Prijevod značenja časnog Kur'ana - Khmerski prijevod - udruženje 'Razvoj islamskog društva'

Broj stranice: 497:496 close

external-link copy
40 : 44

إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ

ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដី គឺជាពេលកំណត់ជួប របស់ពួកគេទាំងអស់គ្នា។ info
التفاسير:

external-link copy
41 : 44

يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلٗى شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ

គឺជាថ្ងៃដែលញាតិសន្ដានមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។ info
التفاسير:

external-link copy
42 : 44

إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

លើកលែងតែអ្នកណាដែលអល់ឡោះបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហា អាណិតស្រឡាញ់។ info
التفاسير:

external-link copy
43 : 44

إِنَّ شَجَرَتَ ٱلزَّقُّومِ

ពិតប្រាកដណាស់ ដើមហ្សឹកគូម(ដើមឈើនៅក្នុងនរក) info
التفاسير:

external-link copy
44 : 44

طَعَامُ ٱلۡأَثِيمِ

ជាចំណីសម្រាប់ពួកប្រព្រឹត្ដបាបកម្មច្រើន។ info
التفاسير:

external-link copy
45 : 44

كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ

(ដែលមានកំដៅខ្លាំង)ដូចសំណកំពុងពុះនៅក្នុងពោះ។ info
التفاسير:

external-link copy
46 : 44

كَغَلۡيِ ٱلۡحَمِيمِ

ដូចទឹកពុះដ៏សែនក្ដៅ។ info
التفاسير:

external-link copy
47 : 44

خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ

ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ចាប់យកគេ(អ្នកដែលប្រព្រឹត្ដ អំពើបាប) ហើយទាញគេបោះទៅកណ្ដាលនរកជើហ៊ីម។ info
التفاسير:

external-link copy
48 : 44

ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ

បន្ទាប់មក ចូរពួកអ្នកចាក់ទារុណកម្មអំពីទឹកដ៏សែនក្ដៅ ទៅលើក្បាលរបស់គេចុះ។ info
التفاسير:

external-link copy
49 : 44

ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ

ចូរអ្នកភ្លក្សចុះ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំង ពូកែ និងថ្លៃថ្នូរ(នៅក្នុងលោកិយ)។ info
التفاسير:

external-link copy
50 : 44

إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ

ពិតប្រាកដណាស់ នេះគឺជាអ្វី(ទារុណកម្ម)ដែលពួកអ្នក ធ្លាប់សង្ស័យចំពោះវា(នៅក្នុងលោកិយ)។ info
التفاسير:

external-link copy
51 : 44

إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٖ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះវិញ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត។ info
التفاسير:

external-link copy
52 : 44

فِي جَنَّٰتٖ وَعُيُونٖ

គឺនៅក្នុងឋានសួគ៌ ហើយមានប្រភពទឹកជាច្រើន។ info
التفاسير:

external-link copy
53 : 44

يَلۡبَسُونَ مِن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَقَٰبِلِينَ

ពួកគេស្លៀកពាក់សូត្រដែលម៉ដ្ឋខៃ និងគ្រើមដោយពួកគេ អង្គុយនៅទល់មុខគ្នា។ info
التفاسير:

external-link copy
54 : 44

كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ

ដូចេ្នះដែរ យើងបានរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយ នឹងស្រីទេពអប្សរ។ info
التفاسير:

external-link copy
55 : 44

يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ

នៅក្នុងឋានសួគ៌នោះ ពួកគេអាចសុំបាននូវរាល់ប្រភេទ ផ្លែឈើដោយសុវត្ថិភាពបំផុត។ info
التفاسير:

external-link copy
56 : 44

لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ

នៅក្នុងនោះដែរ ពួកគេមិនស្គាល់រសជាតិនៃការស្លាប់ក្រៅ ពីការស្លាប់លើកទីមួយ(នៅក្នុងលោកិយ)នោះឡើយ។ ហើយទ្រង់ បានថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីម។ info
التفاسير:

external-link copy
57 : 44

فَضۡلٗا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ជាការប្រោសប្រទានពីម្ចាស់របស់អ្នក។ នោះគឺជា ជោគជ័យដ៏ធំធេង។ info
التفاسير:

external-link copy
58 : 44

فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ

ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជា ភាសារបស់អ្នក ដើម្បីឱ្យពួកគេចងចាំ។ info
التفاسير:

external-link copy
59 : 44

فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំ(នូវអ្វីដែលយើងបាន សន្យាចំពោះអ្នក)ចុះ ពិតប្រាកដណាស់ពួកគេក៏ជាអ្នករង់ចាំដែរ។ info
التفاسير: