Prijevod značenja časnog Kur'ana - Prijevod sažetog tefsira Kur'ana na khmerski jezik.

external-link copy
33 : 7

قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះខ្ញុំបម្រើរបស់ទ្រង់មិនឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ទាំងឡាយ ហើយវាគឺជាបាបកម្មដ៏អាក្រក់បំផុត មិនថាធ្វើវាដោយបើកចំហ ឬធ្វើវាដោយលាក់បាំងក៏ដោយ ហើយទ្រង់បានហាមឃាត់រាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ផងដែរពីការបំពារបំពានដោយអយុត្តិធម៌ទៅលើមនុស្សលោកចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវានោះឡើយ។ ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយប្រឌិតទៅលើទ្រង់ដោយគ្មានចំណេះដឹងត្រឹមត្រូវពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងក្បួនច្បាប់របស់ទ្រង់។ info
التفاسير:
Poruke i pouke ajeta na ovoj stranici:
• المؤمن مأمور بتعظيم شعائر الله من خلال ستر العورة والتجمل في أثناء صلاته وخاصة عند التوجه للمسجد.
• អ្នកមានជំនឿត្រូវបានគេបង្គាប់ប្រើឲ្យលើកតម្កើងនូវអត្តសញ្ញាណរបស់អល់ឡោះតាមរយៈការបិតបាំងរាងកាយ និងត្រូវតុបតែងលម្អខ្លួនប្រាណរបស់គេក្នុងអំឡុងពេលសឡាត និងជាពិសេស នៅពេលដែលគេតម្រង់ឆ្ពោះទៅកាន់ម៉ាស្ជិត។ info

• من فسر القرآن بغير علم أو أفتى بغير علم أو حكم بغير علم فقد قال على الله بغير علم وهذا من أعظم المحرمات.
• ជនណាដែលបកស្រាយគម្ពីរគួរអានដោយគ្មានចំណេះដឹង ឬផ្តល់អ្វីមួយអំពីច្បាប់ឥស្លាមដោយគ្មានចំណេះដឹង ឬកាត់សេចក្តី(កាត់ហ៊ូកុម)ដោយគ្មានចំណេះដឹងនោះ ពិតណាស់ គឺគេបាននិយាយប្រឌិតលើអល់ឡោះដោយគ្មានចំណេះដឹងហើយ ហើយនេះគឺស្ថិតក្នងចំណោមប្រការដែលគេហាមឃាត់ខ្លាំងបំផុត។ info

• في الآيات دليل على أن المؤمنين يوم القيامة لا يخافون ولا يحزنون، ولا يلحقهم رعب ولا فزع، وإذا لحقهم فمآلهم الأمن.
• ក្នុងបណ្តាវាក្យខណ្ឌទាំងនេះគឺជាភស្តុតាងបញ្ជាក់ថា ពិតប្រាកដណាស់ នៅថ្ងៃបរលោក បណ្តាអ្នកដែលមានជំនឿ ពួកគេគ្មានការភ័យខ្លាច ឬព្រួយបារម្ភនោះទេ ហើយក៏គ្មានភាពភ័យរន្ធត់ណាមួយកើតឡើងចំពោះពួកគេនោះដែរ។ អ្វីដែលពួកគេទទួលបាន(នៅក្នុងថ្ងៃនោះ) គឺមានតែភាពសុខសាន្ត និងសុខសន្តិភាពប៉ុណ្ណោះ។ info

• أظلم الناس من عطَّل مراد الله تعالى من جهتين: جهة إبطال ما يدل على مراده، وجهة إيهام الناس بأن الله أراد منهم ما لا يريده الله.
• មនុស្សដែលបំពានជាងគេបំផុត គឺអ្នកដែលជំទាស់ ឬប្រឆាំងនឹងបំណងរបស់អល់ឡោះតាមពីរទិសដៅគឺៈ ទិសដៅទីមួយ គឺបំផ្លាញនូវអ្វីដែលចង្អុលបង្ហាញអំពីគោលបំណងរបស់ទ្រង់។ ទិសដៅទីពីរ គឺធ្វើឲ្យមនុស្សយល់ខុស ដោយយល់ថា អល់ឡោះចង់បានពីពួកគេនូវអ្វីដែលទ្រង់មិនចង់បានពីពួកគេសោះ។ info