Prijevod značenja časnog Kur'ana - Prijevod sažetog tefsira Kur'ana na khmerski jezik.

external-link copy
46 : 5

وَقَفَّيۡنَا عَلَىٰٓ ءَاثَٰرِهِم بِعِيسَى ٱبۡنِ مَرۡيَمَ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلتَّوۡرَىٰةِۖ وَءَاتَيۡنَٰهُ ٱلۡإِنجِيلَ فِيهِ هُدٗى وَنُورٞ وَمُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلتَّوۡرَىٰةِ وَهُدٗى وَمَوۡعِظَةٗ لِّلۡمُتَّقِينَ

ហើយយើងបានឲ្យព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំដើរតាមលំអានរបស់បណ្តាព្យាការីនៃអម្បូរអ៊ីស្រាអែលដែរ ដែលគេ(ព្យាការីអ៊ីសា)គឺជាអ្នកដែលមានជំនឿនឹងអ្វីដែលមានក្នុងគម្ពីរតាវរ៉ត និងជាអ្នកដែលកាត់សេចក្តីតាមគម្ពីរនេះ។ ហើយយើងបានប្រទានឲ្យគេ(ព្យាការីអ៊ីសា)នូវគម្ពីរអ៊ិញជីលដែលផ្ទុកទៅដោយការចង្អុលបង្ហាញការពិតនិងភស្តុតាងជាច្រើន ដើម្បីបំបាត់ការសង្ស័យ ព្រមទាំងដោះស្រាយនូវបញ្ហាទាំងឡាយនៃច្បាប់ និងដើម្បីបញ្ជាក់នូវអ្វីដែលគេបានបញ្ចុះពីមុនមកនៅក្នុងគម្ពីរតាវរ៉ត លើកលែងតែច្បាប់មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេ(អល់ឡោះ)កែសម្រួលឬលុបចោល។ ហើយយើងបានចាត់ទុកគម្ពីរអ៊ិញជីលជាមគ្គុទេសក៍ក្នុងការចង្អុលបង្ហាញ និងសម្រាប់ទប់ស្កាត់ពីការប្រព្រឹត្តអំពើបាបដែលអល់ឡោះបានហាមឃាត់ទៅលើពួកគេ។ info
التفاسير:
Poruke i pouke ajeta na ovoj stranici:
• الأنبياء متفقون في أصول الدين مع وجود بعض الفروق بين شرائعهم في الفروع.
បណ្តាព្យាការីទាំងឡាយ គឺសុទ្ធតែឯកភាពគ្នាទាំងអស់ចំពោះមូលដ្ឋានគ្រឹះនៃសាសនា(គោលជំនឿឯកទេពនិយម) ទោះបីជាមានភាពខុសគ្នាមួយចំនួនពាក់ព័ន្ធទៅនឹងច្បាប់សាសនា(ដែលត្រូវប្រតិបត្តិ)ដែលជាមែកធាងក៏ដោយ។ info

• وجوب تحكيم شرع الله والإعراض عمّا عداه من الأهواء.
ចាំបាច់ត្រូវកាត់សេចក្តីតាមច្បាប់របស់អល់ឡោះ និងត្រូវងាកចេញពីអ្វីដែលផ្សេងពីច្បាប់របស់អល់ឡោះអំពីការធ្វើតាមទំនើងចិត្តខ្លួនឯង។ info

• ذم التحاكم إلى أحكام أهل الجاهلية وأعرافهم.
ភាពអាក្រក់នៃការស្វែងរកការកាត់សេចក្តីតាមពួកអវិជ្ជា និងតាមទំនៀមទំលាប់ប្រពៃណីរបស់ពួកគេ។ info