទោន បន្ទាបខ្លួន និងទន់ភ្លន់ ប្រកបដោយភាពស្មោះស ជ្រះថ្លានៅក្នុងការបួងសួងនេះ ដោយមិនទាមទារឲ្យគេមើលឃើញ និងមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយទ្រង់នៅក្នុងការបួងសួងនេះនោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែនរបស់ទ្រង់នៅក្នុងការបួងសួងនេះនោះឡើយ ហើយក្នុងចំណោមការបំពានដ៏ធ្ងន់ធ្ងរបំផុតលើព្រំដែនរបស់អល់ឡោះនៅក្នុងការបួងសួងនោះ គឺជាការបួងសួងសុំពីអ្នកផ្សេងរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីនបានធ្វើ។ info
التفاسير:
Poruke i pouke ajeta na ovoj stranici:
• القرآن الكريم كتاب هداية فيه تفصيل ما تحتاج إليه البشرية، رحمة من الله وهداية لمن أقبل عليه بقلب صادق.
• គម្ពីរគួរអាន គឺជាគម្ពីរនៃការចង្អុលបង្ហាញ។ នៅក្នុងគម្ពីរនេះ គឺមានការពន្យល់បកស្រាយយ៉ាងច្បាស់លាស់នូវអ្វីដែលមនុស្សលោកត្រូវការ ជាក្តីមេត្តាករុណាពីអល់ឡោះ និងជាការចង្អុលបង្ហាញចំពោះជនណាដែលទទួលយកវាដោយចិត្តស្មោះស។ info

• خلق الله السماوات والأرض في ستة أيام لحكمة أرادها سبحانه، ولو شاء لقال لها: كوني فكانت.
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃទៅតាមគតិបណ្ឌិតរបស់ទ្រង់ដែលទ្រង់មានចេតនា។ ប្រសិនបើទ្រង់មានចេតនា(បង្កើតវាក្នុងមួយប៉ប្រិចភ្នែកនោះ) ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរឯងកើតចុះ នោះវានឹងកើតឡើងភ្លាមមួយរំពេចជាមិនខាន។ info

• يتعين على المؤمنين دعاء الله تعالى بكل خشوع وتضرع حتى يستجيب لهم بفضله.
• បញ្ជាក់ប្រាប់ដល់បណ្តាអ្នកមានជំនឿឲ្យធ្វើការបួងសួងចំពោះអល់ឡោះជាម្ចាស់ដោយភាពនឹងនរ និងឱនលំទោន ដើម្បីឲ្យទ្រង់ទទួលយកនូវការបួងសួងរបស់ពួកគេដោយក្តីមេត្តាករុណារបស់ទ្រង់។ info

• الفساد في الأرض بكل صوره وأشكاله منهيٌّ عنه.
• ការបង្កវិនាសកម្មនៅលើផែនដីគ្រប់រូបភាពនិងគ្រប់ទម្រង់ទាំងអស់ គឺត្រូវបានហាមឃាត់(ក្នុងសាសនាឥស្លាម)។ info